ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​អា​មេ​រិ​ក​ជ្រើស​យក​លោក​វី​ល​ប៊ឺ រ៉ូ​ស ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម

7 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ពី​ក្រុង​វ៉ា​ស៊ី​ន​តោន​ នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ផ្សាយ​ថា ព្រឹទ្ធសភា​សហរដ្ឋ​អា​មេ​រិ​ក មាន​សំឡេង​ភាគច្រើន​៧២​ទល់​២៧​សំឡេង ក្នុង​កិច្ចប្រជុំ​ក្នុង​ថ្ងៃ​ដដែល បាន​ទទួល​លោក

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ពី​ក្រុង​វ៉ា​ស៊ី​ន​តោន​ នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ផ្សាយ​ថា ព្រឹទ្ធសភា​សហរដ្ឋ​អា​មេ​រិ​ក មាន​សំឡេង​ភាគច្រើន​៧២​ទល់​២៧​សំឡេង ក្នុង​កិច្ចប្រជុំ​ក្នុង​ថ្ងៃ​ដដែល បាន​ទទួល​លោក Wilbur Ross ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ង​ក្រសួងពាណិជ្ជកម្ម​ទី​៣៩ នៅ​ក្នុង​ប្រទេស ។ សម្រាប់​សមាជិក​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ភាគច្រើន​បាន​​ធ្វើការ​រិះគន់​លោក Ross ថា លោក​ផ្តល់​សារសំខាន់​ទៅ​លើ​វណ្ណៈ​ពលករ «​ច្រើន​ហួសហេតុ​» ហើយ​ជីវប្រវត្តិ​នៃ​ការ​បំពេញ​តួនាទី​របស់​លោក Ross គឺជា «​វិនិយោគិន​និយម​អីុ​ស្រា​អែ​ល​» បង្ក​ឱ្យ​កើត​មាន​ភាព​តានតឹង​លើ​ពលករ​ដែល​មាន​ស្នាដៃ​ជិត​៣.០០០​នាក់ តាំងពី​ឆ្នាំ​២០០៤​កន្លង​មក ។

របាយការណ៍​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ឥរិយាបថ​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋ​អា​មេ​រិ​ក​មិនសូវ​លេចធ្លោ ដូច​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ប៉ុន្តែ​មាន​ភាគី​ជា​ច្រើន​ក៏​មាន​ជំនឿ​ចិត្ត​ថា លោក Ross អាយុ​៧៩​ឆ្នាំ ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី Donald Trump ស្រាប់ នឹង​មាន​ឥរិយាបថ​រចនា​លើ​កិច្ចសហការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន​អាច​ដំឡើង​ពន្ធ​ដល់​ទៅ​៤៥% និង​ការ​ចរចា​ត្រីភាគី​ជាមួយ​កា​ណា​ដា និង​ម៉ិចស៊ិក លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​អា​មេ​រិ​ក​ខាងជើង ។

ការ​ទទួល​លោក Ross នៅ​ក្នុង​តំណែង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម មាន​ន័យ​ថា ក្រុមការងារ​ផ្នែក​សេដ្ឋកិច្ច​របស់​លោក​ត្រាំ មាន​សមត្ថភាព​គ្រប់គ្រង​ល្អ ៕