ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ្វឹកហាត់​ពី​របៀប​ទប់​ទល់ជាមួយ​​​បាតុ​ករ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព កម្លាំង​នគរបាល​ខេត្ត​ចំនួន​៧០​នាក់ បាន​ធ្វើការ​ហ្វឹក​ហាត់​ជំនាញ​ពី​របៀប​ប្រើប្រាស់​ខែល​ការពារ​ទប់ទល់​ជាមួយនឹង​ក្រុម​បាតុករ ដែល​តវ៉ានេះ តវ៉ានោះ​ជាយថាហេតុ ។

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព កម្លាំង​នគរបាល​ខេត្ត​ចំនួន​៧០​នាក់ បាន​ធ្វើការ​ហ្វឹក​ហាត់​ជំនាញ​ពី​របៀប​ប្រើប្រាស់​ខែល​ការពារ​ទប់ទល់​ជាមួយនឹង​ក្រុម​បាតុករ ដែល​តវ៉ានេះ តវ៉ានោះ​ជាយថាហេតុ ។

នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​លោក​វរសេនីយ៍ឯក រ៉ែ​ម វី​រៈ ស្នងការ​រង​ទទួល​ការងារ​ព្រំដែន បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​សំណេះសំណាល​ជាមួយ​សិក្ខាកាម ដែល​កំពុង​ទទួល​ការ​ហ្វឹកហាត់ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​ថ្លែង​ថា នៅ​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០១៧​ខាង​មុខ​នេះ ប្រទេស​កម្ពុជា​​យើង​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដូច្នេះ​ដើម្បី​ត្រៀម​បង្ការ​នូវ​សភាពការណ៍​អ្វីមួយ​ដែល​នឹង​កើត​មាន​ជាយថាហេតុ​នោះ កងកម្លាំង​យើង​ក៏​ត្រូវ​តែ ត្រៀមលក្ខណៈ​ជា​ស្រេច ដូច្នេះ​ហើយ​ទើប​ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​បាន​រៀបចំ​កម្លាំង​ឲ្យ​ហ្វឹកហាត់​ពី​របៀប​ប្រើប្រាស់​ខែល​សម្រាប់​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម ឬ​ក៏​ទប់ទល់​ជាមួយ​ក្រុម​បាតុករ​តវ៉ា​អ្វីមួយ​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ។ ពិសេស​គឺ​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ​តែ​ម្តង ដែល​តែងតែ​កើត​មាន​ភាព​អសន្តិសុខ ផ្តើម​ចេញពី​ជនខិលខូច​មួយ​ក្តាប់​តូច​ដែល​តវ៉ា​នេះ​តវ៉ា​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការ​ហ្វឹកហាត់​ពី​របៀប​នៃ​ការ​ប្រើប្រាស់​ខែល​នេះ​ឲ្យ​បាន​ស្ទាត់ជំនាញ ដើម្បី​ការពារ​ខ្លួនឯង​ពី​ការ​វាយតប់ ឬ​ការ​គប់​ដុំ​ថ្ម​ពី​ក្រុម​ជនខិលខូច​មក​លើ​យើង និង​ចេះ​ទប់ទល់​ជាមួយ​ក្រុម​ទាំងនោះ ខណៈ​ពេលវេលា​នៅ​កាន់តែ​កៀក​មែនទែន​ហើយ ។ ទន្ទឹម​នោះ​ដែរ លោកគ្រូ​បង្គោល​ក៏​យកចិត្តទុកដាក់​ផង​ដែរ ក្នុង​បង្ហាត់បង្រៀន​ពី​វិធី​នេះ​ឲ្យ​សិក្ខាកាម ឆាប់​បាន​យល់​ដឹង និង​ចេះ​ការពារ​ខ្លួន​គេ​ប្រកបដោយ​សុវត្ថិ​ភាព។

សូម​បញ្ជាក់​ថា សិក្ខាកាម​ដែល​កំពុង​ហ្វឹកហាត់​វិធី​ប្រើប្រាស់​ខែល​នេះ​មាន​ចំនួន​៧០​នាក់ ក្នុង​នោះ សិក្ខាកាម​មក​ពី​អង្គភាព​នគរ​បាល​វរ​សេនា​តូច​​ការពារ​ព្រំដែន​គោក​លេខ​៩១១​ ចំនួន​២៥​នាក់ មក​ពី​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ​ចំនួន​២៥​នាក់ និង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​២០​នាក់ ៕