ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន​! ម្តាយ​តារា​ប្រុស​សង្ហា​ចេញ​មុខ​​ទម្លាយ​​ខ្ទេច ក្រោយ​គេ​សង្ស័យ​ពី​ទំនាក់ទំនង​កូន​ៗ​ខ្លាំង​ពេក

1 ឆ្នាំ មុន

អ្នក​ណា​មិន​ស្គាល់​នៅ​តារា​សម្ដែង​ស្រី ដែល​មាន​ភាព​ល្បីល្បាញ​លេចធ្លោ​តាំងពី​ក្មេង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ នោះ​គឺ​កញ្ញា Baifern Pimchanok ដែល​កំពុង​តែ​ទទួល​បាន​នៅ​ការ​គាំទ្រ​ប្រជា​ប្រិយភាព​សន្ទុះ​កាន់តែ​ហក់​ឡើង​ខ្លាំង​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មិនតែប៉ុណ្ណោះ​គេ​តែងតែ

ប្រទេស​ថៃ ៖ អ្នក​ណា​មិន​ស្គាល់​នៅ​តារា​សម្ដែង​ស្រី ដែល​មាន​ភាព​ល្បីល្បាញ​លេចធ្លោ​តាំងពី​ក្មេង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ នោះ​គឺ​កញ្ញា Baifern Pimchanok ដែល​កំពុង​តែ​ទទួល​បាន​នៅ​ការ​គាំទ្រ​ប្រជា​ប្រិយភាព​សន្ទុះ​កាន់តែ​ហក់​ឡើង​ខ្លាំង​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មិនតែប៉ុណ្ណោះ​គេ​តែងតែ​នាំ​គ្នា​សង្កេត​ឃើញ​ថា តារា​ស្រី​ស្រស់​រូប​នេះ តែងតែ​ស្និទ្ធស្នាល​មាន​ភាព​ផ្អែមល្ហែម​ជាមួយនឹង​តារា​ប្រុស​ដ៏​ល្បី​ប្រចាំ​ប៉ុស្តិ៍​លេខ​៣ ថៃ រូប​ស្រស់​មួយ​រូប​នោះ គឺ​លោក Nine Naphat មិន​ដែល​ដាច់ និង​លស់​មួយ​ថ្ងៃ​នោះ​ឡើយ ជា​ហេតុ​ធ្វើ​អោយ​អ្នកគាំទ្រ​ជា​ច្រើន​ចាប់​ក្រសែភ្នែក​សម្លឹង​មើល​មិន​ដាក់​ភ្នែក​គ្ត​ប់​ៗ​គ្នា​។

ទន្ទឹម​នឹង​នោះ​ផង​ដែរ បើ​តាម​រយៈ​ទំនាក់ទំនង​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​សកម្មភាព​ទ​ង្វើ​ដ៏​ស្និទ្ធស្នាល​របស់​គូ​តារា​ប្រុស​ស្រី​របស់​អ្នក​ទាំង​ពីរ​រូប​នេះ រហូត​មហាជន​ក៏​ដូច​ជា​អ្នកគាំទ្រ​មិន​តិច​នាក់​ដាក់​ការ​សង្ស័យ​ព្រោងព្រាត​បែប​នេះ​ថា «​អ្នក​ទាំង​ពីរ​ប្រហែលជា​លួច​បង្កាត់ភ្លើង​ស្នេហ៍ លួចលាក់​ជាមួយ​គ្នា​ហើយ​មើលទៅ​» «​បើ​ស្រលាញ់​គ្នា​ពិតប្រាកដ​មែន ចាំបាច់​លាក់​ហ្វេ​ន​ៗ​ធ្វើ​អី មិន​ព្រម​ប្រាប់​អោយ​ត្រង់​ៗ​មក​»​។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​មហាជន​ស្រឡាំងកាំង​គាំង​និយាយ​មិន​ចេញ​សា​ជា​ថ្មី​ៗ​ម្ដងទៀត ហើយ​គ្រប់​គ្នា​រឹត​កាន់តែ​លួច​ច្រណែន​មិន​ស្ទើរ​សម្រាប់​គូ​តារា​ប្រុស​ស្រី​មួយគូ​នេះ លើស​ដើម​ទៅ​វិញ​នោះ ខណៈ​ពេល​បានឃើញ​អ្នក​ទាំង​ពីរ ព្រមទាំង​ម៉ាក់​របស់​តារា​ប្រុស​លោក Nine Naphat បានដឹង​ដៃ​គ្នា​ហោះ​ទៅ​កម្សាន្ត​នៅ​ឯ​ក្រៅប្រទេស មើលទៅ​ដូច​ជា​មាន​ក្ដី​សុខ​សុភមង្គល​យ៉ាង​រីករាយ​តែ​ម្ដង​។

មិន​ទុក​ចាំ​យូរ បន្ទាប់​ពី​បានឃើញ​តារា​ស្រី​ប្រចាំ​ប្រទេស​ថៃ កញ្ញា Baifern Pimchanok និង​តារា​ប្រុស​រូប​ស្រស់​សង្ហា​មុខមាត់​មាន​មន្ត​ស្នេហ៍​ខ្ពស់ស្រឡះ លោក Nine Naphat មាន​ភាព​ស្និទ្ធស្នាល​គ្នា និង​ផ្អែមល្ហែម​គ្នា​ខ្លាំង​ពេក ទ្រាំ​លែង​បាន​ដល់​ថ្នាក់​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ទាំង​ក្នុង​ហ្វេ​ស​ប៊ុ​ក និង​ក្នុង IG នាំ​គ្នា​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ឡើយ ។

ព្រោះ​កន្លង​មក គ្រប់​គ្នា​តែងតែ​ចាប់​គូ​ឱ្យ​អ្នក​ទាំង​ពីរ​សាក​ស្រឡាញ់​គ្នា​មើលចិត្ត​គ្នា ដោយសារ​តែ​អ្នក​ទាំង​ពីរ​សាក​សម​គ្នា​ខ្លាំង​ពេក មិន​ថា​ជុំវិញ​រូបភាព​ស្និទ្ធស្នាល និង​ផ្អែមល្ហែម​ទាំងអស់ នេះ​ហើយ​បានជា​ធ្វើ​ឱ្យ​មហា​ជ​ណ​ជា​ច្រើន​មិន​អស់ចិត្ត រហូត​កើត​ទៅ​ជា​មន្ទិល​សង្ស័យ​បោះសម្តី​លើក​ឡើង​ចំ​ៗ​បែប​នេះ​ថា «​តើ​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​លើស​ពី​មិត្ត ឬ​យ៉ាងណា? បានជា​ឃើញ​ស្និទ្ធស្នាល​គ្នា​ហួសការ​រំពឹង​ទុក​បែប​នេះ​»​។

យ៉ាងណាមិញ ជុំវិញ​មាន​មន្ទិល​សង្ស័យ​មិន​ឈប់​ឈរ​រវាង​តារា​ប្រុស​ស្រី​ពីរ​រូប​នេះ​ភ្លាម ស្រាប់តែ​ម្តាយ​របស់​តារា​ប្រុស លោក Nine Naphat បាន​ចេញ​មុខ​មក​បង្ហោះ​រូបភាព​ខ្លួន​ជុំ​កូន​ៗ​ប៉ុន្មាន​សន្លឹក ដោយ​បាន​ភ្ជាប់​ជាមួយ​សារ​សរសេរ​រៀបរាប់​យ៉ាង​ចាក់​ដោត​ចំ​ៗ​យ៉ាង​ដូច្នេះ​ថា «​ពួក​គេ​ជា​មិត្ត​នឹង​គ្នា​ពិត​មែន ព្រោះ​ប្រសិនបើ friend zone ចូល​មក​ហើយ ដូច​ពិបាក​ដក​ណាស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ