ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ធុន​តូច​ធ្លាក់​លើ​ផ្ទះ​2​ខ្នង ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ស្លា.ប់​4​នាក់ និង​របួស​5​នាក់

7 ឆ្នាំ មុន

ទីភ្នាក់ងារ AFP កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ផ្សាយ​ថា កើត​មាន​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ធុន​តូច​មួយ​គ្រឿង​ទៅ​លើ​ផ្ទះ​ពលរដ្ឋ​ចំនួន​ពីរ​ខ្នង​នៅ​ក្រុង​រី​វើ​សាយ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហ​រដ្ឋ​​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ កន្លង​មក បណ្តាល​ឱ្យ​

ទីភ្នាក់ងារ AFP កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ផ្សាយ​ថា កើត​មាន​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ធុន​តូច​មួយ​គ្រឿង​ទៅ​លើ​ផ្ទះ​ពលរដ្ឋ​ចំនួន​ពីរ​ខ្នង​នៅ​ក្រុង​រី​វើ​សាយ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហ​រដ្ឋ​​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ កន្លង​មក បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៤​នាក់ និង​របួស​៥​នាក់​ទៀត ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ របាយការណ៍​បញ្ជាក់​ថា មាន​​មនុស្ស​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​ចំនួន​២​នាក់ ខណៈ​ពេល​យន្តហោះ​ខាងលើ​បាន​ចាក​ចេញពី​ក្រុង​រី​រើ​សាយ​ទៅ​ក្រុង​សាន​ចូ​ហ្សេ ។

របាយការណ៍​បាន​បញ្ជាក់​បន្ត​ថា យន្តហោះ​ធុន​តូច​មួយ​គ្រឿង​បាន​ធ្លាក់​លើ​ផ្ទះ​ចំនួន​២​ខ្នង​នៅ​ទីប្រជុំជន​ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា កាលពី​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ កន្លង​មក ខណៈ​​ពេល​កើតហេតុ​គឺ​មាន​មនុស្ស​៥​នាក់​នៅ​លើ​យន្តហោះ​ដែល​បែកខ្ញែក​ជា​២​ចំណែក ។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា មាន​ក្មេង​ស្រី​ម្នាក់​អាច​រស់រាន​មានជីវិត​ដោយ​ខ្ទាត​ចេញពី​យន្តហោះ និង​រង​របួស​តិចតួច ។ ក្រៅពី​នេះ គេ​ប្រទះ​ឃើញ​មាន​មនុស្ស​ក្នុងផ្ទះ​ដែល​យន្តហោះ​ធ្លាក់​លើ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ ។

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ប្រភព​ណាមួយ​ដឹង​ពី​ចំនួន​អ្នក​ស្លាប់​ទាំង​៤​នាក់​ថា ​ជា​មនុស្ស​នៅ​លើ​យន្តហោះ ឬ​នៅ​ក្នុងផ្ទះ​នៅឡើយ​ទេ​៕