ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​សម្រេច​កិច្ចព្រមព្រៀង​លក់​អង្ករ​ជាមួយ​អីុ​រ៉​ង់​ជា​លើក​ដំបូង

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ថៃ​បាន​សម្រេច​កិច្ចព្រមព្រៀង​លក់​អង្ករ​ទៅ​កាន់​ប្រទេស​អីុរ៉​ង់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ ដែល​ការ​ទិញ​មាន​ចំនួន​ពី​៥​ម៉ឺន ទៅ​១០​ម៉ឺន​តោន​នា​ពេល​មួយ​ខែ ឬ​ពីរ​ខែ​ខាង​មុខ ។

ប្រទេស​ថៃ ៖ ថៃ​បាន​សម្រេច​កិច្ចព្រមព្រៀង​លក់​អង្ករ​ទៅ​កាន់​ប្រទេស​អីុរ៉​ង់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ ដែល​ការ​ទិញ​មាន​ចំនួន​ពី​៥​ម៉ឺន ទៅ​១០​ម៉ឺន​តោន​នា​ពេល​មួយ​ខែ ឬ​ពីរ​ខែ​ខាង​មុខ ។

លោក Sombat Chalermwutinan ប្រធាន​ក្រុមហ៊ុន Asia Golden Rice Co ថ្លែង​ថា ៖ « ក្រុមហ៊ុន​លោក​បាន​សម្រេច​កិច្ចព្រមព្រៀង​លក់​អង្ករ​ទៅ​កាន់​រដ្ឋាភិបាល​អីុរ៉​ង់​ហើយ បន្ទាប់​ពី​ក្រសួង​សុខភាព និង​វេជ្ជសាស្ត្រ​ចុះ​មក​ត្រួតពិនិត្យ​រោងចក្រ​របស់ Asia Golden Rice កាលពី​ចុងឆ្នាំ​មុន ។ តម្រូវការ​ទិញ​ដំបូង គឺ​រវាង​ពី​៥​ម៉ឺន ទៅ​១០​ម៉ឺន​តោន» ។

ក្រុមហ៊ុន​នេះ​ក៏​មានការ​ស្នើ​សហការ​ពី Export-Import Bank of Thailand ដើម្បី​ជួយ​ដល់​ពួក​គេ​លើ​ផ្នែក​បង់ប្រាក់ ។ ការ​ដឹក​ជញ្ជូន​ប្រហែលជា​ត្រូវការ​រយៈពេល​១​ទៅ​២​ខែ​ខាង​មុខ ឬ​នៅ​មុន​ខែមិថុនា ឆ្នាំ​នេះ ។

លោក​ថ្លែង​ថា ៖ « ការ​ទិញ​នេះ គឺជា​ព័ត៌មាន​ដ៏​ល្អ​សម្រាប់​ប្រទេស​ថៃ បន្ទាប់​ពី​ការ​សហការ​យ៉ាង​ជិតដិត​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​បាន​បន្ត​ការ​ដឹក​ជញ្ជូន​អង្ករ​ថៃ​ទៅ​កាន់​អីុ​រ៉​ង់ បន្ទាប់​ពី​ខាន​អស់​រយៈពេល​១០​ឆ្នាំ ព្រោះតែ​ការ​ដាក់​ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ » ។

កាលពី​អតីតកាល អីុរ៉​ង់​ធ្លាប់​នាំ​ចូល​អង្ករ​រវាង​៧០​ម៉ឺន ទៅ​១​លាន​តោន​ពី​ប្រទេស​ដទៃ ក្នុង​នោះ​នាំ​ចូល​ចំនួន​៣០​ម៉ឺន ទៅ​៥០​ម៉ឺន​តោន​ពី​ប្រទេស​ថៃ ។

ដោយ​ស្ថានការណ៍​នៅ​អីុ​រ៉​ង់​ល្អ​ប្រសើរ​ឡើង វិញ ថៃ និង​អីុរ៉​ង់​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពីដើម​ឆ្នាំ​២០១៦ ដើម្បី​បន្ត​ការ​លក់​អង្ករ​ចំនួន​៣០​ម៉ឺន​តោន ក្នុង​តម្លៃ​៤,៣​លាន​បាត ។

ប្រទេស​ថៃ និង​អីុ​រ៉​ង់​បាន​យល់ព្រម​នៅ​ខែតុលា​ឆ្នាំ​មុន ទៅ​លើ​កិច្ចព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម ដែល​មាន​គោលបំណង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ស្មើ​៣​ប៊ី​លាន​ដុល្លារ ឬ​១០៤,៧​ប៊ី​លាន​បាត​ក្នុង​ឆ្នាំ​២០២១ ។ ភាគី​ទាំង​សងខាង​យល់ព្រម​ថា នឹង​កាត់​បន្ថយពន្ធ​លើ​ផលិតផល​នាំ​ចូល​ចំនួន​១០០ ។

អីុរ៉​ង់ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​លេខ​៩​របស់​ប្រទេស​ថៃ ក្នុង​មជ្ឈិម​បូព៌​៌ា ។ នៅ​ឆ្នាំ ២០១៦ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​សរុប​មាន​តម្លៃ​ដល់​ទៅ​៤២១​លាន​ដុល្លារ ឬ​ច្រើន​ជាង​ឆ្នាំ​២០១៥ ស្មើ​៣៦,១% ។ ការ​នាំ​ចេញពី​ប្រទេស​ថៃ ស្មើ​២៦៧​លាន​ដុល្លារ ច្រើន​ជាង​ឆ្នាំ​២០១៥ ស្មើ​២៣,១% ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn ថ្លែង​ថា នា​ដើមឆ្នាំ​នេះ មាន​សញ្ញា​ល្អ​ៗ​សម្រាប់​អង្ករ​ថៃ ដោយ​មាន​ទាំង​តាម​រយៈ​រដ្ឋាភិបាល​ជាមួយ​រដ្ឋាភិបាល និង​ឯកជន​ជាមួយ​ឯកជន ។

ក្រសួងពាណិជ្ជកម្ម​ថៃ​គិត​ថា ប្រទេស​ថៃ​នឹង​នាំ​ចេញ​អង្ករ​១០​លាន​តោន​ក្នុងឆ្នាំនេះ ប៉ុន្តែ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​និយាយ​ថា ការ​នាំ​ចេញ​នឹង​ស្មើ​តែ​៩,៥​លាន​តោន​ប៉ុណ្ណោះ ៕