ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀ.ន​នៅ​ត្រពាំង​ឈូក ឃាត់​មនុស្ស​ចំនួន​២៣១​នាក់ រុះ​បន្ទប់​អស់​៩៨

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​២៣១​នាក់​ត្រូវ​បាន​ឃាត់ខ្លួន និង​បន្ទប់​ជួល​ចំនួន​៩៨​បន្ទប់​ត្រូវ​បាន​អាជ្ញាធរ ខណ្ឌ​សែន​សុខ​រុះរើ​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀ.ន …

រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​២៣១​នាក់​ត្រូវ​បាន​ឃាត់ខ្លួន និង​បន្ទប់​ជួល​ចំនួន​៩៨​បន្ទប់​ត្រូវ​បាន​អាជ្ញាធរ ខណ្ឌ​សែន​សុខ​រុះរើ​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​តំបន់​ត្រពាំង​ឈូក ដែល​បច្ចុប្បន្ន​ហៅ​ថា ភូមិ​បុរី​កម្មករ  សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រយៈពេល​ប្រមាណ​១​ខែ​កន្លង​មកនេះ ។ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​ល ទ្ធ​ផល​ការងារ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល និង​ដាក់​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ​ដើម្បី​លប់​បំបាត់​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ  ២០១៧ ។

តាម​របាយការណ៍​របស់​រដ្ឋបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា  លទ្ធផល​ការងារ​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នេះ គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​របស់​ខណ្ឌ​សែន​សុខ​បាន​ចុះ​ស្រង់​ស្ថិតិ ចំនួន​ក្បាលដី ចំនួន​គ្រួសារ និង​បាន​រុះរើ​បន្ទប់​ជួល ដែល​ជាទី​តាំង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ប្រព្រឹត្តិ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​ភូមិ​បុរី​កម្មករ (​តំបន់​ត្រពាំង​ឈូក​) សង្កាត់​ទឹកថ្លា ទទួល​បានជា​លទ្ធផល​ដូច​ខាងក្រោម ៖ បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​៤៤​ករណី ឃាត់​មនុស្ស​ចំនួន​ន​២៣១​នាក់ ក្នុង​នោះ​មាន​ស្រី​១៨​នាក់ ដកហូត​បាន​គ្រឿងញៀន​ចំនួន​៧១​កញ្ចប់​តូច និង​ថ្នាំ​គ្រាប់​បាន​ចំនួន​២០​គ្រាប់ និង​បាន​រុះរើ​បន្ទប់​ជួល​បាន​ចំនួន​៩៨​បន្ទប់ ។

តាម​របាយការណ៍​បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​យុទ្ធនាការ​នោះ គណៈកម្មការ​បាន​ចុះ​ស្រង់​ក្បាលដី​បាន ចំនួន​៣៩៨​ក្បាលដី សរុប​ជា​គ្រួសារ​ចំនួន​៦៦៣​គ្រួសារ និង​មាន​ប្រជាពលរដ្ឋ​ចំនួន​២៩៨៤​នាក់​ស្នាក់​នៅ ។

នៅ​ក្នុង​របាយការណ៍​ក៏​បាន​បញ្ជាក់​ថា ស្ថានភាព​ទូទៅ​នៅ​តំបន់​ត្រពាំង​ឈូក​មានការ​ថយ​ចុះ​បទល្មើស​ស្ទើរតែ   ទាំងស្រុង ប្រៀ​ធៀប​មុន​ពេល​យុទ្ធនាការ ។ ទោះបីជា​យ៉ាងណា គណៈកម្មការ​នឹង​បន្ត​ជំរុញ​កងកម្លាំង​ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង បម្រើ​សេវាកម្ម​សន្តិសុខ​សាធារណៈ និង​បង្កើត​ការ​អនុវត្ត​វិធានការ​ល្បាត​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅ​គោលដៅ​ឧស្សាហ៍​កើត​បទល្មើស​នានា អន្តរាគមន៍​បាន​ឆាប់រហ័ស ៕