ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដូរ​និមិត្តសញ្ញា​ថ្មី​ដើម្បី​ភាព​កាន់តែ​ប្រសើរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុលោម​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម

រាជធានី​ភ្នំពេញ ៖ អនុលោម​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ នា​ព្រឹក​ថ្ងៃ​ទី​២២ ខ​កុម្ភៈ ឆ្នាំ​២០១៧ នេះ តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​ក្រសួងពាណិជ្ជកម្ម ដើម្បី​សុំ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​និមិត្តសញ្ញា​ថ្មី និង​ការ​ប្រតិបត្តិ​តាម​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម ក្នុង​ពេល​រសៀល​នៃ​ថ្ងៃ​ទី​២២ ដដែល​នោះ​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ពី​ច្បាប់​ស្ដី​ពី​ម៉ាក ពាណិជ្ជ​នាម និង​បាន​បញ្ជាក់​ពី​ការ​ផ្លាស់​ប្ដូរ​និមិត្តសញ្ញា​ថ្មី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ដើម្បី​កុំ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ពី​សាធារណជន ។ ថ្នាក់ដឹកនាំ​ក្រសួង​ក៏​បាន​ស្នើ​ដល់​មន្ត្រី​នៃ​នាយកដ្ឋាន កម្មសិទ្ធិបញ្ញា ធ្វើ​កិច្ចសហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដើម្បី​រៀបចំ​លិខិត​ស្នាម​សម្រាប់​ចុះ​បញ្ជិការ​និមិត្តសញ្ញា​ថ្មី​។

ជា​ការ​ឆ្លើយ​តប​ថ្នាក់​គ្រប់គ្រង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​ឯកភាព​ធ្វើការ​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​ថ្មី  ដែល​បាន​ផ្លាស់​ប្តូរ​សញ្ញា​ប្រាក់​រៀល (៛៛៛) ចេញ និង​ជំនួស​វិញ​ដោយ​ពាក្យ «​ប្រា​សាក់​» ដែល​កាន់តែ​ធ្វើ​ឲ្យ​អតិថិជន​មានការ​ងាយស្រួល​ក្នុង​ការ​ចំណាំ និង​មិន​មានការ​ភ័ន្ត​ច្រឡំ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ គឺជា​គ្រឹះស្ថាន​របស់​រដ្ឋ​នោះ​ទេ​។ ថ្នាក់​គ្រប់គ្រង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ ដែល​បាន​ជួយ​សម្របសម្រួល​ដំណើរការ​រៀបចំ​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​ថ្មី ដើម្បី​គ្រឹះស្ថាន​អាច​បន្ត​ការ​បម្រើសេវា​ហិរញ្ញវត្ថុ​ជូន​ចំពោះ​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត​។

គួរ​បញ្ជាក់​ជា​ថ្មី​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ គឺជា​គ្រឹះស្ថាន​ឯកជន និង​មិនមែន​ជា​គ្រឹះស្ថាន​របស់​រដ្ឋ ទេ ហើយ​គ្រឹះស្ថាន​បាន​ធ្វើការ​ដក​ចេញ​និមិត្តសញ្ញា (Logo) បច្ចុ​ប្បន្ន​របស់​ខ្លួន​ពី​បណ្ដា​អគារ​ការិយាល័យ សម្ភារ ឯកសារ​ផ្សព្វផ្សាយ និង​ពី​បណ្ដាញ​ផ្សព្វផ្សាយ​នានា ដើម្បី​កុំ​មានការ​ភ័ន្ត​ច្រឡំ​ពី​អតិថិជន និង​សាធារណជន​។ ក្នុងអំឡុងពេល​ដំណើរ​ការ​ផ្លាស់​ប្ដូរ​និមិត្តសញ្ញា​ថ្មី​នេះ ប្រា​សាក់ នៅ​តែ​បើក​បម្រើសេវា​ជូន​អតិថិជន​និង​សាធារណជន​ដូច​ធម្មតា ដូច្នេះ​សូម​អតិថិជន​និង​សាធារណៈជន​ទាំងអស់​កុំ​មានការ​បារម្ភ​៕