ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ឥណ្ឌា​ឆ្កែ​ខាំ​ដល់​ស្លា.ប់​ហើយ​រស់​វិញ

7 ឆ្នាំ មុន

ក្មេង​ប្រុស Kumar Marewad រស់នៅ​ភូមិ​ម៉ា​ណា​ហ្គុ​ន​ឌី ក្រុង Dhawad រដ្ឋកា​ណា​តា​កា (Karnataka) ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា ត្រូវ​គេ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ដោយសារ

ក្មេង​ប្រុស Kumar Marewad រស់នៅ​ភូមិ​ម៉ា​ណា​ហ្គុ​ន​ឌី ក្រុង Dhawad រដ្ឋកា​ណា​តា​កា (Karnataka) ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា ត្រូវ​គេ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ដោយសារ​ឆ្កែ​ខាំ ។ នៅ​មន្ទីរពេទ្យ គេ​ដេក​មិនដឹង​ខ្លួន ដោយ​ដាក់​អុកស៊ីហ្សែន​ជួយ​ដកដង្ហើម​គ្រប់ពេល ព្រោះ​របួសធ្ងន់ ។

លោក​វេជ្ជបណ្ឌិត​ម៉ា​ណេ​ស នី​ឡា​ខាន់​វ៉ា​រ៉ា ដែល​ព្យាបាល​កុមារ​នោះ​និយាយ​ថា ក្មេង​ប្រុស Kumar រលាក​ខួរក្បាល​ដោយសារ​ឆ្លង​វីរុស​ពី​ឆ្កែ​ខាំ ដូច្នេះ​ត្រូវ​ប្រើ​ឧបករណ៍​ជួយ​ដកដង្ហើម​គ្រប់ពេល ។

វេជ្ជបណ្ឌិត​បានឱ្យ​ក្រុម​គ្រួសារ​ត្រៀម​ចិត្ត ព្រោះ​អាការ​របស់​គេ​កាន់តែ​ធ្ងន់​ឡើង ហើយ​ឱកាស​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​មាន​តិច​បំផុត ។ ដូច្នេះ​ហើយ​ក្រុម​គ្រួសារ​ឱ្យ​គ្រូពេទ្យ​ដក​ឧបករណ៍​ដកដង្ហើម​ចេញ ។

លោក Sharanappa បងថ្លៃ​របស់ Kumar និយាយ​ថា «Kumar មាន​អាការ​ធ្ងន់ ហើយ​គ្រូពេទ្យ​បាន​ប្រាប់​ថា ខំ​ជួយ​សង្គ្រោះ​គេ​អស់ពី​លទ្ធភាព​ហើយ ។ ដូច្នេះ​យើង​ក៏​ឱ្យ​ដក​អុកស៊ីហ្សែន​ចេញ និង​នាំ​រូបគេ​ទៅ​ផ្ទះ ដើម្បី​ធ្វើបុណ្យ​» ។

ក្រុម​គ្រួសារ Kumar បាន​ធ្វើ​ចិត្ត​ពី​ការ​បាត់បង់ Kumar និង​យក​សព ប៉ុន្តែ​មានរឿង​ហេតុ​អស្ចារ្យ​មួយ​កើតឡើង គឺ Kumar ដែល​មនុស្ស​គ្រប់​រូប​គិត​ថា​បាន​ស្លាប់​ទៅ​ហើយ​នោះ បែរជា​ដឹងខ្លួន​ឡើង​វិញ ។ គេ​បើកភ្នែក​ដកដង្ហើម និង​កម្រើក​ដៃជើង ។ ឃើញ​ដូច្នេះ​ក្រុម​គ្រួសារ​ប្រញាប់ប្រញាល់​នាំ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​បន្ត ៕