ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហ្ម ប្រសិទ្ធី ស្រឡាញ់​សិល្បៈ​ពេក​បោះបង់​វិជ្ជាពេទ្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ព្រហ្ម ប្រសិទ្ធី ដោយសារ​ស្រឡាញ់​សិល្បៈ​ក៏​ខំប្រឹង​ប្រែង​តាំងពី​ដើម​ទី​រហូត​បាន​ក្លាយជា​តួ​សម្តែង ។

លោក​ព្រហ្ម ប្រសិទ្ធី ជា​តារា​សម្តែង​ទើប​រះ​ក្នុង​សួន​សិល្បៈ​មាន

រាជធានី​ភ្នំពេញ ៖ លោក​ព្រហ្ម ប្រសិទ្ធី ដោយសារ​ស្រឡាញ់​សិល្បៈ​ក៏​ខំប្រឹង​ប្រែង​តាំងពី​ដើម​ទី​រហូត​បាន​ក្លាយជា​តួ​សម្តែង ។

លោក​ព្រហ្ម ប្រសិទ្ធី ជា​តារា​សម្តែង​ទើប​រះ​ក្នុង​សួន​សិល្បៈ​មាន​ទំនោរ​ចិត្ត​ស្រឡាញ់​សិល្បៈ​ខ្លាំង ។ ដោយសារ​តែ​ក្តី​ស្រឡាញ់​នេះ​ហើយ​ទើប​ប្រសិទ្ធី លះបង់​ការ​សិក្សា​ផ្នែក​ពេទ្យ​មិន​ស្តាយស្រណោះ​សោះឡើយ ។

លោក​ព្រហ្ម ប្រសិទ្ធី តស៊ូ​ជាមួយ​ការងារ​សិល្បៈ​រហូត​ទទួល​បាន​លទ្ធផល​ល្អ​នា​ពេល​បច្ចុប្បន្ន ។

លោក​ព្រហ្ម ប្រសិទ្ធី ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ទើប​បោះ​ជំហាន​ចូល​ប្រឡូក​សិល្បៈ​នៅ​អំឡុង​ឆ្នាំ​២០១៥ តាម​រយៈ​ការ​ប្រឡង​ចម្រៀង​នៅ​ក្នុង​កម្មវិធី «​កំពូល​តារា​» របស់​ស្ថានីយទូរទស្សន៍ PNN ។ តាំងពី​ពេល​នោះ​មក​លោក​បាន​ចូលរួម​សម្តែង​ភាពយន្ត​ជាង​១០​រឿង​ហើយ ។ ដោយ​ការ​ព្យាយាម​នឹង​អាជីព​នេះ ចុង​ក្រោយ​បំផុត​លោក​បាន​តំណែង​តួឯក​នៅ​ក្នុង​រឿង «​នាវាជីវិត​» ។ លោក​ប្រសិទ្ធី និយាយ​ថា «​ភាពយន្ត​ដែល​ខ្ញុំ​ធ្លាប់​សម្តែង​កន្លង​មក ភាគច្រើន​សម្តែង​ជា​តួរង​បន្ទាប់​ពី​តួឯក ។ សម្រាប់​រឿង «​នាវាជីវិត » ខ្ញុំ​ជា​តួឯក​ដែល​ចាត់​ទុក​ថា​ជា​មោទនភាព​មួយ​សម្រាប់​រូប​ខ្ញុំ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មានចិត្ត​ពុះពារ​បន្ថែម​ទៀត »​។

ភាពយន្ត​ដែល​លោក​ព្រហ្ម ប្រសិទ្ធី សម្តែង​កន្លង​មក មានរឿង «​តាម​ស៊ើប​ជួប​ស្នេហា » «​វីរៈនារី​កំពូល​ចិត្ត​» «​ភ្លើង​ក្នុង​បេះដូង​» «​មេឃុំ​ក្រមុំ​» « ពស់​កេងកង » «​រាជ​បូ​រី Comeback» និង​រឿង «​នាវាជីវិត​» ។

ព្រហ្ម ប្រសិទ្ធី និយាយ​ថា «​ការ​ស្រឡាញ់​សិល្បៈ​របស់ខ្ញុំ​គឺ​មាន​ទំហំ​ជ្រាលជ្រៅ​បំផុត​សូ​ម្បី​តែ​ខ្ញុំ​កំពុង​តែ​រៀន​ពេទ្យ​បាន​បី​ឆ្នាំ​ក៏​សុខចិត្ត​លាឈប់​មិន​ស្តាយ ទាញ​យក​អ្វី​ដែល​ខ្លួន​ពេញចិត្ត ពិសេស​សិល្បៈ​នេះ​តែ​ម្តង ។ ការ​ស្រឡាញ់​ហ្នឹងហើយ​ទើប​ជំរុញ​ឱ្យ​ចេះ​តស៊ូ​រហូត​ទាល់តែ​មាន​ថ្ងៃនេះ ទោះ​យើង​មិន​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​តែ​យើង​មានការ​ងារ​ល្អជា​បន្តបន្ទាប់​រហូត​បាន​គ្រង​តំណែង​តួឯក ។ ទាំង​អស់នេះ​កើត​ចេញពី​ការ​ព្យាយាម ហើយ​ខ្ញុំ​ក៏​ត្រូវ​បាន​គេ​សាកល្បង​សមត្ថភាព​ញឹកញាប់​ទម្រាំ​បាន​លេចធ្លោ​ដល់​ថ្ងៃនេះ »៕