ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​វៀតណាម ត្រៀមខ្លួន​ទប់ទល់​នឹង​ព្យុះ “​ណូ​រុ​” ខណៈ​ខិតចូល​មក​ដល់

1 ឆ្នាំ មុន

វៀតណាម ៖ ប្រជាជន​វៀតណាម នៅ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស កំពុង​ពង្រឹង​ផ្ទះ​របស់​ពួក​គេ ដើម្បី​ត្រៀម​ការពារ​នឹង​កម្រិត​ការ​ខូចខាត ដែល​បង្ក​ឡើង​ដោយ​ព្យុះ“​ណូ​រុ​” Noru ដែល​ជា​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ បាន​និង​កំពុង​ខិតចូល​មក​ដល់…

វៀតណាម ៖ ប្រជាជន​វៀតណាម នៅ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស កំពុង​ពង្រឹង​ផ្ទះ​របស់​ពួក​គេ ដើម្បី​ត្រៀម​ការពារ​នឹង​កម្រិត​ការ​ខូចខាត ដែល​បង្ក​ឡើង​ដោយ​ព្យុះ“​ណូ​រុ​” Noru ដែល​ជា​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ បាន​និង​កំពុង​ខិតចូល​មក​ដល់ ជាមួយនឹង​កម្លាំង​ខ្យល់ ១៨៣​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង នេះ​បើ​យោង​តាម​សារព័ត៌មាន VN Expres ។

អាជ្ញាធរ​ខេត្ត​ជា​ច្រើន នៅ​ភាគ​កណ្តាល បាន​បញ្ជា​ឲ្យ​ប្រជាជន​ស្នាក់​នៅ​តែ​ក្នុងផ្ទះ មិន​ឲ្យ​ចេញ​ទៅ​ក្រៅ នៅ​យប់​ថ្ងៃ​អង្គា​រ៍​នេះ ។ ស្របពេល​អាជ្ញាធរ​ខេត្ត Quang Nam បាន​អនុញ្ញាត​ឲ្យ​កម្មករ​ទាំងអស់​ចាកចេញ​ពី​កន្លែងធ្វើការរបស់​ពួក​គេ ត្រឡប់​ទៅ​ផ្ទះ​វិញចាប់ពី​ថ្ងៃត្រង់ ទី​២៧ កញ្ញា ២០២២នេះ ។

ប្រជាជន​នៅ​ក្នុង​សង្កាត់ Tan Chinh ក្នុង​ទីក្រុង Da Nang កំពុង​ដាក់​ដុំ​ឈើ និង​ធុង​ទឹក និង​ប្រអប់​ទឹក នៅ​លើដំបូល​ផ្ទះ ដើម្បី​ត្រៀម​ការពារ​ពី​ការ​បំផ្លិចបំផ្លាញ​ដោយ​ព្យុះ ។ គ្រួសារ​មួយ​នៅ​ក្នុង​ខេត្ត Quang Nam ភាគ​ខាងត្បូង​ទីក្រុង Da Nang បាន​ចាប់​ចំរឹង​ដែក​ការពារ​ផ្ទះ​ពួក​គេ ។ ពលរដ្ឋ​វៀតណាម នៅ​តំបន់ភាគ​កណ្តាល​មួយ​ចំនួន នាំ​គ្នា​សម្រុក​ទៅ​ផ្សារ​ទិញ​ម្ហូប និងសម្ភារៈ ​មកស្តុក​ទុក អាជ្ញាធរ​វៀតណាម បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្លួន ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ខ្ពស់បំផុត ។

យោង​តាម​មជ្ឈមណ្ឌល​ព្យាករណ៍​ឧតុនិយម​របស់​វៀតណាម បាន​ឲ្យ​ដឹង​ថា ខ្យល់​អាច​កើន​កម្លាំង នៅ​ម៉ោង​ប្រមាណ​ជា ៧​យប់​ថ្ងៃ​អង្គា​រ៍​នេះ ពេល​ដែល​ព្យុះ​នេះ នឹង​ស្ថិត​នៅ​ចម្ងាយ ១៧០​គីឡូម៉ែត្រ​ពី​ទីក្រុង Da Nang និង​ចម្ងាយ ១២០​គីឡូម៉ែត្រ​ពី​ភាគ​ខាងត្បូង​ជិត​ខេត្ត Quang Nam ។

មជ្ឈមណ្ឌល​ព្យាករណ៍​ជាតិ បាន​និយាយ​ថា តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ គឺ​ខេត្ត Da Nang និង​ខេត្ត Quang Tri, ខេត្ត​Thua Thien Hue, ខេត្ត Quang Nam និង​ខេត្ត Quang Ngai ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ