ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឡុង ឌី​ម៉​ង់ ដាក់​ចំ​ៗ​លើ​អ្នក​រិះគន់​ «​ផ្លូវ​ល្បឿន​លឿន​» មាន​ហ្វូង​សត្វពាហនៈ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត

1 ឆ្នាំ មុន
  • ព្រះសីហនុ

លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ​បាន​ចេញ​ប្រតិកម្ម​ចំ​ៗ​ទៅ​លើ​អ្នក​រិះ​គន់​មួយ​ចំនួន ដែល​បាន​បង្ហោះ​ចែក​ចាយ​យ៉ាង​​ព្រោងព្រាត​នូវ​រូបភាព​ហ្វូង​សត្វពាហនៈ​ដើរ​លើ​កំណាត់​​ផ្លូវ​ល្បឿន​លឿន ហើយ​ថែម​ទាំង

ខេត្ត​ព្រះ​សីហ​នុ​ ៖ លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ​បាន​ចេញ​ប្រតិកម្ម​ចំ​ៗ​ទៅ​លើ​អ្នក​រិះ​គន់​មួយ​ចំនួន ដែល​បាន​បង្ហោះ​ចែកចាយ​យ៉ាង​​ព្រោងព្រាត​នូវ​រូបភាព​ហ្វូង​សត្វពាហនៈ​ដើរ​លើ​កំណាត់​​ផ្លូវ​ល្បឿន​លឿន ហើយ​ថែម​ទាំង​ធ្វើ​អត្ថាធិប្បាយ​បន្តុះបង្អាប់ យ៉ាង​ចុកចាប់​ដល់​អ្នក​ទទួលខុសត្រូវ​ការដ្ឋាន​សាងសង់​ផ្លូវ​ទៅ​វិញ ទាំង​ដែល​ផ្លូវ​ល្បឿន​លឿន​មិន​ទាន់​បាន​បើក​ឱ្យ​ដំណើរការ​ក្តី​។

ប្រតិកម្ម​របស់​លោក ឡុ​ង ឌី​ម៉​ង់ ធ្វើ​ឡើង ក្រោយ​ពី​មាន​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​ហ្វូងគោ និង​ក្របី ដើរ​លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន ឬ Express Way ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ និង​បាន​ចែកចាយ​យ៉ាង​ផុសផុល។

បន្ថែមពីលើនេះ បងប្អូនខ្លះក៏បាន​សរសេរ​​សារ​ជា​ភាសា​ខ្មែរ​អម​នឹង​សំនៀង​ភាសា​បងប្អូន​វៀតណាម​ថា «​ផ្លូវ​ល្បឿន​លឿន​ស្រុក​យើង ប្រយ័ត្ន​ចេ​ត​រ៉​យ​» និង​ខ្លះ​បាន​ពោល​ថា «​ផ្លូវ​ល្បឿន​លឿន​នៅ​ស្រុក​ខ្មែរ​។ តើ​រូប​ចាស់ ឬ​ក៏​រូប​បច្ចុប្បន្ន សូម​បងប្អូន​ជួយ​ប្រាប់​ផង​»​។

ដោយ​មើលឃើញ​ថា ការ​ចែកចាយ​នូវ​រូបភាព និង​ការ​ធ្វើ​អត្ថាធិប្បាយ​បន្តុះបង្អាប់​លើ​ម្ចាស់​ការដ្ឋាន​មិន​អាច​ទទួលយក​បាន​នោះ លោក ឡុ​ង ឌី​ម៉​ង់ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី២៦ ខែកញ្ញា ថា «​សុំ​និយាយ​មួយ​ចុះ​…​ខ្ញុំ​ពិតជា​មិន​យល់​នូវ​ការ​គិត និង​ទ​ង្វើ​របស់​បុគ្គល​ដែល​បាន​សុំ​អង្វរក​អ្នក​ទទួលខុសត្រូវ​ការដ្ឋាន ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ បាន​ជិះ​ជា​លក្ខណៈ​បណ្ដោះអាសន្ន និង​ដោយសារ​ការ​យោគយល់​ផង​នោះ ហើយ​បាន​ថតរូប​កា​រប​ម្លា​ស់​ទី​រទេះក្របី​-​គោមួយ​ចំនួន យក​ទៅ​បង្ហោះ​ចែក​ចាយ​​ព្រោងព្រាត ព្រមទាំង​អត្ថាធិប្បាយ​បន្តុះបង្អាប់​យ៉ាង​ចុកចាប់​ដល់​អ្នក​ទទួលខុសត្រូវ​ការដ្ឋាន​ទៅ​​វិញ​»​។

អភិបាលរង​​ខេត្ត​ព្រះ​សីហ​នុ​រូប​នេះ ​បាន​បន្ត​ដោយ​លើក​ជា​សំណួរ​ថា «​តើ​អ្នកមាន​ដឹង​ទេ​ថា ផ្លូវ​ល្បឿន​លឿន​នេះ ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជា​ការដ្ឋាន​នៅឡើយ? ហើយ​ផ្ទុយ​ទៅ​វិញ គឺ​អ្នក​ទេ ​ដែល​មិន​មាន​​សិទ្ធិ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ មុន​ការ​បើក​ឲ្យ​ដំណើរការ​ជា​សាធារណៈ​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។ ហេតុ​ដូចនេះ​ហើយ បាន​សូ​ម្បី​តែ​អ្នក​ក៏​ពេល​ខ្លះ​គេ​តម្រូវ​ឲ្យ​បើកផ្លូវ​បញ្ច្រាសទិស​ផង​ដែរ​។

ហើយ​បើជា​សីលធម៌​វិញ តើ​អ្នកមាន​វប្ប​ដិ​សារី​ទេ ដែល​ខ្លួន​ត្រូវ​បាន​អ្នក​ទទួលខុសត្រូវ​ការដ្ឋាន​អធ្យា​ស្រ័យ ដោយសារ​តែ​ជា​វប្បធម៌​យោគយល់​របស់​ខ្មែរ​ដូច​គ្នា បែរជា​មក​បន្ទោស​បង្អាប់​ទម្លាក់​ការ​ទទួលខុសត្រូវ​យ៉ាង​អាម៉ាស់​មក​ដល់​គេ​ទៅ​វិញ?​»​។ លោក​បាន​បន្ថែម​ថា «​ហើយ​ដែល​តាម​ការ​ពិត​នោះ​ កា​រ​ប​ម្លា​ស់​ទី​រទេះក្របី​-​គោមួយ​ចំនួន​នេះ គឺ​ត្រូវ​បាន​អនុញ្ញាត​ដោយ​អ្នកគ្រប់គ្រង​ការដ្ឋាន ​ដើម្បី​បិទ​ច្រក​ជា​ស្ថាពរ​តាម​បណ្ដោយ​ផ្លូវ​»​។ ជាមួយ​គ្នា​នោះ​ លោក​បាន​សុំ​ចិត្ត​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ថា «​សូមអ្នក​ប្រព្រឹត្ត ព្រមទាំង​អ្នក​ចែកចាយ​បន្ត ឈប់​បាន​ក៏​ឈប់​ទៅ​!»​។

សូម​ជម្រាប​ជូន​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែង ១៨៧,០៥ គីឡូម៉ែត្រ ដែល​បាន​​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២២​​នេះ ដំណើរការ នៃ​ការដ្ឋាន​សាងសង់​ គឺ​ស្ថិត​ក្នុង​ដំណាក់កាល នៃ​ការ​សាងសង់​បញ្ចប់ ហើយនឹង​​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៣ និង​គ្រោង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២២ ខាង​មុខ ។ ដែល​ផ្លូវ​នេះ ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ផ្លូវ​នេះ ​អនុវត្ត​ការ​សាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើ​រយៈពេល​សាងសង់ ៤៨​ខែ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២,០១៩​លាន​​ដុល្លារ​សហរដ្ឋអាមេរិក មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង ទទឹង​ផ្លូវ​សរុប ២៤,៥ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស​​៧​កន្លែង មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ចំនួន​៤​កន្លែង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង ស្ពាន​តូច​ចំនួន​៥​កន្លែង ដែល​ឆ្លង​កាត់​រាជធានី​ភ្នំពេញ ប្រមាណ​៨​គីឡូម៉ែត្រ និង​ខេត្ត​ចំនួន​០៤​បួន ក្នុង​នោះ ៖ ខេត្តកណ្តាល​ប្រវែង​៩,១​គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង​៨០,៨​គីឡូម៉ែត្រ ខេត្តកោះកុង​ ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះ​សីហ​នុ ​ប្រវែង​៨៩,៨៩​គីឡូម៉ែត្រ ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះ​សីហ​នុ គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​គម្រោង​​ផ្លូវ របៀង​យុទ្ធសាស្ត្រ​សំខាន់​បំផុត​នៅ​កម្ពុជា ជួយ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ ពី​រាជធានី​ភ្នំពេញ​ ទៅ​ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់​បន្ថយ​តម្លៃ​ភស្តុ​ភារ​កម្ម​ផង​ដែរ​។

រដ្ឋមន្ត្រីក្រសួង​សា​ធារ​ការ ​និង​ដឹក​ជញ្ជូន ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ធ្លាប់​បាន​សម្ដែង​នូវ​ជំនឿ​​យ៉ាង​មុតមាំ​ថា ផ្លូវ​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ឱ្យ​ប៉ូ​ល​សេដ្ឋកិច្ច​ភ្នំពេញ និង​ប៉ូ​ល​សេដ្ឋ​កិច្ច​ក្រុងព្រះសីហនុ មានការ​រីក​ចម្រើន​លឿន​ជាង​ធម្មតា ដោយសារ​ការ​ធ្វើ​ដំណើរ​ឆាប់រហ័ស កាត់​បន្ថយ​​ចំណាយ កាត់​បន្ថយ​ពេលវេលា និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​លើ​ផ្លូវជាតិ​លេខ​៤ និង​បាន​បន្ថែម​ថា​ រាជរដ្ឋាភិបាល កំពុង​សិក្សា​ធ្វើ​ផែនការមេ ដើម្បី​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ហើយ​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ចូលរួម​បម្រើ​ផែនការ​មេនេះ ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​បន្ថែម​ទៀត ។

ក្រៅពី​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ ផ្លូវ​ល្បឿន​លឿន ដ៏​មាន​សក្តានុពល​នេះ នឹង​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​ផង​ដែរ​។ #​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះ​សីហ​នុ នឹង​បើក​ឱ្យ​ប្រើប្រាស់​សាកល្បង មួយ​ខែ ដោយ​ឥត​គិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​០១-៣១ តុលា ២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ