ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្មាន​បំណង​ទម្លាក់​តម្លៃ​ប្រាក់​ដើម្បី​ប្រយោជន៍​ទេ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ឆ្លើយ​តប​ទៅ​កាន់ការ​ចោទប្រកាន់​របស់​លោក​ប្រធានាធិបតី Donald Trump ថា ចិន​គឺជា​ជើងឯក​ទម្លាក់​តម្លៃ​ប្រាក់ ប្រទេស​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​គ្មាន​បំណង​ប្រើប្រាស់​ការ​ទម្លាក់​តម្លៃ​ប្រាក់

ប្រទេស​ចិន ៖ ឆ្លើយ​តប​ទៅ​កាន់ការ​ចោទប្រកាន់​របស់​លោក​ប្រធានាធិបតី Donald Trump ថា ចិន​គឺជា​ជើងឯក​ទម្លាក់​តម្លៃ​ប្រាក់ ប្រទេស​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​គ្មាន​បំណង​ប្រើប្រាស់​ការ​ទម្លាក់​តម្លៃ​ប្រាក់ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទេ ។

លោក Trump បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​មិន​បាន​ដក​ការ​ចោទប្រកាន់​ថា ប្រទេស​ចិន​ទម្លាក់​តម្លៃ​ប្រាក់​យន់​ទេ ។

អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន លោក Geng Shuang និយាយ​ថា លោក​សង្ឃឹមថា សហរដ្ឋអាមេរិក​នឹង​មើល​លើ​បញ្ហា​អត្រា​ប្តូរ​ប្រាក់​ឲ្យ​បាន​ទាំងស្រុង និង​ត្រឹមត្រូវ។ លោក​និយាយ​ថា ៖ « ប្រទេស​ចិន​គ្មាន​បំណង​ទទួល​បាន​អត្ថប្រយោជន៍សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ តាម​រយៈ​ការ​ទម្លាក់​តម្លៃ​ប្រាក់​នោះ​ទេ » ។

លោក​បន្ថែម​ថា ៖ « ប្រសិនបើ​អ្នក​ដាក់​ងារ​ដល់​ប្រទេស​ចិន​មែន ខ្ញុំ​គិត​ថា ចិន​គឺជា​ជើងឯក​ពិតប្រាកដ ប៉ុន្តែ​ពួក​យើង​គឺជា​ជើងឯក​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច » ។

ភ្នាក់ងារ​សារព័ត៌មាន​ក្នុងស្រុក​របស់​ចិន​និយាយ​ថា ការ​រិះគន់​ថា ចិន​បាន​ទម្លាក់​តម្លៃ​ប្រាក់​ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម គឺជា​រឿងប្រឌិត​ដែល​កើត​មាន​ឡើង​ក្នុង​សហរដ្ឋអាមេរិក​ជា​យូរ​មក​ហើយ ។

លោក Trump តែង​ចោទប្រកាន់​ប្រទេស​ចិន​ថា បាន​រក្សា​តម្លៃ​ប្រាក់​របស់​ខ្លួន​ទាប​ជាង​ប្រាក់​ដុល្លារ ដើម្បី​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​មាន​តម្លៃ​ថោក និង​លួច​យក​ការងារ​ផលិតកម្ម​របស់​អា​មេ​រិ​ក ។

តម្លៃ​ប្រាក់​យន់​បាន​ធ្លាក់​ចុះ​៦,៦% បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ និង​ជា​ការ​ធ្លាក់​ចុះ​ច្រើន​ជាងគេ​តាំងពី​ឆ្នាំ​១៩៩៤​មក ដោយសារ​ធ្លាក់​ក្រោម​សម្ពាធ​នៃ​ការ​ព្រួយបារម្ភ​ពី​ការ​លូតលាស់​របស់​ចិន និង​តម្លៃ​ប្រាក់​ដុល្លារ​កើនឡើង​នា​ពេល​ថ្មី​ៗ​នេះ ៕