ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​​អនុញ្ញាត​ការ​រំលូ.តកូន​ស្របច្បាប់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​២០​ស​ប្តា​ហ៍

1 ឆ្នាំ មុន

ថៃ​នឹង​អនុញ្ញាតិ​ឱ្យ​មានការ​រំលូតកូន​ដោយ​ស្របច្បាប់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ២០​ស​ប្តា​ហ៍

ថៃ ៖ ថៃ​នឹង​អនុញ្ញាតិឱ្យ​មានការ​រំលូ.តកូន​ដោយ​ស្របច្បាប់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​រហូត​ដល់ ២០​ស​ប្តា​ហ៍ ប៉ុន្តែ​ត្រូវ​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ជាក់លាក់​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារ ទី ២៧ កញ្ញា​។

សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ថៃ​និយាយ​ថា ការ​រំលូ.តកូន​អាយុ​រហូត​ដល់ ២០​ស​ប្តា​ហ៍នឹង​ត្រូវ​អនុញ្ញាតិ ហើយ​វា​មិន​រាប់​ជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​នោះ​ទេ​។

ពី​មុន ការ​រលូ.ត​កូន​ជា​រឿង​ខុសច្បាប់ លើកលែងតែ​ការ​មាន​គ​ភ៌ដោយ​ការ​ចាប់រំលោ.ភ ឬ​គំ​រា​.​ម​កំហែង​ដល់​អាយុជីវិត​ម្តាយ​។ ការ​រំលូ.តកូន​ត្រូវ​រង​ការ​ផាកពិន័យ​ជា​ទឹកប្រាក់ ១០.០០០​បាត (២៦៣​ដុល្លារ​) ឬ​ជាប់គុក​រយៈពេល ៦​ខែ ឬ​ទាំង​ពីរ​។

ប៉ុន្តែ​កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន មានការ​អនុញ្ញាតឱ្យ​រំ​លូ​កូន​អាយុ ១២​ស​ប្តា​ហ៍​។

សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​បញ្ជាក់​ថា ស្ត្រី​ចង់​រំលូតកូន​ត្រូវ​ពិគ្រោះ​ជាមួយ​អ្នក​ប្រឹក្សា​ផ្នែក​វេជ្ជសាស្ត្រ​ដើម្បី​ឱ្យ​ពួក​គេ​មាន​ព័ត៌មាន​ទាំងអស់​មុន​ពេល​សម្រេចចិត្ត​រំលូ.តកូន​។

អ្នកនាំពាក្យ​រង​រដ្ឋាភិបាល​លោកស្រី Traisuree Traisoranakul ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក Thai PBS ដូច្នេះ​ថា ស្ត្រី​ដែល​ស្វែងរក​ការ​រំលូ.តកូន​ត្រូវ​ទទួល​បានការ​គោរព និង​ទំនុកចិត្ត​។

អ្នកនាំពាក្យ​បញ្ជាក់​ទៀត​ថា ស្ត្រី​ទាំងនោះ​ត្រូវ​បាន​ផ្តល់​ជូន​នូវ​ព័ត៌មាន​វេជ្ជសាស្ត្រ​ទាំងអស់ ហើយ​មិន​គួរ​ប្រឈម​នឹង​សម្ពាធ​អំពី​ការ​សម្រេចចិត្ត​ឡើយ​។

ច្បាប់​ថ្មី​នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៣០​ថ្ងៃ​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ