ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចក្រភព​អង់គ្លេស​កំពុង​ជួប​ប្រទះ​នឹង​ការ​ឡើងថ្លៃ​ទំនិញ

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ ប្រជាជន​ក្នុង​ចក្រភព​អង់គ្លេស​កំពុង​តែ​ចាប់ផ្តើម​ទទួល​ការ​ប៉ះពាល់​ពី Brexit ។ យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ (ONS) របស់​ប្រទេស​នេះ​ឲ្យ​ដឹង​ថា នៅ​ខែមករា ការ​លក់ទំនិញ​ក្នុង​ចក្រភព​អង់គ្លេស

ចក្រភព​អង់គ្លេស ៖ ប្រជាជន​ក្នុង​ចក្រភព​អង់គ្លេស​កំពុង​តែ​ចាប់ផ្តើម​ទទួល​ការ​ប៉ះពាល់​ពី Brexit ។ យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ (ONS) របស់​ប្រទេស​នេះ​ឲ្យ​ដឹង​ថា នៅ​ខែមករា ការ​លក់ទំនិញ​ក្នុង​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​ចុះ​ដោយ​មិន​បាន​គិត​ទុក​មុន អស់​រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ ។

ការ​លក់​បាន​ធ្លាក់​ចុះ​០,៣%​កាលពី​ខែ​មុន ខុស​ពី​ការ​ព្យាករ​របស់​អ្នកវិភាគ​ថា នឹង​កើនឡើង​០,៩% ។ លើស​ពី​នេះ ONS និយាយ​ថា ការ​លក់​ក៏​បាន​ធ្លាក់​ចុះ​២,១%​ផង​ដែរ​ក្នុង​ខែវិច្ឆិកា ដែល​ជា​ការ​ធ្លាក់​ចុះ​ច្រើន​ជាង​ការ​គិត​ទុក​មុន ។

Kate Davies ផ្នែក​ស្ថិតិ​ក្នុង ONS និយាយ​ថា ការ​ធ្លាក់​ចុះ​នេះ គឺ​មក​ពី​កំណើន​តម្លៃ​ប្រេងសាំង និង​អាហារ ។ ការ​លក់​ត្រូវ​បាន​ធ្លាក់​ចុះ​ទាំង​នៅ​តាម​ហាង និង​លើ​អីុ​ន​ធើ​រ​ណេត។

ការ​វិនិយោគ​បាន​ជំរុញ​ឲ្យ​តម្លៃ​ប្រាក់​ផោន​ធ្លាក់​ចុះ​០,៦% ។ កម្រិត​ក្នុង​ពេល​បច្ចុប្បន្ន គឺ​ទាប​ជាង​១៧% បើ​ធៀប​នឹង​ពេល​ប្រទេស​អង់គ្លេស​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប។

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់​ផោន​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ចាកចេញ​នោះ គឺ​បង្ក​ឲ្យ​មានការ​កើនឡើង​នៃ​តម្លៃ​ផលិតផល​នាំ​ចូល​ដូច​ជា​អាហារ និង​គ្រឿង​អេ​ឡិច​ត្រូ​និក​ជាដើម ។

Naeem Aslam នាយក​ផ្នែក​វិភាគ​ទីផ្សារ​ក្នុង Think Markets ថ្លែង​ថា ៖ « ពួក​យើង​មើលឃើញ​ថា ប្រាក់បៀវត្ស​គ្មាន​ការ​ប្រសើរ​ឡើង​ទេ ខណៈ​អតិផរណា​កាន់តែ​ខ្ពស់​ឡើង។ ការ​កើនឡើង​នៃ​តម្លៃ គឺ​កំពុង​បង្ក​ជា​បញ្ហា » ។

អតិផរណា​បាន​កើនឡើង​មក​ត្រឹម​១,៨%​ក្នុង​ខែមករា ខណៈ​ខែធ្នូ មាន​តែ​១,៦%​ប៉ុណ្ណោះ​។ Capital Economics ព្យាករ​ថា វា​នឹង​កើន​ដល់​២%​នៅ​ខែ​ក្រោយ ។

សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ពី​ភាពរឹងមាំ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បោះ​ឆ្នោត​ចាកចេញ ។ ការ​ចំណាយ​ក្នុងស្រុក ក៏​មាន​ភាពរឹងមាំ​ខុស​ពី​ការ​គិត​ទុក​របស់​សេដ្ឋវិទូ​ផង​ដែរ ប៉ុន្តែ​ពេល​នេះ អតិថិជន​ដូច​ជា​កំពុង​តែ​ធ្លាក់​នៅ​ក្រោម​សម្ពាធ​ការ​កើនឡើង​នៃ​តម្លៃ​ហើយ ។

Andrew Sentance ឧត្តម​អ្នក​ប្រឹក្សា​សេដ្ឋកិច្ច​ក្នុង PwC ឲ្យ​ដឹង​ថា ៖ « ទិន្នន័យ​ទាំងនោះ​ផ្តល់​ជា​ភស្តុ​តាង​យ៉ាង​ច្បាស់​ថា ការ​កើនឡើង​នៃ​តម្លៃ នឹង​កាត់​បន្ថយ​ការ​ចំណាយ​ក្នុងស្រុក​មួយ​ឆ្នាំ​នេះ​ពេញ រហូត​ដល់​ឆ្នាំ​២០១៨ » ៕