ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៣​ថ្ងៃ​! ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​ខេត្តសៀមរាប ជាង​១​ម៉ឺន​នាក់

1 ឆ្នាំ មុន
  • សៀមរាប

ចំនួន​ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តសៀមរាប បាន​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប នា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​២០២២ នេះ មាន​ចំនួន​ប្រមាណ ១៤៣.៤៧០ នាក់ ក្នុង​នោះ ទេសចរ​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មាន​ចំនួន​

ខេត្តសៀមរាប ៖ បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តសៀមរាប បាន​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប នា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​២០២២ នេះ មាន​ចំនួន​ប្រមាណ ១៤៣.៤៧០ នាក់ ក្នុង​នោះ ទេសចរ​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មាន​ចំនួន​ប្រមាណ ១៤០.០០០ នាក់ (​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្តា​ខេត្ត មាន​ចំនួន​ប្រមាណ ៥៥-៦០% ស្មើនឹង​ប្រមាណ​ជា ៧០.០០០- ៨០.០០០​នាក់​) ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់​រមណីយដ្ឋាន​ដូច​ជា ៖

១- រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ប្រមាណ ៨៥.០០០ នាក់​។ ២- រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន មាន​ចំនួន​ប្រមាណ ៤.៦០០ នាក់​។ ៣- តំបន់​ទន្លេសាប មាន​ចំនួន​ប្រមាណ ១.៥០០០ នាក់​។ ៤- សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍ និង​តំបន់​ផ្សេង​ៗ​មាន​ចំនួន​ប្រមាណ ៣៥.៤០០ នាក់​។ ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ៣.៤៧០ នាក់​។

បើ​តាម​ប្រភព​ពី​អ្នកទេសចរ ដែល​មក​ពី​តាម​បណ្តា​ខេត្ត បាន​សម្ដែង​ការ​សប្បាយ​រីករាយ​ក្នុង​ការ​ដើរ​កំសាន្ដ​នៅ​រមណីយដ្ឋាន​អង្គរ នា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២២ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ ដោយសារ​វិបត្តិ នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។ ហើយ​ដំណើរ​កំសាន្ដ​បាន​សប្បាយ​នា​ឆ្នាំ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា រាជរដ្ឋាភិបាល បាន​យកចិត្ដទុកដាក់​ខ្ពស់​ចំពោះ​ផ្លូវថ្នល់ ព្រោះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដើម្បី​ងា​.​យ​ស្រួល​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​មក​ដោយ​រលូន​។

អ្នកទេសចរ​ក៏​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ទៀត​ថា ពួក​គាត់​ដើរ​កំសាន្ដ​ជា​ច្រើន​កន្លែង ជា​ពិសេស​នៅ​ប្រាសាទ​អង្គរ មានការ​ជួយ​សម្រួល​សណ្ដាប់ធ្នាប់​ល្អ​ពី​មន្ដ្រី​សណ្តាប់ធ្នាប់ ចរាចរណ៍ និង អាជ្ញាធរ​ជាតិ​អប្សរា ខណៈ​ពេល​ដែល​អ្នកដំណើរ​កំសាន្ដ​នៅ​ប្រាសាទអង្គរវត្ដ នា​ឆ្នាំ​នេះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។

អ្នកទេសចរ​បន្ដ​ថា ការ​កំសាន្ដ​នៅ​ខេត្ដសៀមរាប មាន​កន្លែង​ទស្សនា​ជា​ច្រើន ដែល​រំពឹង​ថា ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ទទួល​បាន​ចំណូល​ច្រើន​ពី​វិស័យ​ទេសចរណ៍​នេះ​ផង​ដែរ​។ អ្នកទេសចរ ធ្វើ​ដំណើរ​ទៅ​ទស្សនា​ច្រើន និង​សប្បាយ​រីករាយ ដោយសារ​ប្រទេស​ជាតិ​មាន​សន្ដិភាព និង​មានការ​អភិវឌ្ឍ​ផ្នែក​ជីវភាព ទើប​ធ្វើ​ឱ្យ​មាន​កំណើន​នូវ​វិស័យ​ទេសចរណ៍​នេះ​។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ទេសចរណ៍ វប្បធម៌ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​ថា អ្នកទេសចរ​ជាតិ និង​អន្ដរជាតិ មក​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត មាន​ចំនួន​ប្រមាណ ៧៤,៦៨០​នាក់ នា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ក្នុង​រយៈពេល​២​ថ្ងៃនេះ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ​។

សូម​បញ្ជាក់​ថា លំហូរ​នៃ​ទេសចរណ៍ ដែល​បាន​ចូល​មក​ទស្សនា​ប្រាសាទ​អង្គរ​នេះ បាន​បង្ហាញ​ថា វិស័យ​ទេសចរណ៍​ចាប់ផ្តើម​ងើបឡើង​វិញ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ វា​.​យ​លុក​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា អាជីវករ និង អាជីវកម្ម គ្មាន​ចំណូល​គ្រប់គ្រាន់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ