ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​អត់? គ្រូប្រដាល់ម្នាក់ទម្លាយថា កីឡាករ​ថៃ​មក​វាយ​នៅ​ខ្មែរ​បច្ចុប្បន្ន​ត្រឹម​ជា​កីឡាករ​លំដាប់​ទាប​នៅ​ថៃ​ប៉ុណ្ណោះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​តាម​បណ្ដា​សង្វៀន​ក្នុងស្រុក​ខ្មែរ​បច្ចុប្បន្ន មាន​កីឡាករ​ថៃ​មក​វ៉ៃ​ជា​ហូរហែ ប៉ុន្តែ​

រាជធានី​ភ្នំពេញ ៖ នៅ​តាម​បណ្ដា​សង្វៀន​ក្នុងស្រុក​ខ្មែរ​បច្ចុប្បន្ន មាន​កីឡាករ​ថៃ​មក​វ៉ៃ​ជា​ហូរហែ ប៉ុន្តែ​ភាគច្រើន​នៃ​កីឡាករ​ដែល​មក​វាយ​នោះ​គេ​មិនសូវ​ស្គាល់​ប្រវត្តិ​ច្បាស់លាស់ ហើយ​មាន​អ្នក​ខ្លះមក​វាយ​យក​តែ​លុយ​ប៉ុណ្ណោះ​។

ជាក់ស្ដែង គ្រូ​ប្រដាល់​ម្នាក់​ឈ្មោះ​ថា ទិ​ត សុវណ្ណគី​រី អ្នក​កាន់​ស៊ី​ប​នៅ​ក្លិប​នាយកដ្ឋាន​អង្គរក្ស បាន​ទម្លាយ​ប្រាប់​គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក​មួយ​ថា កីឡាករ​ថៃ​ដែល​មក​វាយ​នៅ​ខ្មែរ​បច្ចុប្បន្ន​ស្ទើរតែ​ទាំងអស់​គឺ​ស្ថិត​នៅ​លំដាប់​ទាប​ទេ ពោល​គឺ​លំដាប់ C និង D ប៉ុណ្ណោះ​។ ចំណែក​អ្នក​ស្ថិត​នៅ​លំដាប់ B ក៏​ធ្លាប់​មក​វាយ​ខ្លះ​ដែរ​តែ​មាន​តិចតួច​មែនទែន ។

លោកគ្រូ​ប្រដាល់​ដែល​ជា​កង​កម្លាំងយោធា​ប្រចាំការ​នៅ​ទល់ដែន​ខេត្តព្រះវិហា​រូប​នេះ​បាន​ទម្លាយ​ទៀត​ថា សម្រាប់​កីឡាករ​កម្ពុជា​ប្រិ​យ​មិត្ត​ឃើញ​មាន​ល្អ​ៗ​ច្រើន​។ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ល្អ​ទាំងអស់​មាន​មិន​ច្រើន​នាក់​ទេ ដែល​អាច​ប្រកួត​ទល់​កម្រិត B បាន ហើយ​ប្រកួត​បាន​នេះ​ក៏​មិន​មាន​សង្ឃឹម​ឈ្នះ​គេ​ដែរ ពោល​គឺ​កីឡាករ​កម្ពុជា​បាន​ត្រឹម​៤០%​នៃ​កីឡាករ​ថៃ​កម្រិត B ប៉ុណ្ណោះ​។

បន្ថែម​លើស​ពី​នេះ​លោក​ក៏​បាន​ចុច​ឈ្មោះ​កីឡាករ​ល្អ​ៗ​របស់​កម្ពុជា​ប៉ុន្មាន​នាក់​ដែរ ដែល​អាច​ប៉ះ​កីឡាករ​កម្រិត B របស់​ថៃ​បាន ។ ប៉ុន្តែ​លោក​សុំ​មិន​បង្ហាញ​ឈ្មោះ​ចំ​ៗ​ពេក​ទេ ព្រោះ​ខ្លាច​កីឡាករ​ខ្លះ​មិន​ពេញចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​លោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ