ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រាក់​ប៉េ​សូ​របស់​ម៉ិ​ក​ស៊ិ​ក​កើនឡើង​ក្នុង​ខែកុម្ភៈ

7 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ប៉េ​សូ គឺជា​រូបិយ​វត្ថុ​របស់​មុ​ិ​ក​ស៊ិ​ក និង​ស្ថិត​ក្នុង​ចំណោម​រូបិយ​វត្ថុ​ដែល​លូតលាស់​ច្រើន​ជាងគេ​លើ​ពិភពលោក នា​ខែកុម្ភៈ​នេះ វា​បាន​កើនឡើង​ច្រើន​ជាង​៥% ទៅ​ទៀត ។

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ប៉េ​សូ គឺជា​រូបិយ​វត្ថុ​របស់​មុ​ិ​ក​ស៊ិ​ក និង​ស្ថិត​ក្នុង​ចំណោម​រូបិយ​វត្ថុ​ដែល​លូតលាស់​ច្រើន​ជាងគេ​លើ​ពិភពលោក នា​ខែកុម្ភៈ​នេះ វា​បាន​កើនឡើង​ច្រើន​ជាង​៥% ទៅ​ទៀត ។

មុន​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋអាមេរិក ធនាគារជាតិ​របស់​ប្រទេស​នេះ​បាន​ចាប់ផ្តើម​អនុម័ត​ផែនការ​ចៃដន្យ​របស់​លោក​អភិបាល Agustin Carstens ។

សម្រាប់​ប្រជាជន​សាមញ្ញ​របស់​មុ​ិ​ក​ស៊ិ​ក ការ​កើនឡើង​នៃ​តម្លៃ​ប្រាក់​ប៉េ​សូ គឺ​មិនសូវ​សំខាន់​ប៉ុន្មាន​ទេ ។ តម្លៃ​សាំង​បាន​កើនឡើង​២០%​ក្នុង​ខែមករា ខណៈ​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច និង​ប្រាក់បៀវត្ស​បន្ត​អន់​ថយ ។ ការ​ប្រកប​ជីវិត​ប្រចាំ​ថ្ងៃ​កាន់តែ​ចំណាយ​ថ្លៃ​ឡើង ។

តាំងពី​ខែវិច្ឆិកា ធនាគារជាតិ​របស់​មុ​ិ​ក​ស៊ិ​កបាន​បង្កើន​អត្រា​ការ​ប្រាក់​ដល់​៣​ដង និង​លក់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ទៅ​កាន់​វិនិយោគិន​អន្តរជាតិ ។ ការ​ខិតខំ​ប្រឹងប្រែង​ទាំងនេះ គឺ​ដើម្បី​ជួយ​បង្កើន​តម្លៃ​ប្រាក់​ប៉េ​សូ ដែល​ត្រូវ​បាន​ទាញ​ទម្លាក់​ដោយ​ការ​គំរាមកំហែង​របស់​លោក​Trump ។

ការ​គំរាមកំហែង​របស់​លោក Trump ក្នុង​ការ​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​មុ​ិ​ក​ស៊ិ​ក និង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង NAFTA បាន​ទាញ​ទម្លាក់​តម្លៃ​ប្រាក់​ប៉េ​សូ​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ខែមករា ប៉ុន្តែ​មក​ដល់​ពាក់កណ្តាល​ខែមករា តម្លៃ​ប៉េ​សូ​បាន​ចាប់ផ្តើម​កើនឡើង​ម្តងទៀត ។

វិនិយោគិន​ជឿជាក់​ថា ធនាគារជាតិ​របស់​សហរដ្ឋអាមេរិក​អាច​នឹង​បង្កើន​ការ​ប្រាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ ហើយ​នេះ​គឺជា​ព័ត៌មាន​ដ៏​ល្អ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា ម៉ិ​ក​ស៊ិ​ក ។

លើស​ពី​នេះ សមាជិក​រដ្ឋាភិបាល​របស់​លោក Trump ក្នុង​ពេល​ថ្មី​ៗ​បាន​ព្យាយាម​លើកតម្កើង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ម៉ិក​ស៊ិ​ក​។ វិនិយោគិន​មួយ​ចំនួន​ជឿជាក់​ថា វា​ជា​សញ្ញា​បង្ហាញ​ថា លោក Trump ប្រហែលជា​មិន​ធ្វើ​តាម​ការ​គំរាមកំហែង​របស់​លោក​នា​ពេល​មុន​ៗ​ឡើយ ៕