ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Trump ៖ ពន្ធគយ​នឹង​ជំរុញ​ការងារ​ក្នុង​សហរដ្ឋអាមេរិក

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី Donald Trump របស់​សហរដ្ឋអាមេរិក​បាន​និយាយ​លើកតម្កើង​ដល់​ការ​ធ្វើ​កំណែទម្រង់​ពន្ធគយ ដែល​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​សមាជិក​គណបក្ស​

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី Donald Trump របស់​សហរដ្ឋអាមេរិក​បាន​និយាយ​លើកតម្កើង​ដល់​ការ​ធ្វើ​កំណែទម្រង់​ពន្ធគយ ដែល​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ក្នុង​សភាជាតិ និង​អះអាង​ថា វា​ជា​វិធី​មួយ​ដើម្បី​ជំរុញ​ការ​នាំ​ចេញ ។

គួរ​បញ្ជាក់​ថា លោក Trump បាន​រិះគន់​ក្រុមហ៊ុន​អា​មេ​រិ​ក​ជា​ច្រើន​ដែល​នាំ​យក​ខ្សែ​ផលិតកម្ម និង​ការងារ​ចេញពី​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ដទៃ ដូច​ជា​មុ​ិ​ក​ស៊ិ​ក ។ លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ៖ « នឹង​បង្កើត​ឲ្យ​មាន​ការងារ​បន្ថែម​ក្នុង​សហរដ្ឋអាមេរិក » ។

ប៉ុន្តែ​អ្នក​រិះគន់​ដទៃ​និយាយ​ថា ការ​ដាក់​ពន្ធ ២០%​លើ​ផលិតផល​នាំ​ចូល​នេះ អាច​នឹង​ឲ្យ​តម្លៃ​ផលិតផល​កើនឡើង ប៉ះពាល់​ដល់​អតិថិជន និង​អ្នក​ផលិត​ដែល​ពឹងផ្អែក​លើ​ផលិតផល​នាំ​ចូល ។

អ្នក​រិះគន់​ថែម​ទាំង​ព្រមាន​ថា អាច​នឹង​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ទៀត​ផង ដែល​នឹង​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក និង​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក ។

អ្នកគាំទ្រ​និយាយ​ថា ក្រុមហ៊ុននាំចេញ​ផលិតផល​របស់​សហរដ្ឋអាមេរិក នឹង​ទទួល​បាន​ផល​ចំណេញ ព្រោះ​ប្រាក់​ចំណូល​របស់​ពួក​គេ​នឹង​មិន​ត្រូវ​គិត​ពន្ធ ។ ការ​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល នឹង​ជំរុញ​ដល់​ផលិតកម្ម​ក្នុងស្រុក និង​ធ្វើ​ឲ្យ​តម្លៃ​ដុល្លារ​កើនឡើង ។

លោក Trump ក៏​ចង់​ដាក់​ពន្ធគយ​៣៥%​លើ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ដែល​នាំ​ការងារ​ទៅ​ក្រៅប្រទេស ហើយ​នាំ​ចូល​ផលិតផល​ទាំងនោះ​មក​កាន់​សហរដ្ឋអាមេរិក​វិញ​ផង​ដែរ។

សមាជិក​សភា និង​តំណាង​ក្រុមហ៊ុន​និយាយ​ថា ការ​ធ្វើ​កំណែទម្រង់​ពន្ធគយ​នេះ​អាច​នឹង​បរាជ័យ ដើម្បី​ទទួល​បានការ​គាំទ្រ​នៅ​សភាជាតិ ព្រោះតែ​មានការ​ប្រឆាំង​ពី​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន ។

អ្នកជំនាញ​និយាយ​ថា ការ​គាំទ្រ​ពី​លោក Trump អាច​នឹង​ផ្លាស់​ប្តូរ​វា​បាន ។ លោក Mihir Desai សាស្ត្រាចារ្យ​នៅ Harvard Business School និយាយ​ថា ៖ « ប្រសិនបើ​លោក Trump គាំទ្រ វា​នឹង​អាច​កើត​មាន​ឡើង​ពិតមែន » ។

សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រុមគាំទ្រ​កំណែទម្រង់ពន្ធ American Made Coalition និយាយ​ថា White House បាន​ផ្តល់​សញ្ញា​យ៉ាង​ច្បាស់​ហើយ គឺ​ពួក​គេ​កំពុង​ងាក​ទៅ​រក​ភាគី​គាំទ្រ​កំណែទម្រង់​នេះ ។

លោក Trump បាន​និយាយ​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​នាយក​ប្រតិបត្តិ​ចំនួន​២០​រូប ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​របស់​សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​ពី​វិធី​នាំ​ការងារ​មក​កាន់​អា​មេ​រិ​ក​វិញ ។

នាយក​ប្រតិបត្តិ​ជា​ច្រើន​របស់​ក្រុមហ៊ុន​ធំ​ៗ​បាន​គាំទ្រ​ដល់​កំណែទម្រង់ពន្ធ ។ នាយក​ក្រុមហ៊ុន​ចំនួន​១៦ រួម​មាន Boeing Co, Caterpillar Inc និង General Electric Co បាន​ផ្ញើ​សំបុត្រ​មួយ​ទៅ​កាន់​សភាជាតិ​កាលពី​ថ្ងៃ​អង្គារ ដើម្បី​បង្ហាញ​នូវ​ការ​គាំទ្រ​នេះ ៕