ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ពង្រីក​ទីផ្សារ​ទៅ​កាន់​ទ្វីបអាហ្វ្រិក និង​អា​មេ​រិ​កឡា​ទី​ន

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​គ្រោង​នឹង​ពង្រីក​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​ទ្វីបអាហ្វ្រិក និង​អា​មេ​រិ​កឡា​ទី​ន ។ នេះ​បើ​តាម​មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Engartiasto Lukita ថ្លែង​ថា

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​គ្រោង​នឹង​ពង្រីក​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​ទ្វីបអាហ្វ្រិក និង​អា​មេ​រិ​កឡា​ទី​ន ។ នេះ​បើ​តាម​មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Engartiasto Lukita ថ្លែង​ថា ខណៈ​ទីផ្សារ​ក្នុង​ប្រទេស​មាន​សក្តានុពល​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន ប៉ុន្តែ​រនាំង​ពន្ធ​នាំ​ចូល​នៅ​តែ​ជា​ឧបសគ្គ​ក្នុង​ការ​ជ្រៀតចូល​ទីផ្សារ ។

ដើម្បី​ជម្នះ​នូវ​ឧបសគ្គ​នេះ លោក​បាន​ស្នើ​សុំ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​ទឹកដី​នេះ ។

លោក Lukita ថ្លែង​ថា ៖ « នេះ​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ពួក​យើង ក្នុង​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ដែល​យើង​មិន​ទាន់​ចូល​ទៅ​កាន់​ទីផ្សារ » ។
យោង​តាម​លោក Lukita ប្រទេស​អាហ្វ្រិក និង​អា​មេ​រិ​កឡា​ទី​ន​បាន​កំណត់​ពន្ធ​នាំ​ចូល​ខ្ពស់​សម្រាប់​ផលិតផល​ពី​បរទេស ។

លោក​ប្រធានាធិបតី Joko Widodo បាន​បញ្ជា​ឱ្យ​ពង្រីក​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស ដែល​ធ្វើ​ពាណិជ្ជកម្ម​មិនមែន​ប្រពៃណី ។

ការ​នាំ​ចេញ​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​កើនឡើង​ដល់​១៤៤,៤៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ ។

ឥណ្ឌូ​ណេ​ស៊ី គឺជា​ប្រទេស​នាំ​ចេញ​ប្រេងដូង​ឆៅ និង​ធ្យូងថ្ម​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក ខណៈ​បាន​នាំ​ចេញ​កៅស៊ូ និង​កា​កាវ​ធំ​ជាងគេ​ទី​៣ ហើយ​ប្រទេស​នេះ​ក៏​មាន​អណ្តូងរ៉ែ​ទង់ដែង​ធំ​ជាងគេ​ទី​២ ផង​ដែរ ៕