ឡើង​ផុត​លុយ !


នៅ​ស្រុក​យើង​មហាជន​ចាប់អារម្មណ៍​ជាងគេ គឺ​ព្រៃឈើ​…​ឈើ​ជា​សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ​យើង មាន​តម្លៃ​មហាសាល​…​។

រដ្ឋ​បាន​បង្កើត​ឱ្យ​មាន​ស្ថាប័នមួយ​សម្រាប់​ការពារ​ព្រៃឈើ​…ពី​ដើម​ឈ្មោះ​«​មេព្រៃ​»…​ក្រោយ​ៗមក​ឱ្យឈ្មោះ​ថា​«​រដ្ឋបាល​ព្រៃឈើ​»…​ប៉ុន្តែ​ភាគច្រើន​ហៅ​«​មេព្រៃ​»
ច្បាស់​ជាង​…​។

តាម​ចំណាំ​…​មេព្រៃ​ទី​១​លោក ច័ន្ទ សា​រុន​…​ទី​២​លោក ទី សុគន្ធ​…​ទី​៣​លោក ឆេ​ង គឹ​មសុ​ន និង​ចុង​ក្រោយ​ទើប​តែងតាំង​ថ្មី​លោក អ៊ុ​ង សំអាត ។

មេព្រៃ​នីមួយ​ៗ​មុន​នឹង​ផ្លាស់​ប្តូរ​មិនមែន​ធ្លាក់​ទេ​…​គឺ​សុទ្ធតែ​ឡើង​ឋានៈ​ទាំងអស់​…​ឡើង​ពី​មេព្រៃ​ទៅ​កាន់​ការងារ​ក្នុង​ក្រសួង ថ្នាក់​ពី​អនុរដ្ឋលេខាធិការ​ឡើង​ទៅ​…
បញ្ជាក់​ឱ្យ​ឃើញ​ថា​…​ធ្វើ​មេព្រៃ​សុទ្ធតែ​មាន​ស្នាដៃ​ល្អ​…​ល្អ​ហ្នឹងហើយ​បាន​ឡើង​ថ្នាក់​នោះ​…​បើ​មិនល្អ​មិន​អាច​ឡើង​ទេ​…​។

មន្ត្រី​មាត់ដាច​ខ្លះ​និយាយ​ថា​…​ឡើង​មែនហើយ​…​ឡើង​ផុត​លុយ !

ធ្វើ​មេព្រៃ​អស់​ឈើ​…​ប្រាកដជា​មាន​មែន​…​មេព្រៃ​មួយ​ណា​ក៏​អស់​ឈើ​ដែរ​…​កាន់តែ​អស់​ក៏​មាន​ដែរ​…​ប៉ុន្តែ​អ្នក​ណា​មើល​អស់ ? ព្រៃឈើ​ធំ​ម្លឹ​ង​ៗ…​អ្នក​កាប់​បាន​ត្រឹមតែ​លួច​កាប់​…​បាន​ត្រឹម​មានឈ្មោះ​ថា ចោរ​កាប់​ឈើ​…​ចំណែក​អ្នកទិញ​ផល​ពី​ចោរកម្ម​ក្លាយជា​មហាសេដ្ឋី​អស់​ទៅ​ហើយ​…​។ មិនមែន​មិន​ចាប់​ទេ​…​ចាប់​បាន​តែ​«​លុយ​ផាកពិន័យ​» ចូល​រដ្ឋ​…​ចាប់​បាន​ក៏​រាប់​មឺ​ុ​ន រាប់​សែន​ម៉ែត្រគូប​ដែរ​…​ទុក​ស្នាដៃ​ឱ្យ​រដ្ឋ​ដេញថ្លៃ​ឡាយឡុង​…​។

នេះ​ហើយ​ជា​ស្នា​ដៃ​«​មេព្រៃ​»…​ស្នាដៃ​ហ្នឹងហើយ​…​ទើប​មេព្រៃ​កន្លង​មក​…​ត្រូវ​តែ​តម្លើង​បុណ្យ ឡើង​សក្តិ​…​ឡើង​ឱ្យ​«​ផុត​លុយ​»​តែ​ម្រ៉​ង​ទៅ​…​ចាំ​មើល​ស្នាដៃ​អ្នក​ថ្មី​…​ទប់​ព្រៃឈើ​ដែល​នៅ​សល់​បាន​ដែរ​ឬ​អត់ ?

ការ​កាប់​ឈើ​កំពុង​កំរើក​ឡើងវិញ​ហើយ​…​គួរ​ឱ្យ​មេព្រៃ​តាម​ខេត្តតាម​ស្រុក​…​ឡើងបុណ្យ​ផង​…​ដូរ​ថ្មីផង​…​បើ​បាន​ឡើង​«​ផុត​លុយ​»ទៀត​ក៏​ល្អ​ដែរ​…​ក្រែង​អ្នក​ថ្មី​មាន
ស្នាដៃ​បង្ក្រាប​ជាង​…​ក្រែង​ដូរ​ថ្មី«​ឪ​ខ្លាត្រី​»​ជាង ?
អា​ឡេវ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ