ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់២ដង ម្នាក់១០ដង ខ្លាំងអីទៀត​ឥឡូូវ!

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ធ្វើ​សកម្មភាព​​ឆក់​អ្នកដំណើរ​​តាម​ផ្លូវ​ចំនួន​​៥​នាក់ ត្រូវ​បាន​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​ធ្វើការចុះ​​បង្ក្រាប​បានជា​បន្តបន្ទាប់ ដែលការចុះបង្ក្រាប​គឺ​ធ្វើ​​តាំងពី​​ម៉ោង​០២​រសៀល រហូត​ដល់​ម៉ោង​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ធ្វើ​សកម្មភាព​​ឆក់​អ្នកដំណើរ​​តាម​ផ្លូវ​ចំនួន​​៥​នាក់ ត្រូវ​បាន​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​ធ្វើការចុះ​​បង្ក្រាប​បានជា​បន្តបន្ទាប់ ដែលការចុះបង្ក្រាប​គឺ​ធ្វើ​​តាំងពី​​ម៉ោង​០២​រសៀល រហូត​ដល់​ម៉ោង​១០​យប់ឯណោះ​ ​។ ​ហើយជនសង្ស័យក្នុងចំណោមនោះ គឺ​​ធ្វើ​សកម្មភាព​ឆក់​​ចុង​ក្រោយគឺ​នៅ​​ថ្ងៃ​ទី​២៧ កុម្ភៈ ស្ថិត​ត្រង់​ចំណុច​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ​។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ១-​ឈ្មោះ​វ៉ាង វិ​ឡៃ ហៅ​ខ្មៅ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រះ​ស្រេច ២-​ឈ្មោះ​យ៉េន ច​ន្ធូ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ៣-​ឈ្មោះ​ផា​ន សុវណ្ណ​បុត្រា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កា​រ់​រតនៈ ៤-​ឈ្មោះ​ខាន់ ដា​លី​ន អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្របី សង្កាត់​ស្វាយប៉ោ និង​៥-​ឈ្មោះ​អ៊ឹ​ង រ៉​ហ្សា​ត់ អាយុ​១៤​
ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ន​រា ស្រុក​សង្កែ ដែល​ជនសង្ស័យ​ម្នាក់​ៗ​ឆ្លើយសារភាពថា ​​គឺ​ធ្វើ​សម្មភាព​ឆក់នេះ​ ​ចាប់​២​ដង ដល់​១០​ដង​ឯណោះ ។

បច្ចុប្បន្ន ពួក​គេ​ទាំង​៥​នាក់​ បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។