ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ធ្លាក់​ចូល​ទឹក​អាង​កំពីងពួយ​គ្មាន​អ្នកដឹង លុះ​ឃើញ​ដំបូល​ឡាន​ផ្អើល​ឆោឡោ

1 ឆ្នាំ មុន
  • បាត់ដំបង

បុរស​ម្នាក់​បាន​បើករថយន្ត​ជ្រុល​ធ្លាក់ទឹក​ក្នុង «​អាង​កំពីងពួយ​» ទាំង​កណ្ដាល​យប់ ដោយ​ពុំ​មាន​អ្នក​ណា​ម្នាក់​ដឹង បណ្ដាល​ឲ្យ​ស្លា​.​ប់​នៅ​ក្នុង​រថយន្ត​យ៉ាង​អាណោច​អ​ធ័​ម កាលពី

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ជ្រុល​ធ្លាក់ទឹក​ក្នុង «​អាង​កំពីងពួយ​» ទាំង​កណ្ដាល​យប់ ដោយ​ពុំ​មាន​អ្នក​ណា​ម្នាក់​ដឹង បណ្ដាល​ឲ្យ​ស្លា​.​ប់​នៅ​ក្នុង​រថយន្ត​យ៉ាង​អាណោច​អ​ធ័​ម កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ដែល​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​ទំនង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង​។

លោក​អធិការ​ស្រុក​បាណ​ន់ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ហេង បណ្ឌិត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។ ហើយ​ជន​រង​គ្រោះ​បាន​បើករថយន្ត​ម៉ាក ISUZU. DMAX ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2G-9989​។

លោក​អធិការ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​បើករថយន្ត​ម្នាក់ឯង ដែល​ទំនង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង បាន​ជ្រុល​ធ្លាក់ទឹក​អាង​កំពីងពួយ នៅ​ពេល​ព្យាយាម​បើក​ឡើង​លើ​ទំនង​អាង​កំពីងពួយ​។ លោក​ថា គ្មាន​នរណា​ម្នាក់​បានដឹង​ហេតុការណ៍​នេះ​ភ្លាម​ៗ​ទេ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែកញ្ញា ទើប​មាន​អ្នកដឹង ហើយ​មានការ​ភ្ញាក់ផ្អើល ដោយសារ​ឃើញ​តួ​រថយន្ត​លិច​នៅ​ក្នុង​ទឹក​សល់​តែ​ដំបូល​តែ​ប៉ុណ្ណោះ​។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ដំបូង បាន​និយាយ​ថា អ្នកដំណើរ​បាន​ប្រទះ​ឃើញ​ដំបូល​រថយន្ត​នៅ​ក្នុង​ទឹក​អាង​កំពីងពួយ ដែល​នាំ​ឲ្យ​មាន​ច​ម្ង​ល់​គ្រប់​ៗ​គ្នា ហើយ​មនុស្ស​ជា​ច្រើន​បាន​ចោមរោម​មើល​រថយន្ត​ធ្លាក់ទឹក​នោះ ដោយ​អ្នកខ្លះ​បាន​ចុះ​ហែល​ទឹក​ទៅ​មើល​រថយន្ត​នោះ ដើម្បី​ចង់​ដឹង​មាន​មនុស្ស​នៅ​ក្នុង​រថយន្ត​នោះ​ឬ​អត់0x017d7 ប៉ុន្តែ​ពេល​ទាញ​ទ្វារ​បើក​មិន​រួច ទើប​មានការ​សង្ស័យ​ថា នឹង​អាច​មាន​មនុស្ស​ស្លា​.​ប់​នៅ​ក្នុង​រថយន្ត​ជាក់​ជា​មិន​ខាន តែ​ស្រប​ពេល​នោះ គេ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។

ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ខាងលើ​នេះ បើ​តាម​ប្រភព​ខ្លះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​គូកន​ប៉ុន្មាន​នាក់​ទៀត បាន​ផឹកស៊ី​ជុំ​គ្នា​នៅ​ម្ដុំ​ដីចំការ​មួយ​កន្លែង​ខាងកើត​អាង​កំពីងពួយ (​ខាងកើត​កន្លែង​កើតហេតុ​)​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា លុះ​យប់​ជ្រៅ​បន្តិច ពួក​គេ​ក៏​បាន​បែក​គ្នា​ចេញដំណើរ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។ ដោយ​ជន​រង​គ្រោះ​បាន​បើករថយន្ត​ម្នាក់ឯង​ចេញពី​កន្លែង​ផឹកស៊ី​នោះ ហើយ​ក៏​បាន​ព្យាយាម​បើក​ឡើង​លើ​ទំនប់​អាង​កំពីងពួយ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ តែ​បាន​ជ្រុល​ចង្កូត​ហួស​ទៅ​ធ្លាក់ទឹក​អាង​ទាំង​កណ្ដាល​យប់ ដោយ​ពុំ​មាន​អ្នកដឹង​ឡើយ លុះ​ព្រឹក​ឡើង​ទើប​មាន​អ្នកដឹង​ផ្អើល​ឆោឡោ ដោយសារ​ឃើញ​ដំបូល​រថយន្ត​ពណ៌​ស​ប៉ប្រះ​ទឹក​។

លោក ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់ ក៏​បាន​អះអាង​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​ដែរ​។ លោក​អធិការ បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជុំ​គ្នា​ជាមួយ​មិត្តភក្ដិ​នៅ​ម្ដុំ​ស្រែ​ថ្មី​ខាងកើត​កន្លែង​កើតហេតុ​នោះ​មែន មុន​ពេល​ជួប​គ្រោះថ្នាក់​។ លោក​ថា ជន​រង​គ្រោះ​អាច​ស្រវឹងស្រា​ផង ពេល​បើករថយន្ត​ចេញពី​កន្លែង​ផឹកស៊ី លុះ​ពេល​ព្យាយាម​បើក​ឡើង​លើ​ទំនប់​អាង​កំពីងពួយ ក៏​ជ្រុល​ហូ​ស​ផ្លូវ​ទៅ​ធ្លាក់​ទឹកតែ​ម្ដង​។

បើ​តាម​ការ​ពិនិត្យ​មើល​ស្ថានភាព នៃ​ការ​ស្លា​.​ប់​នៅ​ក្នុង​រថយន្ត ជន​រង​គ្រោះ​ទំនង​បាន​ព្យាយាម​បើកទ្វារ​រថយន្ត ដើម្បី​ចេញ​ក្រៅ តែ​ទ្វារ​រថយន្ត​ជា​ប់ឡុក​ទាំងអស់ ទើប​ជន​រង​គ្រោះ​ថប់​ខ្យល់​ស្លា​.​ប់​យ៉ាង​អាណោច​អ​ធ័​ម​នៅ​ក្នុង​រថយន្ត​តែ​ម្ដង​។

លោក ប៉ាន់ វ៉ា​ន់​នី បាន​បញ្ជាក់​ថា សមត្ថកិច្ច និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​អូស​រថយន្ត​ឡើង​ពី​ក្នុង​ទឹក និង​បាន​ប្រគល់​សាកស​.​ព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ក្រោយ​មន្ត្រី​បច្ចេកទេស​បញ្ចប់​ការ​ត្រួតពិនិត្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ