ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ស្ថានីយប្រេងឥន្ធនៈ​នៅ​បា​ធា​យ បា.ញ់​ទឹក​អស់​៧​រថយន្ត​ទើប​រលត់

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​របស់​ឈ្មោះ ឃាង ស្រី​ណោ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ

ខេត្តកំពង់ចាម ៖ ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​របស់​ឈ្មោះ ឃាង ស្រី​ណោ  ភេទ​ស្រី  អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ
លើ​អាកាស​។  ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៧ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​គ​របាល​ខេត្ត​ចំនួន​៣​គ្រឿង បាន​ចេញ​ទៅ​បាញ់
ទឹក​ពន្លត់​ដោយ​មិន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ហើយ​ក៏​មិន​ឲ្យ​ឆេះ​ឆ្លងទៅ​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែរ​។

លោក​វរសេនីយ៍ឯក សំ ណា​ល់ អធិការ​នគរបាល​ស្រុក​បា​ធា​យ ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​បាន​ទូរ​ទ័​ព្ទ​មក​កាន់​រូប​លោក ដើម្បី​សុំ​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​អធិការ​នគរបាល​ស្រុក  ចេញ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​បាន​ប្រញាប់​ចេញ​រថយន្ត​ទៅ​ជួយ​បាញ់​ទឹក  ដោយ​ធ្វើ​ឲ្យ​ភ្លើង​សាំង​ដែល​កំពុង​តែ​ឆេះ​រថយន្ត​ស្តុក​ប្រេង​បាន​ថមថយ​មួយ​កម្រិត​ផង​ដែរ​។

លោក​វរសេនីយ៍ឯក សំ ណា​ល់ អធិកា​របាល​ស្រុក​បា​ធា​យ ប្រាប់​បន្ត​ថា ជាមួយ​នោះ​លោក​ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ នៅ​ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ ចេញ​មក​ជួយ​អន្តរាគមន៍​ន្ថែ​ម​ទៀត រួម​នឹង​មានការ​ជួយ​យ៉ាង​សស្រាក់សស្រាំ​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​នោះ​ផង ទើប​ធ្វើ​ឲ្យ​ភ្លើង​បាន​រលត់​ទៅ​វិញ និង​គ្រប់គ្រង​ស្ថានភាព​បាន ដោយ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៧​រថយន្ត នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​ស្នងការ​នគរបាល​ខេត្ត ដែល​បាន​ដាក់​ឲ្យ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ មាន​ប្រចាំការ​នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​ជាប់​ៗ​គ្នា ស្រប​ពេល​ដែល​មាន​ហេតុការណ៍​កើតឡើង​ដូច​ខាងលើ ងាយស្រួល​នឹង​ចេញ​ជួយ​អន្តរាគមន៍​នោះ​។

លោក​វរ​សេនី​យ៏​ឯក សំ ណា​ល់ អធិការ​នគរបាល​ស្រុក​បា​ធា​យ​បញ្ជាក់​ថា ចំពោះ​មូលហេតុ​ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គី​ភ័យ​នេះ​ដោយសារ​តែ​រថយន្ត​ដឹក​ស៊ីទែន​ប្រេងសាំង បាន​បើករ​យែ​ថយក្រោយ​ប៉ះ​នឹង​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​ទុ​ស្សេ​ឆេះ ឆ្លង​មក​រថយន្ត​ផ្នែក​ខាងក្រោយ​រង​ការ​ខូចខាត​ប្រមាណ​៥០​ភាគរយ និង​ស្ថានីយ​ប្រេង​ក៏​រង​ការ​ខូច​ប្រហែល​៥០​ភាគរយ​ផង​ដែរ ។ ប្រេងសាំង​ក្នុង​រថយន្ត​ស៊ីទែន​ផ្នែក​ខាង​មុខ​នៅ​សល់​ទាំងអស់  ហើយ​ម្ចាស់​ស្ថានីយ​ប្រេង​ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​សមត្ថកិច្ច​ដែល​បាន​ជួយ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេល បើ​ពុំនោះ​ទេ​ស្ថានីយ​ប្រេង​នឹង​ក្លាយទៅជា​ចំណី​ភ្លើង​អស់​បាត់​ទៅ​ហើយ​៕