ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូឌុប​រាន់​ពេក​ឈប់​បត់ជើងតូច​ក្បែរ​របង បុរស​មាន​សតិ​មិនល្អ​វាយ​មួយ​ញញួរ​បែក​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​បែក​មុខ​បែក​មាត់​ហូរ​ឈាម​កក្លាក់​ស្រោច​ពេញ​ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​បែក​មុខ​បែក​មាត់​ហូរ​ឈាម​កក្លាក់​ស្រោច​ពេញ​ខ្លួន ខណៈ​ពេល​ដែល​រូប​គាត់​ដឹក​ត្រីងៀត​យក​ទៅ​ឱ្យ​ម៉ូយ​ហើយ​ឈប់​ម៉ូតូ​ចុះ​បត់ជើងតូច​ក្បែរ​របង និងរៀប​ឡើង​ជិះ​ម៉ូតូ​បន្តដំណើរ​ទៅ​ទៀត ក៏​ត្រូវ​បាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា មាន​សតិ​មិន​គ្រប់ បាន​យក​កូន​ញញួរ​ទៅ​វាយ​សំពង​ទៅ​លើ​ផ្ទៃមុខ​បែក​ហូរ​ឈាម​កក្លាក់​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២៦ កុម្ភៈ នៅ​ចំណុច​ខាង​មុខ​ដី​ឡូ​តិ៍​មួយ​កន្លែង នៅ​តាម​ផ្លូវ​ព្រះ​នរោត្តម កែង​និង​ផ្លូវ​លេខ​១៧២ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ម៉ា ជឿន អាយុ​៤៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​សាលា ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល ខេត្តស្វាយរៀង ។ ទោះបីជា​បែប​ណា​សំណាងល្អ​របស់​បុរស​អ្នក​រត់​ម៉ូតូឌុប​រូប​នោះ ដោយសារ​មាន​ពាក់​មួយ​សុវត្ថិភាព​ការពារ​ត្រឹមត្រូវ ម្លេះ​សម​បែកក្បាល​រង​របួស​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​មិន​ខាន ខណៈ​មានការ​វាយប្រហារ​សំពង​ដោយ​ញញួរ ។

ក្រោយ​ពេល​កើតហេតុ បុរស​អ្នក​រត់​ម៉ូតូឌុប​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​មន្ទី​ពេទ្យ​កាល់​ម៉ែ​តម​ក​ដឹក​យក​ទៅ​សង្គ្រោះ ។ ចំណែកឯ​បុរស​សតិ​មិន​គ្រប់​ជា​ជន​ដៃដល់ ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​មួយ​ក្រុម​ឡោម​ព័ទ្ធ​ចាប់​បាន​យ៉ាង​លំបាក​ទម្រាំ​ចាប់​ឃាត់ខ្លួន​បាន​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​ទី​៣ ។

មិន​ទាន់​ដឹង​ថា តើ​មនុស្ស​ឆ្កូត​ដែល​ប្រ​ព្រឹ​ត្ត្រ​បែប​នេះ ត្រូវ​នគរបាល​ចាត់ការ​បែប​ណា​ទៀត​ទេ​។ ទោះ​អប់រំ​ក៏​មិនដឹង​និយាយ​បែប​ម៉េច​ដែរ ។ បើ​យក​មនុស្ស​ឆ្កូត​ឱ្យ​តុលាការ គឺ​ដូច​ជា​គ្មាន​ទេ ៕