ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ស្ត្រី​ម្នាក់​ស្លា.ប់​ក្នុង​​ឡានព្រូស ​សមត្ថកិច្ច​​​តាមចាប់ជនសង្ស័យ​ដល់​ទឹកដី​ថៃ​ សង្ស័យ​ស្នេហា​ចតុកោណ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សំណុំរឿង​«​ស្ត្រី​ម្នាក់​ដេក​ស្លា.ប់​នៅ​ក្នុង​រថយន្ត​ព្រូស ដែល​គេ​សង្ស័យ​ជា​អំពើ​ឃា.ត

ខេត្តបាត់ដំបង ​៖ សំណុំរឿង​«​ស្ត្រី​ម្នាក់​ដេក​ស្លា.ប់​នៅ​ក្នុង​រថយន្ត​ព្រូស ដែល​គេ​សង្ស័យ​ជា​អំពើ​ឃា.តកម្ម​» ត្រូវ​គេ​ដឹក​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​ផ្សារ​ទំនើប​«​ភូ​ពុ​យ​» ស្ថិត​ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង កាលពី​ជាង​១០​ថ្ងៃមុន ពេល​នេះ​ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី ២៥ កញ្ញា ខណៈ​ជនសង្ស័យ​ម្នាក់​នេះ បាន​រត់​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ទៅ​សំងំ​លាក់ខ្លួន​ក្នុង​ទឹកដី​ប្រទេស​ថៃ​។ គួររំលឹកថា ចាប់​បាន​ហើយ​! ជន​ដៃដល់​ស​ម្លា​.​ប់​ស្ត្រី​ម្នាក់​ក្នុង​ឡាន​ព្រូស ប្លុង​ចោល​ក្រោយ​ផ្សារ​ភូ​ពុ​យ ក្រុង​បាត់ដំបង

សេចក្ដី​រាយ​ការ​ណ៏បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ មាស ពេជ្រ​បរ​មី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​នេះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​ខេត្ត សហការ​ជាមួយ​មន្ត្រី​អន្តោរ​ប្រ​វែ​សន្ត​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​» ស្រុក​កំ​រៀង និង សមត្ថកិច្ច នៃ​ប្រទេស​ថៃ ផង​ធ្វើការ​ឃាត់ខ្លួន នៅ​ពេល​ជន​នេះ​កំពុង​សំងំ​លាក់ខ្លួន​ដោយ​ខុសច្បាប់​នៅ​ក្នុង​ទឹកដី នៃ​ប្រទេស​ថៃ «​ផ្សារ​ឡែ​ម​»​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​នេះ​ត្រូវ​បាន​កំណត់​មុខសញ្ញា​ជា​ជនសង្ស័យ តាំងពី​ថ្ងៃ​ដំបូង​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំរឿង​ប្រព្រឹត្ត​អំពើ​«​ឃា.តកម្ម​»​ទៅ​លើ​ស្ត្រី​ម្នាក់ ដែល​គេ​ប្រទះ​ឃើញ​ស្លា.ប់​នៅ​ក្នុង​រថយន្ត​ព្រូស​។ ប៉ុន្តែ​ក្រោយ​ពី​ដឹក​សាកស.ព​ស្ត្រី​រង​គ្រោះ​យក​ទៅ​ប្លុង​ចោល​ទាំង​រថយន្ត​ផង​នៅ​ម្ដុំ​ផ្សារ​ទំនើប​«​ភូ​ពុ​យ​» ជន​នេះ​បាន​ព្យាយាម​គេចខ្លួន​ទៅ​តំបន់​ព្រំដែន​ខ្មែរ ថៃ​។ ជន​នេះ​គ្មាន​ប័ណ្ណ​ឆ្លង​ដែន​ទេ តែ​ពេល​ទៅ​ដល់​ស្រុក​កំ​រៀង ជន​នេះ​បាន​ទិញ​សំ​បុត​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ តាម​ច្រក​អន្តរជាតិ​«​ដូង​»​។ លុះ​ទៅ​ដល់​ផ្សារ​ឡែ​មខាង​ភាគី​ថៃ ជន​នេះ​បាន​សំងំ​លាក់ខ្លួន​នៅ​ទីនោះ​រហូត ខណៈ​សំ​បុត​ឆ្លង​ដែន​មាន​អាយុកាល​ត្រិ​ម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។

សូម​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី ១៤ កញ្ញា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ដេក​ស្លា.ប់​នៅ​ក្នុង​រថយន្ត​ម៉ាក​ព្រូស ព​ណ៏​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ-1371 ដែល​ចត​នៅ​ក្នុង​ក្បែរ​ផ្សារ​ទំនើប​«​ភូ​ពុ​យ​»​ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កា​ត់ើ​អូរ​ចា ក្រុង​បា​តំបង ដែល​មាន​ស្ថានភាព​ធំ​ក្លិនស្អុយ​ទៅ​ហើយ​។ មនុស្ស​ជា​ច្រើន​បាន​ភ្ញាក់ផ្អើល​ទៅ​ចោមរោម​មើល​សាកស.ព​នោះ នៅ​ពេល​ប្រទះ​ឃើញ​ភ្លាម​ៗ​។

សមត្ថកិច្ច​បាន​ផ្លំ​បេ​ចងខ្សែ​ព័ទ្ធ​ទុក​ពេញ​មួយ​យប់ រហូត​ដល់​ព្រឹក​ថ្ងៃ​បន្ទាប់ ទើប​មន្ត្រី​បច្ចេកទេស និង គ្រូពេទ្យ​ជំនាញ​ចុះ​ពិនិត្យ និង ធ្វើ​កោសល្យវិច័យ​លើ​សាកស.ព ខណៈ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ​ផង​ដែរ​។

ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ឌី​ម សោភា អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជើង សង្កាត់​ក្រាំងធ្នង់ ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បើ​តាម​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​កាលពី​ថ្ងៃ​ទី ១១ កញ្ញា ហើយ​ក៏​បាន​ដំណឹង​ឈឹង​តាំងពី​ពេល​នោះ​រហូត​មក សូ​ម្បី​ទូរស័ព្ទ​ក៏​ទាក់ទង​មិន​បាន​ដែរ លុះ​នៅ​យប់​ថ្ងៃ​ទី ១៤ កញ្ញា ក៏​ទ​ទូល​ដំណឹង​ដ៏​អកុសល​នេះ​តែ​ម្ដង​។ លទ្ធផល នៃ​ការ​ធ្វើ​កោសល្យវិច័យ មន្ត្រី​ជំនាញ​បាន​អះអាង​ជាបឋម​ថា ជន​រង​គ្រោះ​ទំនង​ត្រូវ​ឃា.តក​កាច់ក​បំបាក់​រហូត​ដល់​ស្លា.ប់ រួច​អូស​សាកស.ព​ទុក​នៅ​កៅអី​ក្រោយ រួច​បើក​ដឹក​ទាំង​សាកស.ព ទាំង​រថយន្ត​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​ផ្សារ​ទំនើប​«​ភូ​ពុ​យ​» ក្នុង​ក្រុង​បាត់ដំបង តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ មាស ពេជ្រ​បូរ​មី ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ដល់​ស្នងការ​ខេត្ត​។

លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង ដែល​បាន​ថ្លែងប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ កញ្ញា​ថា ជនសង្ស័យ​បាន​សារភាព​ទ​ទួល​ស្គាល់​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ​នោះ​ហើយ​។

លោកស្នងការ​រង បាន​ស្រង់​ចម្លើយ​ជនសង្ស័យ​ថា «​ខ្ញុំ​ពិតជា​បាន​សម្លា.ប់​ស្ត្រី​រង​គ្រោះ​មែន ដោយ​ច្របាច់ក​សម្លា.ប់​នាង​នៅ​ក្នុង​រថយន្ត​នៅ​ពេល​ផ្ទុះ​ជម្លោះ ដោយសារ​រឿង​ប្រច័ណ្ឌ​»​។

លោក លឹ​ម ពុ​ទ្ធី​ឡា បាន​បញ្ជាក់​ថា បើ​តាម​យោង​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ករណី​ឃា.តកម្ម​ទៅ​លើ​ស្ត្រី​រង​គ្រោះ​នេះ ទំនង​ផ្ដើម​ចេញពី​រឿង​«​ស្នេហា​ត្រីកោណ ឬ អាច​ឈាន​ដល់​ស្នេហា​ចតុកោណកែង​»​ទៀត​ផង​។ ត្រង់​វគ្គ​ប្រច័ណ្ឌ​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែរ ដែល​បាន​ស្ដាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​យ៉ាង​ហូរហែ បាន​ប្រាប់​កោះសន្តិភាព​ថា បើ​យោង​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ គេ​អាច​​ធ្វើ​ការ​​សន្និដ្ឋាន​ជាបឋម​បាន​ថា អំពើ​«​ឃា.តកម្ម​»​នេះ​អាច​ផ្ដើម​ចេញពី​រឿង​«​ស្នេហា​ចតុកោណកែង​»​។

ជន​​សង្ស័យ​ម្នាក់​នេះ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​លួច​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​រង​គ្រោះ ដែល​មាន​ស្វាមី​និង​មានកូន​២​នាក់​រួច​ទៅ​ហើយ​។ នៅ​យប់​កើតហេតុ ខ្លួន​បានដឹង​ថា នាង​បាន​ទៅ​ចូលរួម​ខួបកំណើត​គេ ដែល​មាន​បុរស​ម្នាក់​ផ្សេង​ទៀត រួម​ដំណើរ​ជាមួយ​នាង​នៅ​ក្នុង​រថយន្ត​ផង​។ ប្រភព​បាន​ស្រង់​ចម្លើយ​ជន​នេះ​ដោយ​សង្ខេប​ថា ពេល​ខ្លួន​ឃើញ​ដូច្នេះ​ក៏​កើតរោគ​ប្រច័ណ្ឌ​នាង ទៅ​នឹង បុរស​នោះ​យ៉ាង​ខ្លាំង ហើយ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​កាត់​រថយន្ត​នាង​ឲ្យ​ឈប់ រួច​យក​សោ​រថយន្ត​ពី​បុរស​ដែល​បើក​ជូន​នាង​នោះ មក​បើក​ដឹក​នាង​វិញ​។ ពេល​នោះ​ខ្លួន​និង​នាង​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង នៅ​ក្នុង​រថយន្ត ខ្លួន​ទ្រាំ​មិន​បាន​ក៏​ប្រើ​ហិ.ង្សា​ប្រតាយប្រតប់​គ្នា ខ្លួន​ក៏​ច្របាច់ក​នាង​រហូត​ដល់​ស្លា.ប់​តែ​ម្ដង​។

ជនសង្ស័យ​បាន​សារភាព​បន្ត​ថា នៅ​ពេល​ដឹក​ថា នាង​ស្លា.ប់​ ខ្លួន​ក៏​ទាញ​នាង​ឲ្យ​ដេក​នៅ​កៅអី​ក្រោយ ហើយ​ខ្លួន​បាន​យក​ទូរស័ព្ទ​នាង​ទៅ​លក់​យក​ប្រាក់​ចាក់​សាំង​រថយន្ត​ដឹក​ស.ព​នាងយក​ទៅ​ប្លុង​ចោល​ជាមួយនឹង​រថយន្ត​របស់​នាង នៅ​ក្បែរ​ផ្សារ​ទំនើប​«​ភូ​ពុ​យ​» នៅ​ក្នុង​ក្រុង​បាត់ដំបង​។ ក្រោយ​ពី​ទុក​ដាក់​រថយន្ត​និង​សព​នាង​រួច ខ្លួន​ក៏​ដក​យក​ចិញ្ចៀន​នាង​មួយ​វង់​ទៀត រួច​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំ​រៀង ហើយ​ឆ្លង​ដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​» ចូល​ទៅ​ទឹកដី​ថៃ តែ​ដោយ​ខ្លួន​ពុំ​មាន​លិខិត​ឆ្លង​ដែន ទើប​ខ្លួន​មិន​អាច​ចេញ​ទៅ​ណា​ឆ្ងាយ សំងំ​នៅ​តែ​ក្នុង​«​ផ្សារ​ឡែ​ម​» ខាង​ទឹកដី​ថៃ រហូត​នៅ​ថ្ងៃ​ទី​២៥ កញ្ញា ក៏​ត្រូវ​សមត្ថកិច្ច​ថៃ និងខ្មែរ ចាប់ខ្លួន​បាន​​តែម្តង​​។

លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង បាន​និយាយ​ថា ក្រោយ​ពី​កើតហេតុ ដោយ​មាន​កិច្ចសហការ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង ទើប​កម្លាំង​ជំនាញ​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ខាងលើ​នេះ​បាន​ជាក់លាក់ និង តាម​ស្រាវជ្រាវ​ដល់​ព្រំដែន រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​នេះ​តែ​ម្ដង​។ ចំពោះ​វត្ថុ​តាង ដែល​បាត់បង់ កម្លាំង​ជំនាញ បាន​ដកហូត​ចិញ្ចៀន​ជន​រង​គ្រោះ​ពី​ជនសង្ស័យ​បាន​មក​វិញ រីឯ​ទូរស័ព្ទ​ត្រូវ​ជនសង្ស័យ​យក​ទៅ​លក់​បាត់​ទៅ​ហើយ​។ យ៉ាងណា​ក្ដី ជុំវិញ​សំណុំរឿង​នេះ លោកស្នងការ​រង បាន​បញ្ជាក់​ថា បើ​យោង​លើ​ចម្លើយ​សារភាព ការ​ស្លា.ប់​របស់​ស្ត្រី​រង​គ្រោះ ពិតជា​អំពើ​«​ឃា.តកម្ម​» មែន ដែល​អាច​ផ្ដើម​ចេញពី​រឿង​លួច​ទំនាក់ទំនង​ស្នេហា ខណៈ​ភាគី​រង​គ្រោះ​មាន​ស្វាមី​និង​មានកូន​ពីរ​នាក់​រួច​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ