ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​តុងទីន២នាក់ប្ដីប្រពន្ធ វេចបង្វេចរត់​ចោល​កូន​តុងទីនមួយករណីទៀត​ហើយ !

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ចំពោះ​កូន​តុងទីន​ជា​ច្រើន​នាក់ បន្ទាប់​ពី​ទៅ​ដល់​តូប​មេ​តុងទីន​ស្រាប់តែ​មាន​អ្នក​ថ្មី​លក់ ហើយ​សាកសួរ​អ្នក​ជិតខាង​ថា​បាត់​មួយ​រយៈ​ហើយ​

ខេត្តបន្ទាយមានជ័យ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ចំពោះ​កូន​តុងទីន​ជា​ច្រើន​នាក់ បន្ទាប់​ពី​ទៅ​ដល់​តូប​មេ​តុងទីន​ស្រាប់តែ​មាន​អ្នក​ថ្មី​លក់ ហើយ​សាកសួរ​អ្នក​ជិតខាង​ថា​បាត់​មួយ​រយៈ​ហើយ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​បាន​កើតឡើង​នៅ​រសៀល ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៧ នៅ​ចំណុច​ផ្សារ​ត្រី ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ នៅ​កន្លែង​កើតហេតុ​កូន​តុងទីន​មិន​ច្រើន​ទេ ប៉ុន្តែ​ពេល​សួរនាំ​ពួក​គាត់​និយាយ​ថា ចំនួន​កូន​តុងទីន​មាន​១៣៩​នាក់ ខ្លះ​លេង​៥​ក្បាល ខ្លះ​លេង​៣​ឬ​២​ក្បាល ដែល​សរុប​ទឹកប្រាក់​ប្រមូល​ក្នុង​មួយ​ថ្ងៃ​ៗ មិន​តិច​ជាង​១​ម៉ឺន​ដុល្លា​អា​មេ​រិ​ក​ឡើយ​។

ក្រុម​កូន​តុងទីន​និយាយ​ថា មេ​តុងទីន​នោះ​ប្តី​ឈ្មោះ ជា ប្រពន្ធ​ឈ្មោះ ឡេ​ង ជា​អាជីវករ​លក់​គ្រឿងក្រអូប​នៅ​ផ្សារ​ត្រី​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​មាន​តូប​រហូត​៣​។ ពាក់ព័ន្ធ​បញ្ហា​នេះ​ក្រុម​កូន​តុងទីន​ភាគច្រើន​មិន​ហ៊ាន​ធ្វើ​បទ​សម្ភាស​ទេ តែ​ស្ត្រី​អាជីវករ​លក់​អង្ករ​ក្នុង​ផ្សារ​ត្រី​ឈ្មោះ អាង ឈុ​ន អាយុ​៤៤​ឆ្នាំ និយាយ​ថា សម្រាប់​គ្រួសារ​គាត់​លេង​តុងទីន​៥​ក្បាល​អស់ប្រាក់​១៥​ម៉ឺន​បាត និង​ស្ត្រី​ម្នាក់​ទៀត​ជា​ម្ចាស់​ហាង​កាហ្វេ​ក្នុង​ផ្សារ​ត្រី​នោះ​ដែរ​មិន​ប្រាប់​អត្តសញ្ញាណ​បាន​និយាយ​ថា គ្រួសារ​គាត់​លេង​៥​ក្បាល​ដែរ អស់ប្រាក់​រហូត​៣០​ម៉ឺន​បាត​។

ក្រុម​អាជីវករ​និយាយ​ថា មេ​តុងទីន​រូប​នេះ​ទំនងជា​រៀប​គម្រោង​រត់​យូរហើយ​ព្រោះ តូប​ទាំងអស់​បាន​សេង​ទៅ​ឲ្យ​អ្នក​ថ្មី​គ្មាន​នរណា​ដឹង​ទេ លុះ​ឃើញ​អ្នក​ថ្មី​មក​លក់ ហើយ​ពេល​សួរនាំ​ម្ចាស់​ថ្មី​ប្រាប់​ថា សេង​ពី​មេ​តុងទីន​ខាងលើ ទើប​ដឹង​ថា មេ​តុងទីន​រត់​ក៏​នាំ​គ្នា​ភ្ញាក់ផ្អើល​តែ​ម្តង​។ មុន​នេះ​បន្តិច​ដោយ​មាន​សេចក្តីរាយការណ៍​ដល់​សមត្ថកិច្ច​លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជា​កម្លាំង​ទៅ​ជួប​ជាមួយ​កូន​តុងទីន​និង​ណែនាំ​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង​ចៀសវាង​កើត​មាន​អំពើ​ហិង្សា​៕