ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ផ្សារ​ត្រី​សោះ​ថ្លើមធំ​ណាស់ ! ហ៊ាន​ប្លន់​ទៀត លោក​ចោរ !

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧ និង​១០​នាទី យប់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខ​រោងចក្រ​អា​មេ​រិ​ក​កាំ​ង

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧ និង​១០​នាទី យប់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខ​រោងចក្រ​អា​មេ​រិ​ក​កាំ​ង ជាប់​ផ្លូវ​វេ​ង​ស្រេង​។ មាន​ករណី​ប្លន់​មួយ ដែល​ចោរ​ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម មាន​គ្នា​៣​នាក់ បាន​ប្លន់​ម៉ូតូ​១​គ្រឿង​ពី​នារី​ម្នាក់​ដែល​កំពុង​ឈប់​ទិញ​ត្រី​បាន​សម្រេច ហើយ​គេចខ្លួន​បាត់​ស្រមោល​។ តាម​សម្ដី​នារី​រង​គ្រោះ​បាន​ប្រាប់​ថា នាង​ឈ្មោះ ស៊ី​ម ចាន់​ណា អាយុ​៣០​ឆ្នាំ ធ្វើការ​រោងចក្រ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

មានស្រុក​កំណើត​នៅ​ភូមិ​ផ្ទះ​កណ្ដាល ឃុំ​ផ្ទះ​កណ្ដាល​លើ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ហើយ​ម៉ូតូ​ដែល​ចោរប្លន់​យក​ទៅ​បាត់​នោះ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ ១..-៧៧០៤​។ នារី​រង​គ្រោះ​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ នាង​បាន​ចេញពី​ធ្វើការ​រោងចក្រ ហើយ​ចូល​ផ្សារ​ទិញ​ម្ហូប​ជាមួយ​កូនក្រុម​ដែល​ធ្វើការ​ជាមួយ​គ្នា នៅ​មុខ​រោងចក្រ​អា​មេ​រិ​កាំ​ង តែ​នាង​មិន​ចុះ​ពីលើ​ម៉ូ​ទេ​គឺ​ឲ្យ​កូនក្រុម​ជា​អ្នក​ចូល​ទិញ​ម្ហូប​ប៉ុណ្ណោះ​។

បន្ទាប់​មក​នាង​ក៏​បាន​ទិញ​ត្រី​ក្បែរ​នោះ នៅ​ពេល​អ្នកលក់​ហុច​ត្រី​ឲ្យ ដៃ​ម្ខាង​ឈោង​ទៅ​យក​ត្រី ដៃ​ម្ខាង​កាន់​ម៉ូតូ ខណៈនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់ ដើរមក​ឈប់​ក្បែរ​នាង ហើយ​បុរស​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​១​ដើម​ភ្ជង់​នាង​ពីក្រោយ ហើយ​បក្ខពួក​ម្នាក់​ទៀត អូស​យក​ម៉ូតូ​នាង​ចេញ តែ​នាង​មិន​ហ៊ាន​ស្រែក​ឲ្យ​គេ​ជួយ​ឡើយ​ព្រោះ​ជនសង្ស័យ​កំពុង​តែ​ភ្ជង់​ជាប់​។ ក្រោយមក​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​យក​ម៉ូតូ​១​គ្រឿង​ទៀត មក​ឌុ​ប​ជនសង្ស័យ​ដែល​ភ្ជង់​នាង​ជិះ​គេចខ្លួន​បាត់ ទើប​នាង​ស្រែក​ឆោ​រ​ឡោ​ឲ្យ​អ្នក​ជិតខាង​ជួយ​។

ភ្លាម​ៗ​នោះ​ដែរ នារី​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល ចោម​ចៅ ដើម្បី​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​។ ក្រោយ​ពី​នារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង សមត្ថកិច្ច​នគរបាល​បាន​ចុះ​ល្បាត​ភ្លាម​ៗ ដើម្បី​ស្វែងរក​ម៉ូតូ​ដែល​បាត់​នោះ ក៏​បាន​ប្រទះ​នូវ​ម៉ូតូ​១​គ្រឿង មាន​ភិនភាគ​ដូច​ម៉ូតូ​ដែល​នារី​រង​គ្រោះ​ដែល​បាត់ តែ​អត់​មាន​ស្លាក​លេខ​។ នោ​ពេល​ដែល​នគរបាល​នាំ​នារី​រង​គ្រោះ ទៅ​មើល​ស្ថានភាព​ម៉ូតូ និង​ភិនភាគ​ពិតប្រាកដ នារី​រង​គ្រោះ​ឆ្លើយ​ថា​មិនមែន​ជា​ម៉ូតូ​របស់​ខ្លួន​ដែល​បាត់​ឡើយ​។

សមត្ថកិច្ច​ក៏​ស្វែងរក​ម្ចាស់​ម៉ូតូ​ដែល​បាន​ល្បាត​ឃើញ​នេះ មក​ទទួលយក​វិញ ហើយ​ម្ចាស់​ម៉ូតូ​នេះ​បាន​បាត់​ដែរ ម៉ូតូ​នេះ​រូបគេ​ទើបតែនឹង​ទិញ អត់​ទាន់​បាន​ធ្វើ​ស្លាក​លេខ​។ ចំណែកឯ​នារី​រង​គ្រោះ​ដែល​ត្រូវ ចោរប្លន់​យក​ម៉ូតូ​ទៅ​បាត់​នោះ ក៏​បាន​តម្កល់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​បន្ត​៕