ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្ដាយ​! ដើម​ធ្នង់​ដ៏​ធំ​១​ដើម ត្រូវ​គេ​លួច​កា.ប់ នៅ​ក្បែរ​តំបន់​អង្គរ

1 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​រដ្ឋបាល​អាជ្ញាធរ​ឃុំ​ខ្នារ​សណ្តាយ សរុប​ចំនួន ៧​នាក់ នៅ​ថ្ងៃ​ទី​២៨ កញ្ញា…

ខេត្តសៀមរាប ៖ មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​រដ្ឋបាល​អាជ្ញាធរ​ឃុំ​ខ្នារ​សណ្តាយ សរុប​ចំនួន ៧​នាក់ នៅ​ថ្ងៃ​ទី​២៨ កញ្ញា ២០២២​នេះ​បាន​ចុះ​ពិនិត្យ​មើល​លើ​ករណី​ជនសង្ស័យ​លួច​កាប់​កាលពី​យប់​ថ្ងៃ​ទី​២៧ កញ្ញា ដើមឈើ​ធ្នង់​ដ៏​ធំ​១​ដើម ដែល​មានមុខ​កាត់​គល់​ទំហំ​១,២០​ម៉ែត្រ និង​មាន​ប្រវែង​៦​ម៉ែត្រ ស្ថិត​ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ។

បើ​យោង​តាម​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប បានអោយ​ដឹង​ថា ចំពោះ​វត្ថុ​តាង នៃ​បទល្មើស ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ រក្សា​ទុក​នៅ​កន្លែង​កើតហេតុ​ជា​បណ្តោះអាសន្ន រង​ចាំ​ទឹក​ស្រក​អស់​នៅ​ទីនោះ ទើប​ក្រុមការងារ​ដឹក​ជ​ញ្ចូ​ន​មក​រក្សា​ទុក​នៅ​សង្កាត់ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ