ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ លោកប៉ា សុជាតិវង្ស ថា ៖ ​តំបន់​​​ត្រពាំង​​ឈូក ​នឹង​​ក្លាយជា​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្ត​ឱ្យដឹង​ថា ទន្ទឹមនឹង​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ រួមទាំង​លោក​អភិ​បាលរង បាន​​​ចុះ​ម​ក​ត្រួត​ពិនិត្យ​​នៅ​តំបន់​ត្រពាំង​ឈូកដោយ​​ផ្ទាល់ នារសៀលថ្ងៃទី២៨ កុម្ភៈ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្ត​ឱ្យដឹង​ថា ទន្ទឹមនឹង​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ រួមទាំង​លោក​អភិ​បាលរង បាន​​​ចុះ​ម​ក​ត្រួត​ពិនិត្យ​​នៅ​តំបន់​ត្រពាំង​ឈូកដោយ​​ផ្ទាល់ នារសៀលថ្ងៃទី២៨ កុម្ភៈ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​នោះ លោកក៏​បានមាន​ប្រសាសន៍ថា តំបន់​ត្រពាំងឈូក​​នឹង​មានគម្រោង​ស្តារ ហើយនឹងត្រូវ​​តែ​អភិវឌ្ឍន៍​ទី​កន្លែង​នោះ​ ។

លោកបន្តថា ដោយឡែក ចំពោះប្រជាពលរដ្ឋ​ណា​ដែល​មានសំណង់​រឹងមាំ នឹងអាចផ្តល់​ប័ណ្ណកម្ម​សិទ្ធិជូន ហើយពលរដ្ឋណា​ដែល​គ្មាន នឹងតម្រូវឱ្យ​រើចេញផងដែរ ។ ​ទោះបីជាយ៉ាងណា ដើម្បីស្តារ និងអភិវឌ្ឍន៍នៅក្នុងតំបន់​ត្រពាំងឈូកនោះ​បាន លុះត្រា​តែ​មាន​ការ​ចុះត្រួតពិនិត្យ និងស្រង់ស្ថិតិឱ្យបានច្បាស់លាស់ ដោយទាមទារឱ្យជួបគ្នារវាងអាជ្ញា​ធរ និងពលរដ្ឋនៅពេល​ក្រោយ ហើយ​ត្រូវ​សម្រួល​ឱ្យត្រូវរ៉ូវ​គ្នា ។

គួរបញ្ជាក់ថា កាលពី​ម៉ោង៣រសៀលថ្ងៃទី២៨ កុម្ភៈ នេះ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ត្រួត​ពិនិត្យ​នៅតំបន់​ត្រពាំង​ឈូកផ្ទាល់ ក្នុងសង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ចុះ​បង្ក្រាប​​ជាច្រើនលើ​ក ករណី​គ្រឿងញៀន និង​រុះរើ​សំណង់អាណាធិបតេយ្យ ក្នុង​រយៈពេល១​ខែ​កន្លង​មកនេះ ។

បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​គណៈ​​បញ្ជាការ​ឯកភាព​សែន​សុខ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល និង​ដាក់​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ ដើម្បី​លុប​បំបាត់​គ្រឿងញៀន​នៅ តំបន់​ត្រពាំង​ឈូក កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន​២៣១​នាក់​ត្រូវ​បាន​ឃាត់ខ្លួន បន្ទប់​ជួល​ចំនួន​៩៨​បន្ទប់ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​រុះរើ​ក្នុង​យុទ្ធនាការ​បង្ក្រាប​​​គ្រឿងញៀន នៅ​ក្នុង​តំបន់​ត្រពាំង​ឈូក​ដ៏​ល្បីល្បាញមួយនេះ ។