ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​នាំ​គ្នា​ដេក​ក្នុង​រណ្ដៅ​សព​រម្ងាប់​ភាព​សោកសៅ

7 ឆ្នាំ មុន

វេ​ប​សាយ​«Oddity Central» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​រៀបរាប់​ក្រុម​ស្ដ្រី​ចូល​ដេក​ក្នុង​រណ្ដៅ​សព​នៅ​ជាយក្រុង​ឈុ​ង​ជឹ​ង ប្រទេស​ចិន ឬ​តាំងសមាធិ​នៅ​ទី​បញ្ចុះសព ព្រោះ​មាន​ជំនឿ​ថា វា​នឹង​ជួយ​ឱ្យ​ពួក​នាង​រម្ងាប់​

វេ​ប​សាយ​«Oddity Central» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​រៀបរាប់​ក្រុម​ស្ដ្រី​ចូល​ដេក​ក្នុង​រណ្ដៅ​សព​នៅ​ជាយក្រុង​ឈុ​ង​ជឹ​ង ប្រទេស​ចិន ឬ​តាំងសមាធិ​នៅ​ទី​បញ្ចុះសព ព្រោះ​មាន​ជំនឿ​ថា វា​នឹង​ជួយ​ឱ្យ​ពួក​នាង​រម្ងាប់​អារម្មណ៍​សោកសៅ​ពី​ការ​លែងលះ​បាន ។

ពិធី​នោះ​កើតឡើង​តាម​គោល​គំនិត​របស់​នាង​លីវ ថៃ​ជៀ អាយុ​៣០​ឆ្នាំ ដែល​ធ្លាប់​ឆ្លងកាត់​ការ​លែងលះ​ជាមួយ​ប្ដី​កាលពីមុន ដោយ​នាង​យល់​ថា ក្រោយ​ពី​លែងលះ​ពោរពេញ​ដោយ​ទុក្ខវេទនា ប៉ុន្ដែ​រូប​នាង​អាច​តស៊ូ​ឆ្លងកាត់​ភាព​តប់ប្រមល់​បាន​រហូត​ដល់​ពេល​បច្ចុប្បន្ន ។

ដូច្នេះ​ហើយ​នាង​លីវ ចៃ​ជៀ មានចិត្ដ​ចង់​ជួយ​ដល់​ស្ដ្រី​ដទៃ​ទៀត​ដែល​ប្រឈម​មុខ​ជោគជតារាសី​ស្រ​ដៀង​គ្នា​នេះ​ឱ្យ​យល់​ច្បាស់​ពី​ស្ថានភាព​ជីវិត​ជួយ​ឱ្យ​ពួក​នាង​លះបង់​ពី​អតីត​កាលដែល​គួរ​កើត​នៅ​ដាច់​ដោយឡែក និង​ចាប់​យក​ស្ថានភាព​ជីវិត​ថ្មី ។ នាង​លីវ ថៃ​ជៀ និយាយ​ថា «​ខ្ញុំ​បានដឹង​ពី​អារម្មណ៍​នៅ​ពេល​ខ្លួន​ត្រូវ​គេ​បោះបង់​ចោល ខ្ញុំ​ធ្លាប់​ចង់​ធ្វើ​អត្ដឃាត​នៅ​ពេល​លែងលះ ។

នៅ​ពេល​មនុស្ស​មាន​អារម្មណ៍​អស់សង្ឃឹម​ច្រើន ពួក​គេ​ចង់​មាន​អារម្មណ៍​ស្ថិត​នៅ​ក្បែរ​ក្ដី​ស្លាប់ ប៉ុន្ដែ​ការ​បាន​ដេក​នៅ​ក្នុង​រណ្ដៅ​សព​បែប​នេះ​នឹង​ជួយ​ពួក​គេ​បានឃើញ​បទ​ពិសោធន៍​នៃ​សេចក្ដីស្លាប់ និង​ជួយ​ក្រើនរំលឹក​ថា ខ្លួន​នៅ​មានរឿង​រ៉ាវ​ជា​ច្រើន​ទៀត ត្រូវធ្វើ​នៅ​ក្នុង​ជីវិត ពួក​គេ​ត្រូវ​បំភ្លេច​រឿង​អតីតកាល និង​ចាប់ផ្ដើម​ជីវិត​ថ្មី​» ។

ស្ដ្រី​ជា​ច្រើន​នាក់​ចូល​ដេក ក្នុង​រណ្ដៅ​នៅ ក្បែរ​ៗ​គ្នា​ដោយ​មាន​ទ្រាប់​ថង់​ប្លា​ស្ទិ​ក អ្នកខ្លះ​យកដៃ​ផ្គុំ​សំពះ​ដាល់​លើ​ខ្លួន​ក្នុង​លក្ខណៈ​ដូច​ជា​មនុស្ស​ស្លាប់ ហើយ​វា​ជួយ​ឱ្យ​ពួក​នាង​ឆ្លងកាត់​ការ​ឈឺចាប់ ៕