ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្លាំង​ការពារ​ចំណុច​ទឹក​ហូរ​កាត់​ផ្លូវ​ក្នុងភូមិ​ស្រះជីក​​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​ជិះម៉ូតូកាត់ទឹកបាន៥ទៅ៦គ្រឿង និងកុមារាម្នាក់

1 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ ដាក់​កម្លាំង​ការពារ​ចំណុច​ទឹក​ហូរ​កាត់​ផ្លូវ​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​ឆ្លងកាត់​រហាត់​តាម​ទឹក​ជួយ​បាន​៥​ទៅ​៦​គ្រឿង និង​កុមា​រា​ម្នាក់ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ភូមិ​ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក​។ លោក​វរៈសេនីយ៍ត្រី…

បន្ទាយ​មាន​ជ័យ ៖ ដាក់​កម្លាំង​ការពារ​ចំណុច​ទឹក​ហូរ​កាត់​ផ្លូវ​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​ឆ្លងកាត់​រហាត់​តាម​ទឹក​ជួយ​បាន​៥​ទៅ​៦​គ្រឿង និង​កុមា​រា​ម្នាក់ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ភូមិ​ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក​។

លោក​វរៈសេនីយ៍ត្រី ឈឹ​ម ប៊ុ​ន​ឈឿ​ម មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រុក​បាន​ប្រាប់​ថា ៖ នៅ​ពេល​ដែល​ទឹកជំនន់​បាន​ជន់​លិច​ផ្លូវ​ហើយ​ទឹក​ហូរ​កាត់​ផ្លូវ​ខ្លាំង ជា​ការ​ណែនាំ​ពី​មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន ហើយ​កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល និង​យោធា​បាន​ដាក់​ការពារ​តាម​ដងផ្លូវ​ចំណុច​ទឹក​លិច​ហូរ​កាត់​៥​ទៅ​៦​កន្លែង​តាម​បណ្តោយ​ផ្លូវ​ខេត្ត​លេខ​២៦៨​អា ហើយ​នៅ​ចំណុច​ទឹក​កាត់​ខ្លាំង​ភូមិ​.​ឃុំ​ស្រះ​ជីក​មាន​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​ឆ្លងកាត់​ត្រូវ​បាន​ទឹក​ហូរ​រសាត់​ដែល​ត្រូវ​ទាន់​ពេល​ចំនួន​៦​គ្រឿង និង​កុមា​រា​ម្នាក់​។

លោក​បាន​បញ្ជាក់​ថា ៖ នៅ​ពេល​កម្លាំង​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​ឆ្លង​កាត់ទឹក​ហូរ​សាត់​ជួយ​សង្គ្រោះ​ដោយ​ប្រើ​ខ្សែ​សម្រាប់​ចង​ម៉ូតូ​នៅ​ពេល​រសាត់​ធ្លាក់ទឹក​ទាញ​អូស​ឡើង និង​ចំណុច​ហូរ​ខ្លាំង​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ឆ្លងកាត់​ត្រូវ​បាន​កម្លាំង​ជួយ​រុញ និង​ទាញ​ការពារ​រសាត់​តាម​ទឹក​ព្រោះ ស្ថានភាព​នៅ​បន្ត​ហក់​ឡើង​បណ្តាល​ទឹក​លិច​ផ្លូវ​ជាង​កន្លះ​ម៉ែត្រ​។

លោក​វរៈសេនីយ៍ត្រី ឈឹ​ម ប៊ុ​ន​ឈឿ​ម បាន​បញ្ជាក់​ថា ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ខេត្ត​លេខ​២៦៨​អា ពី​ព្រៃ​មាន់​ទៅ​កាន់​អាង​ត្រពាំង​ថ្ម​ដែល​ទឹក​លិច​ផ្លូវ​ហូរ​កាត់​ខ្លាំង​ត្រូវ​បើកបរ និង​ដើរ​ឆ្លងកាត់​មានការ​ប្រុង​ប្រយ័ត្ន​ទឹក​ហូរ​រសាត់​ខ្លាំង​ទៅ​តាម​ទឹក​រយៈ​១​ថ្ងៃ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​មាន​ចំនួន​៦​គ្រឿង និង​កុមារ​ម្នាក់​ដែល​រសាត់​តាម​ទឹក​ហូរ​ខ្លាំង​តែ​សំណាង​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ដៃ​ទាញ​ទាន់ នៅ​ពេល​ឆ្លងកាត់​ត្រូវ​ប្រុង​ប្រយ័ត្ន​ការពារ​គ្រោះថ្នាក់​កើតឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ