ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្រោយបង្ហោះវីដេអូរួចត្រូវ​មហាជន​​វាយតម្លៃ​មិនល្អ​ចំពោះ​ទ​ង្វើ​ទាំងនេះ និង​​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ស្រាវជ្រាវ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​គោរព​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន និង​បងប្អូន​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាប​ថា ថ្មី​ៗ​នេះ​មាន​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ពិនិត្យ​ឃើញ និង​ផ្ញើ​រូបភាព​មក​កាន់​ក្រុមការងារ​យើងខ្ញុំ​ជា​បន្តបន្ទាប់ ខណៈ​ដែល​គាត់​បាន​ប្រទះ​ឃើញ​ឃ្លី​ប​វី​ដេ​អូ​ដែល​បង្ហោះ​រៀបរាប់​ពី​ការ​ជួយ​សង្គ្រោះ​សត្វ…

ខេត្តបាត់ដំបង ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​គោរព​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន និង​បងប្អូន​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាប​ថា ថ្មី​ៗ​នេះ​មាន​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ពិនិត្យ​ឃើញ និង​ផ្ញើ​រូបភាព​មក​កាន់​ក្រុមការងារ​យើងខ្ញុំ​ជា​បន្តបន្ទាប់ ខណៈ​ដែល​គាត់​បាន​ប្រទះ​ឃើញ​ឃ្លី​ប​វី​ដេ​អូ​ដែល​បង្ហោះ​រៀបរាប់​ពី​ការ​ជួយ​សង្គ្រោះ​សត្វ ក្នុង​ខណៈ​ដែល​ម្ចាស់​វី​ដេ​អូ​បាន​រៀបចំ​ថត​សំដែង​នូវ​សកម្មភាព​ជា​ចេតនា​ស​ង្ក្រោះ​តែ​បង្កប់​នូវ​ធ្វើ​ទិដ្ឋភាព​ជា​ទា​រុ​.​ណ្ឌ​កម្ម​លើ​(​សត្វ​សុនខ​)​ទាំងនោះ​ក្នុង​បំណង ដើម្បី​ទាក់ទាញ​ការ​ចូល​មើល​ពី​អ្នកលេង​បណ្តាញ​សង្គម​ឱ្យ​បាន​ច្រើន​តែ​ប៉ុណ្ណោះ​។

ក្នុង​ទិដ្ឋភាព​បែប​នេះ ត្រូវ​បាន​មហាជន​ខ្លះ​រួម​ទាំង​ជនជាតិ​បរទេស​ខ្លះ​លោក​វាយតម្លៃ​មិនល្អ​ចំពោះ​ទ​ង្វើ​របស់​ម្ចាស់​វី​ដេ​អូ​ខាងលើ និង​បាន​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ស្រាវជ្រាវ និង​មាន​វិធានការ​ចំពោះ​ម្ចាស់​វី​ដេ​អូ​ខាងលើ​នេះ​។

ដោយសារ​ក្នុង​រូបភាព​នោះ​បាន​បង្ហាញ​នូវ​រូប​ស្រី្ត​ម្នាក់​ដែល​ជា​អ្នក​ស្ថិត​នៅ​ក្នុង​សកម្មភាព​មួយ​នេះ​ហើយ​ជិះ​ម៉ូតូ​ម៉ាក C125 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1AE- 0585 ដែល​មហាជន​គិត​ថា ស្ត្រី​រូប​នេះ​អាច​ជា​អ្នក​រស់នៅ​ក្នុង​ខេត្តបាត់ដំបង​។

ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​ស្វែងរក​ម្ចាស់​វី​ដេ​អូ​នេះ​សូម​មហាជន​ទូទៅ ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម មេត្តា​ផ្តល់​ព័ត៌មាន​មក​កាន់​យើងខ្ញុំ​តាម​រយៈ​ប្រអប់​សារ​ផេ​ក Inbox Page ចំពោះ​អត្តសញ្ញាណ​ម្ចាស់​ម៉ូតូ​នេះ ដើម្បី​ក្រុមការងារ​បាន​ទំនាក់ទំនង​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​ចំពោះ​ករណី​ដែល​បាន​កើតឡើង​។

ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន អ្នក​សារព័ត៌មាន និង​បងប្អូន​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាប និង​សូម​បន្ត​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ដោយ​ភាតរភាព​បំផុត សូម​អរគុណ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ