ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​កម្ពុជា​ស្នើ​វៀតណាម​ទិញ​ទំនិញ​របស់​កម្ពុជា​ឱ្យ​បាន​ច្រើន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ង្វៀ​ន ជី​យុ​៉​ង (Nguen Chi Dung) រដ្ឋមន្ត្រី​ក្រសួងផែនការ និង​វិនិយោគ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នា​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ង្វៀ​ន ជី​យុ​៉​ង (Nguen Chi Dung) រដ្ឋមន្ត្រី​ក្រសួងផែនការ និង​វិនិយោគ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នា​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​វិមាន​សន្តិភាព លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ស្នើ​ភាគី​វៀតណាម​ទិញ​ទំនិញ​របស់​កម្ពុជា​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាត់​តុល្យភាព​គ្នា​ខ្លាំង​ពេក ។

លោក​ឧបនាយក​ដ្ឋ​មន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ « ខ្ញុំ​បាន​ស្នើ​វៀតណាម​ទិញ​ទំនិញ​កម្ពុជា​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កុំ​ឲ្យ​បាត់​តុល្យភាព​ខ្លាំង​ពេក ហើយ​ខ្ញុំ​ក៏​អរគុណ​វៀតណាម ដែល​បាន​សម្រេច​ពី​ឆ្នាំ​២០១៦ ទិញ​អង្ករ​កម្ពុជា​៣០​ម៉ឺន​តោន » ។

ចំពោះ​បញ្ហា​វិនិយោគ​រវាង​កម្ពុជា និង​វៀតណាម លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​រំលឹក​ថា ចាប់តាំងពី​ឆ្នាំ​២០០៩​មក មាន​ក្រុមហ៊ុន​ចំនួន​៥២​មក​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​ទឹកប្រាក់​ចំនួន​១,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នៅ​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​៤​គម្រោង មាន​ទឹកប្រាក់​ជិត​៩០​លាន​ដុល្លារ​អា​មេ​រិ​ក និង​នៅ​ឆ្នាំ​២០១៦ មាន​ចំនួន​២​គម្រោង មាន​ទឹកប្រាក់​ជិត​៨១​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​នោះ​លោក​ក៏​បាន​ស្នើ​វៀតណាម​មិន​គួរ​គិតតែ​ទីផ្សារ​កម្ពុជា​ទេ តែ​ត្រូវ​គិតដល់​ការ​នាំ​ចេញ​ទៅ​សហគមន៍ ASEAN ដែល​មាន​ប្រជាជន​ជាង​៦០០​លាន​នាក់ និង​ប្រទេស​ផ្សេង​ទៀត ។

ទន្ទឹម​នឹង​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​អំពី​ភ្ញៀវ​ទេសចរ​វៀតណាម​ចាប់តាំងពី​ឆ្នាំ​២០១០​មក អ្នកទេសចរ​វៀតណាម គឺ​ឈរ​លើ​លេខ​រៀង​ទី​១ ហើយ​ក្នុង​ឆ្នាំ​២០១៥-២០១៦​មាន​ទេសចរ​វៀតណាម​ជិត​១​លាន​នាក់​បាន​មក​ទស្សនា​កម្ពុជា ដោយសារ​មានការ​ហោះហើរ​ត្រង់​ពី​វៀតណាម​មក​កម្ពុជា ចំនួន​៨១​ជើង​ក្នុង​មួ​យស​ប្តា​ហ៍ ។
ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​អំពី​កិច្ចព្រមព្រៀង​រួម​នៃ​កា​រត​ភ្ជាប់​រវាង​កម្ពុជា និង​វៀតណាម ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​លោក Nguyen Tan Dung នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កាលពី​ឆ្នាំ​២០១៤ ។ ជាមួយ​គ្នា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឲ្យ​មាន​ផែនការមេ (Master Plan) ដើម្បី​ងាយស្រួល​អនុវត្ត​ការងារ​ជាក់ស្តែង​ផង​ដែរ ៕