ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​នៅ​តែ​បន្ត ខណៈ​ជប៉ុន​កំពុង​ប្រារព្ធ​ពិធី​បុណ្យស.ព​ផ្លូវ​រដ្ឋ​លោក ស៊ី​ន​ហ្សូ អា​បេ នាថ្ងៃ​នេះ​

1 ឆ្នាំ មុន

ជប៉ុន ៖ ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា​នេះ បាន​ធ្វើការ​គោរព​ចុង​ក្រោយ​របស់​ខ្លួន នៅ​ឯ​ពិធី​

ជប៉ុន ៖ ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា​នេះ បាន​ធ្វើការ​គោរព​ចុង​ក្រោយ​របស់​ខ្លួន នៅ​ឯ​ពិធី​បុណ្យស.ព​របស់​លោក ស៊ី​ន​ហ្សូ អា​បេ (Shinzo Abe) ជាមួយនឹង​ការ​ដាក់​បាច់ផ្កា រួម​ទាំង​ការ​បា.ញ់កាំភ្លើ.ង​យ៉ាង​អធិកអធម​បំផុត​។ ស្រប​ពេល​ដែល​ការ​តវ៉ា​ប្រឆាំង​នឹង​ពិធី​បុណ្យស.ព​ផ្លូវ​រដ្ឋ​មួយ​នេះ ក៏​បាន​បន្ត​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ​ផង​ដែរ​។ គួររំលឹកថា​ បុរស​ម្នាក់​ដុ​.​ត​ខ្លួនឯង ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ពិធីបុណ្យ​ស​.​ព​ផ្លូវ​រដ្ឋ​របស់​លោក អា​បេ

លោក អា​បេ ដែល​ជា​នាយក​រដ្ឋមន្ត្រី​កាន់​អំណាច​យូរ​ជាងគេ​បំផុត​របស់​ជប៉ុន ត្រូវ​បាន​ធ្វើឃា.ត​នៅ​ឯការ​ប្រមូលផ្តុំ​យុទ្ធនាការ​ផ្សព្វផ្សាយ​មួយ កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ​។ ពិធី​នេះ បាន​ចាប់ផ្តើម​ដោយ​លោកស្រី Akie Abe ភរិយា​របស់​លោក អា​បេ បាន​កាន់​កោដ្ឋ​ដើរ​ចូល​ទៅ​ក្នុង​សាល Nippon Budokan Arena ជាទី​ប្រារព្ធ​ពិធី ព្រមទាំង​វត្តមាន​មនុស្ស​ប្រមាណ​ជាង ៤,៣០០​នាក់ ក្នុង​នោះ​រួម​មាន​ទាំង​សែ​រាជវង្ស​ជប៉ុន ថ្នាក់ដឹកនាំ​ជាតិ និង​មេដឹកនាំ​ពិភពលោក​បាន​ចូលរួម​ក្នុង​ពិធីបុណ្យស.ព​ផ្លូវ​រដ្ឋ​ដ៏​កម្រ​មួយ​នេះ​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ គេ​បានឃើញ​បាតុករ​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ពិធី​បុណ្យសព​លោក អា​បេ ផង​ដែរ​។ ដោយ​ការ​តវ៉ា​បាន​បន្ត​អស់​រយៈពេល​ប្រហែល​២​ខែ​មក​ហើយ ដែល​បាន​ក្លាយជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បច្ចុប្បន្ន លោក Fumio Kishida​។

ការ​ចំណាយ​លើ​ពិធី​បុណ្យស.ព​ផ្លូវ​រដ្ឋ​របស់​លោក អា​បេ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ប្រហែល ១២​លាន​ដុល្លារ​អា​មេ​រិ​ក​។ ការ​ចំណាយ​នេះ បាន​បង្ក​ជា​ការ​ខឹងសម្បារ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​ពួក​គេ​ជឿ​ថា ការ​ប្រារព្ធ​ពិធី​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋ​សម្រាប់​រដ្ឋាភិបាល​ដែល​ជំពាក់​បំណុល​គេ​យ៉ាងច្រើន​របស់​ប្រទេស​ជប៉ុន​គឺ​រឿង​ដ៏​អយុត្តិធម៌​បំផុត​។ ដោយ​ក្នុង​នោះ រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​ឱ្យ​ខូចខាត​ដល់​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ ដែល​ត្រូវ​បាន​ស្នើ​ឡើង​ផង​ដែរ​។

ក្រុម​អ្នក​តវ៉ា​បាន​អះអាង​ថា ព្រឹត្តិការណ៍​នេះ កំពុង​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​ដ៏​មាន​តម្លៃ ដែល​អាច​ប្រើប្រាស់​សម្រាប់​ការ​ដឹកនាំ​ឆ្ពោះទៅ​រក​តម្រូវការ​ដ៏​ចាំបាច់​បន្ថែម​ទៀត​នៅ​ពេល​អនាគត​៕ (​ដកស្រង់​ចេញពី Independent និង The Business Standard)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ