ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ​បង្កើតក្រុមការងារត្រួតពិនិត្យ​ទីតាំង​អាជីវកម្មទទួលបញ្ចាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ បន្ទាប់ពីបើកយុទ្ធនាការត្រួតពិនិត្យទីតាំងបញ្ចាំម៉ូតូអស់ជាច្រើនថ្ងៃរួចមក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច…

រាជធានីភ្នំពេញ​៖​ បន្ទាប់ពីបើកយុទ្ធនាការត្រួតពិនិត្យទីតាំងបញ្ចាំម៉ូតូអស់ជាច្រើនថ្ងៃរួចមក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច បង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

សេចក្ដីសម្រេច ​បង្កើតក្រុមការងារនេះ គឺ​មានលោក ឃួង ស្រេង​ ជាប្រធាន អមដោយអនុប្រធាន ៣រូប គឺ​លោក ឃ្លាំង ហួត​ អភិបាលរង​រាជធានីភ្នំពេញ លោក​ ស​ ថេត​ ស្នងការនគរបាល​រាជធានីភ្នំពេញ និងលោក រ័ត្ន​ ស្រ៊ាង​ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ​។ ក្រុមការងារនេះ ក៏មានសមាជិក​ច្រើនរូបផ្សេងទៀត ក្នុងនោះ មានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដារខណ្ឌទាំង ៩​ផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ