ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម! លិ.ច​​ទូក​ក្បួន​ធម្ម​យាត្រា​ ស្លា​.​ប់​​ជិត៧០​នាក់

1 ឆ្នាំ មុន

បង់ក្លាដេស ៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ភាគ​ខាងជើង​ប្រទេស​បង់​ក្លា​ដេ​ស កាលពី​ថ្ងៃ​អង្គារ ទី ២៧

បង់ក្លាដេស ៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ភាគ​ខាងជើង​ប្រទេស​បង់​ក្លា​ដេ​ស កាលពី​ថ្ងៃ​អង្គារ ទី ២៧ កញ្ញា បាន​រក​ឃើញ​សាកស​.​ព​បន្ថែម​ទៀត​ពី​ករណី​លិ.ច​ទូក​ក្រុម​ធម្ម​យាត្រា​ហិណ្ឌូ បណ្តាល​ឱ្យ​អ្នក​ស្លា​.​ប់​កើនឡើង​ដល់​ចំនួន ៦៦​នាក់​។

មន្ត្រី​បង់​ក្លា​ដេ​សបាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១៥​នាក់​ទៀត​មិន​ទាន់​រាប់​ប​ញ្ជូ​ល​នោះ​ទេ​។ គ្រោះថ្នាក់​ដ៏​រន្ធ.ត់​នោះ​កើតឡើង​នៅ​ក្នុងស្រុក Panchagarh កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ​។

អ្នក​ធ្វើ​ធម្ម​យាត្រា​ប្រហែល ១០០​នាក់​បាន​ធ្វើ​ដំណើរ​ឆ្លងទន្លេ Karatoa ក្នុង​តំបន់ Boda ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​សាសនា​នៅ​ក្នុង​ប្រសាទ​មួយ ប៉ុន្តែ​មួយ​រំពេច​នោះ​ទូក​ដែល​ដឹក​លើស​ចំណុះ​បាន​ក្រឡា.ប់​។

មុន​ពេល​កើតហេតុ អ្នក​នៅ​ច្រាំង​ទន្លេ​បាន​ស្រែក​ប្រាប់​អ្នក​បើកទូក​ឱ្យធ្វើ​ដំណើរ​ដោយ​ប្រុង​ប្រយ័ត្ន​។

សូម​បញ្ជាក់​ថា សហគមន៍​ហិណ្ឌូ ដែល​ជា​សហគមន៍​ធំ​ជាងគេ​បំផុត​ទី ២​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដេ​ស កំពុង​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​សាសនា​ដ៏​ធំ​បំផុត​មួយ Durga Puja នៅ​ខែ​ក្រោយ​។

ប្រជាជន​បង់​ក្លា​ដេ​ស​ប្រហែល ៨​ភាគរយ​នៃ​ចំនួន​សរុប ១៦០​លាន​នាក់​កាន់សាសនា​ហិណ្ឌូ​។

គ្រោះថ្នាក់​តាម​ទូក​តែង​កើត​មាន​ឡើង​ក្នុង​ប្រទេស​នេះ​ដោយសារ​តែ​ការ​ធ្វើ​នាវាចរណ៍​មិន​បាន​ល្អ ការ​ជិះ​មនុស្ស​ច្រើន​ខ្លាំង​ពេក និង​ការ​អនុវត្ត​ច្បាប់​មិន​បាន​ល្អ​។ កាលពី​ឆ្នាំ​មុន សាឡា​ង​មួយ​គ្រឿង​បាន​លិ.ច បណ្តាល​ឱ្យ​មនុស្ស ៣៤​នាក់​ស្លា​.​ប់ ខណៈ​សាឡា​ង​មួយ​គ្រឿង​ទៀត​ត្រូវ​ភ្លើង​ឆេះ បណ្តាល​ឱ្យ​មនុស្ស ៣៩​នាក់​ស្លា​.​ប់​៕ (​យោង​តាម​ប្រភព​៖ AP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ