ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ការ​​ឆ្លុះ​ពោះវៀនធំ ​អ្នក​​​មិន​​​គួរ​​​ខ្លាច​ទេ

7 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​ តែង​រអា​រនៅ​ពេល​ឮ​ថា ​ឆ្លុះ​ពោះវៀន ដោយសារ​គេ​ប្រើ​បំពង់​មាន​បំពាក់​ម៉ាស៊ីន​ថត​ស៊ក​បញ្ចូល​តាម​រន្ធ​គូថ​តាម​ទ្វារ​លាមក​ រហូត​ដល់​ផ្នែក​ខាងក្នុង​របស់​ពោះវៀន ។

មនុស្ស​ជា​ច្រើន​ តែង​រអា​រនៅ​ពេល​ឮ​ថា ​ឆ្លុះ​ពោះវៀន ដោយសារ​គេ​ប្រើ​បំពង់​មាន​បំពាក់​ម៉ាស៊ីន​ថត​ស៊ក​បញ្ចូល​តាម​រន្ធ​គូថ​តាម​ទ្វារ​លាមក​ រហូត​ដល់​ផ្នែក​ខាងក្នុង​របស់​ពោះវៀន ។​

សម្រាប់​លោក​វេជ្ជបណ្ឌិត Charkaphan Osangthamnont នៃ​មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ​ក្នុង​ទីក្រុង​បាងកក​ នៅ​ប្រទេស​ថៃ​ប្រាប់​​ថា វិធី​នេះ​មិន​ផ្តល់​ហានិភ័យ​ឡើយ ​។ ផ្ទុយ​ទៅ​វិញ​ អាច​ជួយ​ពិនិត្យ​ស្ថានភាព​ជំងឺ​ពោះវៀន​ បាន​ទាន់​ពេលវេលា  មុន​រាល​ដាល​​ក្លាយជា​មហារីក ​។

ចំពោះ​ជំងឺមហារីក​ពោះវៀនធំ  កើតឡើង​ពី​ដុំ​សាច់​ប្រែ​ទៅ​ជា​កាច​លើ​ភ្នាស​ពោះវៀន​ ។ ម្ល៉ោះហើយ បើ​ឃើញ​ដុំ​សាច់​ឬ​ជាលិកា​ខុសធម្មតា​ផ្សេង​ៗ គឺ​គេ​អាច​កាត់​ចោល​ពេល​ឆ្លុះ​ពោះវៀនធំ​តែ​ម្តង ដោយ​មិន​ចាំបាច់​ធ្វើការ​វះកាត់​ធំដុំ​ឡើយ​ក្នុង​ករណី​ដុំ​សាច់​នោះ​តូច ។ ការ​ឆ្លុះ​នេះ វា​ជួយ​ឲ្យ​អាច​ព្យាបាល​បាន​ទាន់​ពេលវេលា ព្រោះ​បើ​ដុំ​សាច់​នោះ​កាន់តែ​ធំ​គ្រោះថ្នាក់​ក៏​កាន់តែ​ខ្លាំង​ផង​ដែរ​។ 

ដូច្នេះ ការ​ឆ្លុះ​ពោះវៀន​និង​វះកាត់​ ឲ្យ​បាន​ឆាប់​ជា​វិធី​បង្ការ ​និង​ព្យាបាល​សំខាន់​បំផុត ចំពោះ​មហារីក​ពោះវៀន​ ។ ហេតុនេះ លោក​វេជ្ជ​បណ្ឌិត​បាន​ណែនាំ​ថា សូមអ្នក​ជំងឺ​​កុំ​មានការ​បារម្ភ​ពី​បញ្ហា​នៃ​ការ​ឆ្លុះ​ពោះវៀន​​នេះ​​អី​ ។

ក្រៅពី​នេះ ​ទម្រង់ការ​នៃ​ការ​ឆ្លុះ​ពោះវៀន​ ​អាច​ធ្វើ​ឡើង​នៅ​ពេល​អ្នកជំងឺ​មាន​ឈាម​ក្នុង​លាមក ឈឺចាប់​ក្នុង​ពោះ និង​បំ​លាស់​ប្តូរ​ចលនា​​មិន​ប្រក្រតី​របស់​ពោះវៀន​ពី​ទល់លាមក​ញឹកញាប់​ ​មក​រាក ឬ​ពី​រាក​មក​ទល់លាមក​វិញ ​។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា  ការ​ទទួលទាន​គ្រឿង​ស្រវឹង ឬ​អាហារ​អាំង​ចៀន សាច់​កែ​ច្នៃ  អាហារ Fast food មិនសូវ​បរិភោគ​បន្លែ ផ្លែ​ឈើ  ក៏​ជា​កត្តា​នាំ​ឲ្យ​កើត​ជំងឺ​នេះ​យ៉ាង​ងាយស្រួល​ ។ ចំពោះ​រោគ​សញ្ញា​វិញ គឺ​អ្នកជំងឺ​ស្រក​ទម្ងន់​លឿន​មិនសូវ​ឃ្លាន ឧស្សាហ៍​ក្អួតចង្អោស្លេកស្លាំង​ និង​ល្ហិតល្ហៃ​អស់កម្លាំង​។ ជំងឺ​នេះ​កើត​លើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ហើយ​បើ​បណ្តែតបណ្តោយ អ្នក​កើត​ជំងឺ​នេះ​អាច​បណ្តាល​គ្រោះថ្នាក់​ដល់​ជីវិត​។

សម្រាប់​មជ្ឈមណ្ឌល​ឆ្លុះ​ និង​ពិនិត្យ​សុខភាព​របស់​មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ​ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ គឺជា​មជ្ឈមណ្ឌល​មួយ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ពិនិត្យ​រាង​កាយ ដែល​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់​នេះ ដែល​បាន​បម្រើ​សេវាកម្ម​ដល់​អ្នកជំងឺ​ជាង 60.000 នាក់​ជា​រៀង​រាល់​ឆ្នាំ ​។

មជ្ឈមណ្ឌល​ពិនិត្យ​សុខភាព​នេះ​ មាន​គ្រូពេទ្យ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ពិសេស​ខាង​វេជ្ជសាស្ត្រ​ការពារ បន្ទប់​និង​គ្រឿង​បរិក្ខារ​សម្រាប់​ពិនិត្យ​សុខភាព​និង​ពិសោធន៍ របស់​មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ​ ។