ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ត្រឡប់​ទៅ​ផ្ទះ​! ភ្ញៀវ​ទេសចរ​នាំ​គ្នា​ដុត​ធូប​ទៀន​​បួងសួង​សុំ​សេចក្តីសុខ​តាម​ផ្លូវ​ពី​លោកយាយ​យ៉ា​ត

1 ឆ្នាំ មុន
  • ប៉ៃលិន

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​នានា ក្រោយ​ពី​បាន​ចូល​មក​លេង​កម្សាន្ត​ក្នុង​រមណីយដ្ឋាន ក្នុង​ខេត្ត​ប៉ៃលិន នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ លុះ​មុន​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀង​ៗ ខ្លួន​វិញ ម្នាក់​ៗ​បាន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​នានា ក្រោយ​ពី​បាន​ចូល​មក​លេង​កម្សាន្ត​ក្នុង​រមណីយដ្ឋាន ក្នុង​ខេត្ត​ប៉ៃលិន នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ លុះ​មុន​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀង​ៗ ខ្លួន​វិញ ម្នាក់​ៗ​បាន​កាន់​យក ធូប ទៀន អ្នកខ្លះ​មាន​គ្រឿង​សំណែន លា​មាត់​លា​.​ក និង​សុំ​សេចក្តីសុខ​ពី​លោកយាយ​យ៉ា​ត​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ភ្ញៀវ​ទេសចរ​ដែល​មានឈ្មោះ សំបូរ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង និង​ឈ្មោះ សេង គ​ន្ធា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ពួក​គាត់​ទាំងអស់​គ្នា​បាន​នាំ​ក្រុម​គ្រួសារ​មក​លេង​កម្សាន្ត​សប្បាយ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ អស់​រយៈពេល​២​ទៅ​៣​ថ្ងៃ​ហើយ ដោយ​បាន​ជួល​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ស្នាក់​នៅ ដើម្បី​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ដូច​ជា​រមណីយដ្ឋាន​ចំការ​ខ្នុរ រមណីយដ្ឋាន​ម្លប់​សាវម៉ាវ និង​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​ជាដើម​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គ្រប់កន្លែង​កម្សាន្ត​ទាំងអស់ មាន​ភ្ញៀវ​ដើរ​លេង​យ៉ាងច្រើន​កុះករ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​មាន​អារម្មណ៍​ស្រស់ថ្លា បំបាត់​នូវ​ទុក្ខ​កង្វល់ ធ្វើ​ឱ្យ​ស្គាល់​កន្លែង​ដើរ​លេង​ថ្មី​ៗ​បន្ថែម​ទៀត ខណៈ​ពី​មុន​មិន​ធ្លាប់​ចូល​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន​នេះ​ឡើយ គឺ​ដើរ​លេង​តែ​ខេត្ត​ដែល​មាន​ទឹកសមុទ្រ​ប៉ុណ្ណោះ​។

ទោះបីជា​យ៉ាងណា បន្ទាប់​ពី​នាំ​បងប្អូន​កូនក្មួយ​ដើរ​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​រួចរាល់ ដល់​ថ្ងៃ​ចុងបញ្ចប់ មុន​នឹង​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ គឺ​នាំ​គ្នា​ទិញ​ផ្លែ​ឈើ នំចំណី ធូប​ទៀន ព្រមទាំង​គ្រឿង​សំណែន​យក​ទៅ​ថ្វាយ​លោកយាយ​យ៉ា​ត ដើម្បី​លា​មាត់​លា​.​ក ដែល​បាន​បន់ស្រន់​កាលពីមុន ព្រមទាំង​សុំ​សេចក្តីសុខ​សប្បាយ ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ កុំឱ្យ​មាន​ករណី​គ្រោះថ្នាក់​អ្វី​កើតឡើង​តាម​ដងផ្លូវ​នោះ​ឡើយ​។

លើស​ពី​នេះ ក៏​បួងសួង​សូម​ឱ្យ​លោកយាយ​យ៉ា​ត​ជួយ​ផ្តល់​ពរ​ជ័យ សិរី​សួស្តី ក្នុង​ការ​ប្រកប​មុខរបរ​រក​ទទួលទាន​ឱ្យ​កាក់កប មាន​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ឈ្នះ​អស់​មាស​ត្រូវ​មក​យាយី​នោះ​ឡើយ​។

ចំណែក​ភ្ញៀវ​ទេសចរ​ខ្លះ​ទៀត ក៏​បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​បន់ស្រន់​បួងសួង​រួច លោកយាយ​យ៉ា​ត ពិតជា​បាន​ជួយ​ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​អ្វី​ដែល​ប៉ងប្រាថ្នា​មែន ដោយ​មានការ​លក់ដូរ​ទំនិញ​តូច​ធំ​ដាច់​អស់ ជា​ពិសេស​ពេល​កើត​មាន​វិបត្តិ​ក្នុង​ក្រុម​គ្រួសារ និង​ជួប​ប្រឈម​ឧបសគ្គ​ការងារ គឺ​លោកយាយ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​អស់នោះ​មែន​។ ដូច្នេះ​ហើយ ទើប​ពួក​គាត់​នាំ​ប្តី​ប្រពន្ធ​កូន​ទិញ​គ្រឿង​បូជា និង​ដ​ង្វា​យ​យក​ទៅ​ថ្វាយ​លោកយាយ ដើម្បី​លាបំណន់ កុំឱ្យ​ខុស​ពាក្យ​សម្តី​នោះ​ឡើយ​។

សូម​បញ្ជាក់​ថា អ្នកខ្លះ​ហ៊ាន​ជួល​ក្រុម​ភ្លេង​ប្រពៃណី យក​ទៅ​លេង​ថ្វាយ​រូបសំណាក​លោក​យា យ​យ៉ា​ត ដោយសារ​តែ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ដែល​ជាប់​គាំង​ស្ទះ​កាលពី​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ