ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ ហ្វ៊ី​លី​ពី​ន​កាត់​ក្បាល​ចំណាប់ខ្មាំង​ជនជាតិ​អា​ល្លឺ​ម៉​ង់ ក្រោយ​ពី​ផុត​ឱសានវាទ​បង់ថ្លៃ​លោះ

7 ឆ្នាំ មុន

រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ថា ក្រុម «Abu Sayyaf» ដែល​ជា​ក្រុម​អ៊ិ​ស្លា​ម​ក្បាលរឹង​បាន​ប្រកាស​ពី​ភក្តីភាព​ចំពោះ​កងកម្លាំង​អ៊ិ​ស្លា​ម​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​សម្លា.ប់​ចំណាប់ខ្មាំង​ជនជាតិ​

រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ថា ក្រុម «Abu Sayyaf» ដែល​ជា​ក្រុម​អ៊ិ​ស្លា​ម​ក្បាលរឹង​បាន​ប្រកាស​ពី​ភក្តីភាព​ចំពោះ​កងកម្លាំង​អ៊ិ​ស្លា​ម​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​សម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​អា​ល្លឺ​ម៉​ង់​អាយុ​៧០​ឆ្នាំ​ម្នាក់ ដោយ​កាត់​ក្បាល ។ វី​ដេ​អូ​ខាងលើ​ដែល​បង្ហោះ​ដោយ​ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ បង្ហាញ​ឱ្យ​ឃើញ​លោក Juergen Kantner ត្រូវ​សម្លាប់​ពី​បុរស​ម្នាក់​ដែល​កាន់​កាំបិត ហើយ​ខ្សែអាត់​វី​ដេ​អូ​ត្រូវ​បាន​អ្នកតំណាង​របស់​ហ្វ៊ី​លី​ពី​ន​គូសបញ្ជាក់​ពី​ការ​ស្លាប់ ។

ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ ដែល​ទទួល​រង​ការ​ចោទប្រកាន់​ថា បាន​នៅ​ពីក្រោយ​ការ​សម្លាប់​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ហ្វ៊ី​លី​ពី​ន​ធ្លាប់​ទាមទារ​ថ្លៃ​លោះ​លោក Kantner ក្នុង​ទឹក​ប្រាក់​​៦០០.០០០​ដុល្លារ ដោយ​ដាក់​លក្ខខណ្ឌ​ថា ត្រូវ​យក​ប្រាក់​មុន​ថ្ងៃ​តី​២៦ កុម្ភៈ ឆ្នាំ​២០១៧ ។

លោក Kantner ត្រូវ​ចាប់ខ្លួន​ពី​នាវា​ផ្ទាល់​របស់​លោក​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ហ្វ៊ី​លី​ពី​ន កាលពី​ឆ្នាំ​មុន ដោយ​អាជ្ញាធរ​បាន​ប្រទះ​ឃើញ​នាវា​អណ្តែត​រួម​ជាមួយ​សព​របស់​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​លោក​ដែល​ស្លាប់​នៅ​លើ​នាវា ។ កាលពីមុន​នេះ​មាន​របាយការណ៍​បញ្ជាក់​ថា ពួក​គេ​ធ្លាប់​ចាប់ខ្លួន​ទាមទារ​ថ្លៃ​លោះ​រួច​មក​ហើយ​នៅ​ស៊ូ​ម៉ា​លី​ក្រោយមក ក៏​ទទួល​ការ​ដោះ​លែង​បន្ទាប់​ពី​បង់ថ្លៃ​លោះ​រួច ៕