ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រឡាញ់​ស្រី ប្រុស​ស្រឡាញ់​ប្រុស ​ដូច​នាង​ប៉ុប​ពី​មាន​កាន់តែ​ច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ នៅ​ពេល​នាង​ប៉ុប​ពី ​បាន​ប្រកាស​ពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ការ​វះ​កា​.​ត់​ប្តូរ​ភេទ​នោះ នាង​មិនមែន​មនុស្ស​តែ​ម្នាក់​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ហ៊ាន​ដល់​ការ​វះ​កា​.​ត់​ប្រដា​.​ប់​ភេទ ដើម្បី​អោយ​ខ្លួន​មើលទៅ​ដូច​ជា ស្រី​ពិតប្រាកដ​ម្នាក់​នោះ​ឡើយ​។ ប៉ុន្តែ​យើង​អាច​ហ៊ាន​និយាយ​ថា ប៉ុប​ពី…

រាជធានីភ្នំពេញ៖ នៅ​ពេល​នាង​ប៉ុប​ពី ​បាន​ប្រកាស​ពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ការ​វះ​កា​.​ត់​ប្តូរ​ភេទ​នោះ នាង​មិនមែន​មនុស្ស​តែ​ម្នាក់​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ហ៊ាន​ដល់​ការ​វះ​កា​.​ត់​ប្រដា​.​ប់​ភេទ ដើម្បី​អោយ​ខ្លួន​មើលទៅ​ដូច​ជា ស្រី​ពិតប្រាកដ​ម្នាក់​នោះ​ឡើយ​។ ប៉ុន្តែ​យើង​អាច​ហ៊ាន​និយាយ​ថា ប៉ុប​ពី គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​នុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា និង​បាន​ធ្វើការ​វះ​កា​.​ត់​ប្រដា​.​ប់​ភេទ មួយ​ចំនួន​តូច​ក្នុង​សង្គម​ដែល​ប្រកាស​ជា​សាធារណ​: អំពី​រឿង​រ៉ាង​ពិត​របស់​ខ្លួន​នៅ​ក្នុង​សង្គម​។ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ ដោយ​មាន​អ្នកខ្លះ​ប្រកាស​ជា​ចំហរ​ពី​ស្នេហា​ភេទ​ដូច​គ្នា ហើយ​មាន​អ្នកខ្លះ​ទៀត នៅ​លាក់លាម​នៅឡើយ ដោយសារ​តែ​ខ្លាច​ការ​រើសអើង​ក្នុង​សង្គម និង​ក្នុង​គ្រួសារ​។

បច្ចុប្បន្ន​នេះ សង្គម​កម្ពុជា​បាន​ចាប់ផ្តើម​ទទួលស្គាល់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ខ្លះ​ៗ ប៉ុន្តែ​ទស្សនៈ និង​ការ​លេងសើច​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​ក្រុម​អ្នក​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​តែ​រអា នៅ​ក្នុង​ការ​បង្ហាញ និង​ទទួលស្គាល់​ថា ខ្លួន គឺជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​រហូត​ដល់​អាច​ធ្វើ​ឲ្យ​អ្នក​រៀបចំ​គោលនយោបាយ​លំបាក​នៅ​ក្នុង​ការ​កំណត់​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ ជា​ពិសេស គឺ​បញ្ហា ពាក់ព័ន្ធ​នឹង​បញ្ហា​មេរោគ​អេ​ដស៍ និង​បញ្ហា​នានា​ទៀត​។

ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​មាន​ចម្រុះ គឺ​ក្រុម​បុរស​ស្រលាញ់​បុរស ក្រុម​ស្ត្រីស្រលាញ់ស្ត្រី ហើយ​និង​ក្រុម​ដែល​យើង​អាច​និយាយ​ភាសា​សាមញ្ញ​ថា ទាំង​ពីរ​មាន​ន័យ​ថា ពួក​គេ​ស្រលាញ់​បុរស​ផង និង​នារី​ផង តាម​កាលៈទេសៈ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​មាន​តួរ​លេខ ឬ​ស្ថិតិ​ពិតប្រាកដ​អំពី​ក្រុម​នេះ​នៅឡើយ​ទេ គឺ​មាន​តែ​ការ​ប៉ាន់​ស្មាន ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​រៀបចំគោលនយោបាយ​កំពុង​តែ​មាន​ឧបសគ្គ​នៅ​ក្នុង​ការ​កំណត់​គោលដៅ​នានា​។ តាម​ការ​ប៉ាន់ស្មាន​ដោយ​អ្នកជំនាញ​នៅ​ក្នុង​របាយការណ៍​មួយ​របស់ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​មាន​ចន្លោះ​ពី​១​ដល់​១០​ភាគរយ ដោយ​ការ​ប៉ាន់ស្មាន​នោះ គឺ​ធ្វើ​ឡើង​តាំង​តែ​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។

ផ្អែក​តាម​ការ​ប៉ាន់ស្មាន​នោះ ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​ចំនួន​ពី​ជាង​១៤០.០០០ ទៅ​ដល់​១,៤ លាន​នាក់​ដែល​នេះ គឺជា​ចំនួន​ដ៏​ច្រើន​មួយ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ យើង​នៅ​មិន​ទាន់​អាច​រកបាន​តួរ​លេខ​ជាក់ស្តែង​ពិតប្រាកដ​នៅឡើយ​ទេ​។ ប៉ុន្តែ​គេ​គិត​ថា​ចំនួន​អ្នក​ស្រឡាញ់​ភេទ ដូច​គ្នា​មាន​ច្រើន​ជាង​ចំនួន​ផ្លូវការ​។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​ពិបាក​នៅ​ក្នុង​ការ​កំណត់​ចំនួន​ពិតប្រាកដ​នៃ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នេះ គឺ​វា​អាច​បណ្តាល​មក​ពីពួក​គេ​នៅ​មិន​ទាន់​ហ៊ាន​បញ្ចេញ និង​ប្រកាស​ខ្លួន​ពួក​គេ ថា ជា​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅឡើយ ដោយសារ​តែ​ពួក​គេ​មិន​ទាន់​មានច្បាប់​ការពារ​ពួក​គេ ហេតុ​ដូច្នេះ​ហើយ​បានជា​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​មួយ​ចំនួន​ដែល​ហ៊ាន​ប្រឈម មុខ គឺ​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ផ្សេង​ៗ​ជា​បន្តបន្ទាប់ ដើម្បី​ទទួល​បាន​ច្បាប់​ការពារ​ពួក​គេ​។ពួក​គេ​បាន​លើក​ឡើង​ថា ដោយសារ​តែ​មិន​មានច្បាប់​ការពារ នេះ​ហើយ​ទើប​ពួក​គេ​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​រើសអើង និងបញ្ហា​ប្រឈម​មុខ​ផ្សេង​ៗ​ទាក់ទង​នឹង​បញ្ហា​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ កន្លែង​ការងារ និង​សង្គម​។

ឪពុកម្តាយរបស់ប៉ុប​ពី

ពួក​គេ​បាន​អះអាង​ថា ពួក​គេ​នៅ​តែ​បន្ត​ទទួល​ការ​លេងសើច​ពី​សង្គម ហើយ​សូ​ម្បី​តែ​នៅ​ក្នុង​គ្រួសារ​ក៏​គ្រួសារ​ខ្លះ​មិន​ទាន់​ទទួល​អត្ត​សញ្ញា​យេ​ន​ឌ័​រ​របស់​កូន​ៗ​ពួក​គេ​នៅឡើយ​ទេ​។ដោយសារ​តែ​បញ្ហា​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គេ​កំពុង​តែ​ប្រឈម​មុខ​ខ្លាំង និង​បញ្ហា​ផ្សេង​ៗ​ដោយ​រួម​ទាំង​បញ្ហា​សុខភាព​ជា​ពិសេស គឺ​ទាក់ទង​នឹង​បញ្ហា​ជំងឺ​សង្គម​មាន​ដូច​ជា ជំងឺអេដស៍​ជាដើម​។

យោង​តាម​សេចក្តីរាយការណ៍​មួយ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​អត្រា​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ទំនងជា​ពិបាក​នៅ​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ដែល​ខ្លួន​កំណត់​៩៥-៩៥-៩៥ ។តាម​គោលដៅ គឺ​កម្ពុជា​ប្តេជ្ញា​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​អេ​ដស៍​ពី​២១០០​ករណី នៅ​ក្នុង​ឆ្នាំ​២០១០ មក​នៅ​៥២០​ករណី​នៅ​ឆ្នាំ​២០២០​ហើយ​តិច​ជាង​៣០០ រ​ណី​នៅ​ក្នុង​ឆ្នាំ​២០៣០ ប៉ុន្តែ​តួរ​លេខ​នៃ​ការ​ប៉ាន់​ប្រមាណ គឺថា​មក​ដល់​ឆ្នាំ​២០២២ នេះ​អត្រា​ឆ្លង គឺ​នៅ​មាន​រហូត​ដល់​ទៅ​១១០០​ករណី​ឯណោះ​។

អ្នកជំនាញ​ទាក់ទង​នឹង​កិច្ចការ​នេះ​បាន​អះអាង​ថា មូលហេតុ​ដែល​អត្រា​ឆ្លង​នៃ​មេរោគ​អេ​ដស៍​នៅ​តែ​ខ្ពស់​បែប​នេះ គឺ​ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ជា​ពិសេស គឺ​ក្រុម​បុរស​ដែល​ស្រលាញ់​បុរស​។នៅ​ក្នុង​កិច្ចប្រជុំ​អំពី​បញ្ហា​មេរោគ​អេ​ដស៍​នៅ​ថ្ងៃ​ទី​១៩ និង​២០ ខែ កញ្ញា​កន្លង​ទៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ឲ្យ​ដឹង​ថា គេ​បាន​កត់​សម្គាល់ថា ករណី​ឆ្លង​ថ្មី​ទាំងនោះ​ក្នុង​ចំណោម ក្រុម​បុរស​ស្រលាញ់​បុរស​បាន​កើនឡើង​៥​ដង​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយសារ​តែ​កង្វះ​ព័ត៌មាន​ជាក់លាក់​ពី​ចំនួន​ពិតប្រាកដ​នៃ​ក្រុម​បុរស​ស្រលាញ់​បុរស​ទាំងនេះ​។

លោក​បាន​បន្ត​ថា មក​ដល់​ពេល​នេះ​អ្នកជំនាញ និង​អ្នក​រៀបចំ​គោលនយោបាយ គឺ​អាច​ធ្វើការ​នៅ​លើ​គោលដៅ​តែ​ក្រុម​បុរស​ស្រលាញ់​បុរស​នេះ​តែ​ចំនួន​ប្រមាណ​ជា​៤០.៤០០​នាក់ ប៉ុណ្ណោះ ខណៈ​ដែល​ក្រុម​បុរស​ស្រលាញ់​បុរស​នេះ​មាន​ចំនួន​ជាក់ស្តែង​ច្រើន​ជាង​នេះ​។
សរុបសេចក្តី​មក​ទោះបីជា​ស្ថានភាព​ប្រឈម​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ​ច្បាប់​ដែល​ទទួលស្គាល់​ភេទ និង​សមភាព​អាពាហ៍ពិពាហ៍​មិន​ទាន់​បាន​បង្កើត​នៅឡើយ​សម្រាប់​ពួក​គេ​ពីព្រោះ​ថា សង្គម​របស់​យើង​មិន​ទាន់​ទទួលស្គាល់​រឿង​នេះ​ឲ្យ​បាន​ទូលំទូលាយ ហើយ​យើង​សង្ឃឹមថា​ទោះបីជា​មិន​ទាន់​មានច្បាប់​មជ្ឈដ្ឋាន​ទូទៅ​គួរតែ​បញ្ឈប់​ការ​រើសអើង និង​យក​បញ្ហា​ពួក​គេ​មក​លេងសើច បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​នឹង​នៅ​តែ​បន្ត​មិន​មាន​អត្តសញ្ញាណ​បន្ត​ទៀត​ដែល​នាំ​ឲ្យ​សង្គម​យើង​អាច​ពិបាក​កំណត់​គោលនយោបាយ​ថ្នាក់​ជាតិ ជា​ពិសេស គឺ​ករណី​ដូច​ជា​ការ​រីក​រាលដាល​នៃ​មេរោគ​អេ​ដស៍​ជាដើម​៕ ដោយ៖ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ