ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​និយាយ​លេង​ប្តី​ខឹង​មែន វាយ​ជាន់ក​ប្រ​ព​ន្ឋ​​ផ្ទប់​ដី​ក្នុង​វង់​ផឹកស៊ី

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថ​កិ​ច្ចចាប់ខ្លួន​បន្ទាប់​ពី​ប្រើ​អំពើ​ហិ.ង្សា​ទៅ​លើ​ប្រ​ព​ន្ឋ​ខ្លួនដោយ​ចាប់​បោច​សក់​ ហើយ​ជាន់ក​ទៅ​នឹង​ដី ​បន្ទាប់​ពី​ទាស់​សំដី​គ្នាក្នុង​វង់​ផឹក​ស៊ី

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថ​កិ​ច្ចចាប់ខ្លួន​បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រ​ព​ន្ឋ​ខ្លួនដោយ​ចាប់​បោច​សក់​ ហើយ​ជាន់ក​ទៅ​នឹង​ដី ​បន្ទាប់​ពី​ទាស់​សំដី​គ្នាក្នុង​វង់​ផឹក​ស៊ី ​ព្រោះតែ​រឿង​តិចតួច ​។ ករណី​ហិង្សា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​ថ្ងៃ​ទី​២៧ ​កុម្ភៈ ​២០១៧ ​នៅ​ភូមិ​ឯកភាព ​ឃុំ​ព្រៃ​វិហារ ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។

បើតាមសមត្ថកិច្ចបានអោយដឹងថា ជនបង្កហិង្សា​មានឈ្មោះ ​អ៊ួ​ង សែ​ម​ ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ ​ចំណែក​ប្រ​ព​ន្ឋ​រង​គ្រោះ​ឈ្មោះយង់ សួ​ស ​អាយុ​៤៦​ឆ្នាំ ​។

តាម​ស្ត្រី​ជា​ប្រ​ព​ន្ឋ​រៀបរាប់​ថា ​មុន​ពេល​កើតហេតុ​រូប​គាត់​ និង​ប្តី​រួម​ទាំង​អ្នក​ភូមិ​ បាន​នាំ​គ្នា​ផឹកស្រា​និយាយ​គ្នា​លេង ​រហូត​ដល់​អស់​ស្រា​២​លី​ត្រ ​ខ្លួន​មាន​អារម្មណ៍​ស្រវឹង​ក៏​និយាយ​លេង​ជាមួយ​ប្តី​ ដោយ​មិ​ននឹក​ស្មានថា ​ប្តី​ប្រកាន់​ខឹង​នោះ​ទេ ​។ ​ទោះជាយ៉ាងណាប្រពន្ធមិនបានបញ្ជាក់ថាពាក្យដែលនិយាយលេងនោះជាពាក្យអ្វីឡើយ ស្រាប់តែ​និយាយ​លេងសើច​ចប់​ ប្តី​របស់​ខ្លួន​បាន​ស្ទុះ​មក​ចាប់​បោច​សក់ ហើយ​វាយ​ជាន់ក​រូបនាង​ទៅ​នឹង​ដី ​បណ្តាល​អោយរងរបួសនិង​ឈឺចាប់​ជា​ខ្លាំ​ង ​។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹងបន្តទៀត​ថា ក្រោយ​បង្ក​អ្នក​ក្បែរ​ខាង​បាន​រាយការណ៍​អោយ​សមត្ថកិច្ច​ចុះ​មក​ជួយអន្តរាគមន៍ ​ឃាត់​ប្តី​របស់​នាង​យក​ទៅ​អប់រំ​ ។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​បង្ក​បាន​ប្រើ​កាយវិការ​ច្រងេងច្រងាង ​មិន​ស្ដាប់​សមត្ថកិច្ច​ឡើយ ​ហើយ​ថែម​ទាំង​ហ៊ាន​វា​​យ​ប្រពន្ធ​នៅ​មុខ​សមត្ថកិច្ច​ទៀត​ផង​ ។ ​មិនតែប៉ុណ្ណោះ​នៅប៉ុស្តិ៍ហើយ ​ថែម​ទាំង​ប្រើ​ពាក្យ​គំរាម​កំហែង​ដល់​សមត្ថ​កិច្ច​ប៉ុស្តិ៍​ថា ​នៅ​ពេល​ខ្លួន​ចេញពី​គុ​គ​វិញ​ ខ្លួន​នឹង​តាម​សម្លាប់​សមត្ថ​កិ​​ច្ច​​ចោល​ទៀត​ផង ​។

ក្រោយពីគំរាម​កំហែងសម្លាប់​សមត្ថ​កិ​​ច្ច​​ ​មិនយូរប៉ុន្មាន ជនដៃដល់​ក៏បានសារភាព​ថា ​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​លើក​ឡើង​របស់​ប្រ​ព​ន្ឋ​ប្រាក​ដ​មែន តែ​ដោយសារ​អំណាច​ស្រា​តែ​ប៉ុណ្ណោះ​ ចំណែក​ខ្លួន​គេ​មិន​បានដឹង​នោះ​ទេ ​។

ទោះជាយ៉ាងនេះក្តី នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​កុម្ភៈ ​២០១៧​ សមត្ថ​កិ​ច្ច ​បានក​សាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ ៕​