ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម​យុទ្ធដ៏​​ធំ! ​​​​​​ពេល​​​ធ្លាក់​​យន្តហោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍​ស៊ី​វិល សហការ​ជាមួយ​អង្គភាព​នានា បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ ស្ដី​ពី​សកម្មភាព​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ក្នុង​ពេល​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ កើតឡើង​ដោយ​ជាយថាហេតុ​ណាមួយ​នោះ​។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍​ស៊ី​វិល សហការ​ជាមួយ​អង្គភាព​នានា បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ ស្ដី​ពី​សកម្មភាព​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ក្នុង​ពេល​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ កើតឡើង​ដោយ​ជាយថាហេតុ​ណាមួយ​នោះ​។

សមយុទ្ធ​ខាងលើ ធ្វើ​ឡើង​កាលពី​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ស្ថិត​នៅ​ដី​វាល ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជ​នី​ភ្នំពេញ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី លោក​ទេស​រដ្ឋមន្ត្រី ញឹ​ម វណ្ណ​ដា រដ្ឋមន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​មាន​ការ​ចូលរួម​យោធា​កងពលតូច​លេខ​៧០-​កង​ឆ័​ត្រ​យោង​៩១១-​កងកម្លាំង​ពិសេស​ប្រឆាំង​ភេ​វរ​កម្ម -​កងទ័ព​ជើង​អាកាស -​កង​រាជ​អាវុធហត្ថ -​អា​ជ្ញ​ធរ​រាជធាន​ភ្នំពេញ -​អាជ្ញាធរ​ខណ្ឌដង្កោ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នគរបាល​ខណ្ឌដង្កោ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ -​នគរបាល​ពន្លត់អគ្គីភ័យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ -​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ -​នគរបាល​អន្តោប្រវេសន៍ -​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​-​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​-​មន្ទីរពេទ្យ​អង្គ​ភា​៧១១​កងពលតូច​ង​៧០-​គយ​ប្រចាំ​អាកាសយានដ្ឋាន​អ​ន្រជាតិ​ភ្នំពេញ​។

សរុប​មាន​មនុស្ស​ចំនួន​២៣៥​នាក់ រួម​ជាមួយ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៧​គ្រឿង រថយន្តSAMU ​ចំនួន​៧​គ្រឿង ឧទ្ធម្ភាគចក្រ​១​គ្រឿង និង​ឧបករណ៍​សម្រាប់​សង្គ្រោះ​ជា​ច្រើន​ទៀត​ផង​ដែរ ។

មន្ត្រី​មួយ​រូប​បាន​និយាយ​ថា សមយុទ្ធ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ខាងលើ​នេះ ស្ដី​ពី​សកម្មភាព​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ក្នុង​ពេល​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ កើតឡើង​ជាយ​ដា​ហេតុ​ក្នុង​ពេល​ណាមួយ​នោះ ។ មិនតែប៉ុណ្ណោះ គោលបំណង​សំខាន់​បំផុត​គឺ​ពង្រឹង​បទ​ពិសោធន៍​ដែល​មាន​ស្រាប់ ដើម្បី​លើកកម្ពស់​សមត្ថភាព​ដឹកនាំ បញ្ជា និង​គ្រប់គ្រង​កម្លាំង បង្កើន​ចំណេះដឹង​និង​ចំណេះ​ធ្វើ ព្រមទាំង​យល់​ដឹង​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ពាក់ព័ន្ធ នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​ខាងលើ​នោះ​កើតឡើង​។