ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ!​ ការពិត​ក្មេងស្លា.ប់​៧នាក់​នោះ គឺគាត់​ចង់​បេះ​ឈូក

7 ឆ្នាំ មុន

ខេត្ត​ព្រះសីហ​នុ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង​ថា ពាក់​ព័ន្ធករណី​​​​ក្មេង​​ស្រីៗ​​​​​​​​អាយុ​ចាប់ពី​៦​ឆ្នាំ​ ដល់​១៣​ឆ្នាំ​បាន​លង់ទឹក​ស្លា.ប់​នោះ​ ​គឺ​​មាន​​តែ​ក្មេង​២​នាក់​​ប៉ុណ្ណោះ​​ ដែល​អាច​​រួច​ផុត​ពី​សេចក្តីស្លា.ប់ ។ ​​​ក្មេងៗសរុប​មាន​៩​​នាក់​​ បាន​ជិះទូកទៅ​​បេះ​ឈូក​​ក្បែរ​​បឹង​​ព្រែក​​ទប់​​

ខេត្ត​ព្រះសីហ​នុ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង​ថា ពាក់​ព័ន្ធករណី​​​​ក្មេង​​ស្រីៗ​​​​​​​​អាយុ​ចាប់ពី​៦​ឆ្នាំ​ ដល់​១៣​ឆ្នាំ​បាន​លង់ទឹក​ស្លាប់​នោះ​ ​គឺ​​មាន​​តែ​ក្មេង​២​នាក់​​ប៉ុណ្ណោះ​​ ដែល​អាច​​រួច​ផុត​ពី​សេចក្តីស្លាប់ ។ ​​​ក្មេងៗសរុប​មាន​៩​​នាក់​​ បាន​ជិះទូកទៅ​​បេះ​ឈូក​​ក្បែរ​​បឹង​​ព្រែក​​ទប់​​ ជិត​​​សណ្ឋា​គារ​​​​៧​​ជាន់ ហើយ​ត្រូវ​ទូក​​លិច​ កើត​ឡើង​កាលពី​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​២៨ ​កុម្ភៈ នេះ ដែល​ជាមហា​​​សោក​នាដកម្មដ៏​​អាក្រក់​​បំផុតនោះ ​។

ប្រភព​ពី​សាច់ញាតិ​បាន​និយាយ​ទាំង​ក្តុក​ក្តួល​​ថា ​​មុន​កើតហេតុ​ក្មេង​​ស្រី​ៗមាន​គ្នា​​៩​នាក់ ​​នាំ​គ្នា​ជិះទូក​មកបេះ​ឈូក​ក្បែរ​បឹង​ព្រែក​ទប់ លុះ​​មក​ដល់​ ក៏​មាន​កុមារី​ម្នាក់​ពុំ​ចេះ​ហែល​ទឹក​ ក៏​ឈ​នៅ​លើ​ច្រាំង រីឯ​កុមារី​​​៨​នាក់​ទៀត​​បាន​ឡើង​លើ​កូន​ទូក​​ទៅ​បេះ​ឈូក ។ ខណៈ​​ពេល​ចែវ​ទៅ​ដល់​កណ្តាល​ទឹក​ជ្រៅ​បន្តិច​​​ទូក​ក៏​លិច នៅ​ពេល​នោះ​កុមារី​ម្នាក់​ ដែល​នៅ​ឈរ​លើ​ច្រាំង​បាន​ស្រែកហៅ​ឱ្យ​​គេ​ជួយ
ហើយ​​​​​​មាន​ក្មេង​ប្រុស​​ជំទង់​ម្នាក់​​​នៅ​ក្បែរ​នោះ​ ក៏​ហក់​ទៅ​ជួយ ​តែ​ជួយ​បាន​តែ​ម្នាក់ ​រីឯ​៧​នាក់​ទៀត​​បាន​លង់​ចូល​ទៅ​ក្នុង​​ទឹក​បាត់​អស់ទៅហើយ រហូត​​មាន​ក្រុម​គ្រួសារ​មក​ដល់ ទើប​ស្រង់​​យកបានបញ្ជូន​បន្ត​ទៅ​កាន់​​មន្ទី​រ​ពេទ្យ ក្នុង​បំណង​ជួយ​សង្គ្រោះ ។

តែ​អ្វី​ៗ​វា​ហួសពេល​អស់​ទៅ​ហើយ​ ព្រោះ​កុមារ​ទាំង​៧​នាក់​នោះ ​​បានស្លាប់បាត់ទៅហើយ ។