ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ត្រូវ​អស់​សង្ខារ​ក្នុង​បន្ទប់ទឹក ខណៈ​ពេល​ចូល​ទៅ​បោ​.​ក​ខោអាវ

1 ឆ្នាំ មុន
  • បាត់ដំបង

ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បុរស​ម្នាក់​ត្រូវ​បាន​ខ្សែ​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ក្នុង​បន្ទប់ទឹក ខណៈ​ពេល​ចូល​ទៅ​បោ​.​ក​ខោអាវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

ខេត្តបាត់ដំបង ៖ ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បុរស​ម្នាក់​ត្រូវ​បាន​ខ្សែ​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ក្នុង​បន្ទប់ទឹក ខណៈ​ពេល​ចូល​ទៅ​បោ​.​ក​ខោអាវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​តា​ស៊ង ឃុំ​បាយដំរាំ ស្រុក​បាណ​ន់​។

តាម​រយៈ​របាយការណ៍​របស់​អធិការ​ស្រុក​បាណ​ន់ លោក ប៉ាន់ វ៉ា​ន​នី បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ មុ​យ វ៉ា​ន់ទី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​។

លោក​អធិការ​ស្រុក​បាណ​ន់ បានឱ្យ​ដឹង​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​ខ្សែ​ចរន្តអគ្គិសនី​ឆក់ បណ្ដាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ក្នុង​បន្ទប់ទឹក ខណៈ​ពេល​រូប​គាត់​ចូល​ទៅ​បោ​.​ក​ខោអាវ​។ លោក​អធិការ​បាន​បញ្ជាក់​ថា បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ គឺ​ជន​រង​គ្រោះ​បាន​ត​.​ខ្សែភ្លើង​ចូល​ក្នុង​បន្ទប់ទឹក តែ​ដោយសារ​ការ​ធ្វេសប្រហែស ពេល​នោះ​ក៏​ប៉ះ​ចំ​តំណរ​ខ្សែភ្លើង ទើប​បណ្ដាល​ឲ្យ​ឆក់​តែ​ម្ដង​។

សាច់ញាតិ​ជន​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​ត​.​ខ្សែភ្លើង​ចូល​បន្ទប់ទឹក គឺ​ដើម្បី​សាក​ថ្ម​ទូរស័ព្ទ​ផង ចាក់​បទ​ចម្រៀង​ស្ដាប់​ផង និង​បោ​.​ក​ខោអាវ​បណ្ដើរ​ផង ប៉ុន្តែ​ពេល​នោះ ដោយ​មិនដឹង​ថា យ៉ាងម៉េច ស្រាប់តែ​ប៉ះ​ចំ​តំណរ​ខ្សែភ្លើង ក៏​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ដេក​ស្ដូ​.​ក​ស្ដឹ​.​ង និង​ស្លា​.​ប់​ភ្លាម​ៗ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​។

លោក ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់ បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ជន​រង​គ្រោះ​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ ហើយ​មន្ត្រី​ជំនាញ​របស់​លោក ក៏​បាន​ចុះ​ទៅ​កាន់​ទៅ​នោះ​ភ្លាម​ៗ​ដែរ ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​។ លោក​ថា នេះ​ជា​ការ​ធ្វេស​ប្រហែល ដែល​ជន​រង​គ្រោះ​ត​.​ខ្សែភ្លើង​មិន​មានការ​ប្រុង​ប្រយ័ត្ន ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ