ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រថយន្ត​ទំនើប​១​គ្រឿង អស់​មួយ​កំណាត់​មុខ ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​ម៉ាក Land Cruiser ០១​គ្រឿង អស់​មួយ​កំណាត់​ខាង​មុខ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ត្រូវ​បាន​កម្លាំង​នគរបាល​ចុះ​អន្ដរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ ។…

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​ម៉ាក Land Cruiser ០១​គ្រឿង អស់​មួយ​កំណាត់​ខាង​មុខ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ត្រូវ​បាន​កម្លាំង​នគរបាល​ចុះ​អន្ដរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ នៅ​ចំណុច​ខុន​ដូរ Elite Villa ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​វត្ត​ញាណ​រង្សី ក្នុងភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា រថយន្ត​ម៉ាក Land Cruiser ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-3377 បាន​ចត​នៅ​ជាន់​ផ្ទាល់​ដី ក្នុង​ខុន​ដូរ​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ក្បាល​រថយន្ត​យ៉ាង​សន្ធោសន្ធៅ ទើប​សន្តិសុខ​ដែល​យាម​ខុន​ដូរ បាន​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នក​ជិតខាង​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​បឋម និង​រាយការណ៍​ទៅ​លោកនាយ​ប៉ុស្តិ៍ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ សហការ​ជាមួយ​ប្រជាពលរដ្ឋ​យក​ម៉ូ​ទ័​រ​បូមទឹក​ជួយ​បាញ់​ពន្លត់ភ្លើង រហូត​ដល់​រលត់​ទាំងស្រុង នៅ​ម៉ោង​០២ និង​៥៥​នាទី ដោយ​មិន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ