ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ​ធ្វើឲ្យ​ពលរដ្ឋ​រង​គ្រោះ​លង់ទឹក​ស្លា.ប់​​៦​នាក់​ និង​​សង្គ្រោះ​បាន​ទាន់​ពេល​២​នាក់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ក្នុង​អំឡុង​ទឹកជំនន់​ជន​លិច​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​លង់ទឹក​ស្លា​.​ប់​ចំនួន​៦​នាក់ និង​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​២​នាក់ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២​។ ដោយ​យោង​តាម​របាយការណ៍​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​រហូត​ដល់​ថ្ងៃនេះ​ប្រជាពលរដ្ឋ​ដែល​លង់ទឹក​ស្លា​.​ប់​នៅ​អំឡុង​ទឹកជំនន់​ជន់​លិច​មាន​ចំនួន​៦​នាក់ ស្រី​២​នាក់ មាន​ក្មេង​ចំនួន​៤​នាក់…

បន្ទាយ​មាន​ជ័យ ៖ ក្នុង​អំឡុង​ទឹកជំនន់​ជន​លិច​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​លង់ទឹក​ស្លា​.​ប់​ចំនួន​៦​នាក់ និង​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​២​នាក់ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២​។

ដោយ​យោង​តាម​របាយការណ៍​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​រហូត​ដល់​ថ្ងៃនេះ​ប្រជាពលរដ្ឋ​ដែល​លង់ទឹក​ស្លា​.​ប់​នៅ​អំឡុង​ទឹកជំនន់​ជន់​លិច​មាន​ចំនួន​៦​នាក់ ស្រី​២​នាក់ មាន​ក្មេង​ចំនួន​៤​នាក់ និង​មនុស្ស​ធំ​២​នាក់ ហើយ​ត្រូវ​បាន​កម្លាំងយោធា​បាន​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​២​នាក់​។

អ្នក​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​លង់ទឹក​ស្លា​.​ប់​នៅ​អំឡុង​ទឹកជំនន់​មាននៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​២​ករណី ករណី​ទី​១.​មាន​ក្មេង​ស្រី​ម្នាក់​ទៅ​លេង​ទឹកមុខ​ផ្ទះ​ក្បែរ​លូ​បណ្តាល​ឲ្យ​កួច​ចូល​លូ​បាត់​យប់​ទើប​រក​ឃើញ ករណី​ទី​២.​មាន​ក្មេង​ប្រុស​ម្នាក់​ទៅ​សន្ទូច​ត្រី​ជា​បងប្រុស​នៅ​អូរ​ព្រំដែន បណ្តាល​រអិល​ជើង​ធ្លាក់ទឹក​បាត​រយៈពេល​៣​ថ្ងៃ ទើប​អណ្តែត​ប្រទះ​ឃើញ​។ស្រុក​មង្គល​បូ​រី​មាន​២​ករណី ករណី​ទី​១.​ក្មេង​ប្រុស​ម្នាក់​ទៅ​លេង​ទឹក​ប្រឡាយ​លង់​ស្លា​.​ប់ ករណី​ទី​២.​ស្ត្រី​ម្នាក់​អាយុ​៣៤​ឆ្នាំ រអិល​ជើង​ធ្លាក់​ពីលើ​ស្ពានឈើ​ចូល​ប្រឡាយ​ទឹក​ហូរ​ខ្លាំង​បាត់​រយៈពេល​១​យប់​ទើប​រក​ឃើញ​។

ក្រុង​សិរី​សោភ័ណ​មាន​២​ករណី ករណី​ទី​១.​បុរស់​ពោះម៉ាយ​ម្នាក់​កូនស្រី​២​នាក់​ក្នុង​បន្ទ​ក់បាន​អ៊ុំ​ទូក​ទៅ​ដាក់​ម៉ោង​កណ្តាល​វាលស្រែ​បាត់​១​យប់​ព្រឹក​ឡើង​ទើប​រក​ឃើញ​សាកស​.​ព​។​ករណី​ទី​២.​ក្មេង​ប្រុស​ម្នាក់​អាយុ​៩​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន​ដែល​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទៅ​លេង​ទឹកស្រះ​លង់​ស្លា​.​ប់​។

ស្រុក​ភ្នំស្រុក​មាន​២​ករណី មាន​ករណី​ទី​១.​ក្មេង​ប្រុស​ម្នាក់ អាយុ​៨​ឆ្នាំ ត្រូវ​បាន​ទឹក​ហូរ​កួច​ខ្លាំង​ទៅ​ក្បែ​សំណង់​ទ្វារ​ទឹក​មុខធំ​ត្រូវ​កម្លាំងយោធា​កងពលតូច​ថ្មើ​ជើង​លេខ​៥១ ដែល​ត្រៀមកម្លាំង​អន្តរាគមន៍​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២​នៅ​ភូមិ​គោក​ចារ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក​ករណី​ទី​២.​ក្មេង​ប្រុស​ម្នាក់​អាយុ​៨​ឆ្នាំ​ជិះ​ម៉ូតូ​ជាមួយ​ម្តាយ​ជិះ​កាត់ទឹក​ហូរ​ខ្លាំង​បាន​រសាត់​តាម​ទឹក​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រុក​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២​នៅ​ភូមិ​.​ឃុំ​ស្រៈ​ជីក ស្រុក​ភ្នំស្រុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ