ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ល្ខោន​ខ្មែរ​និង​ការ​ប្រកួត​កីឡា​យុវជន​នឹង​រៀបចំ​នៅ​តំបន់​វិហារ​សួគ៌

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន​Jet Star​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«​បុណ្យ​ល្ខោន​ខ្មែរ និង​ការ​ប្រកួត​កីឡា​យុវជន​»​នៅ​លើ​ទឹកដី​វិហារ​សួគ៌ ។ បុណ្យ​នោះ​នឹង​មាន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន​Jet Star​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«​បុណ្យ​ល្ខោន​ខ្មែរ និង​ការ​ប្រកួត​កីឡា​យុវជន​»​នៅ​លើ​ទឹកដី​វិហារ​សួគ៌ ។ បុណ្យ​នោះ​នឹង​មានការ​សម្តែង​សិល្បៈ​ទាំង​បុរាណ និង​សម័យ​ព្រមទាំង​កីឡា ផ្សេង​ៗ ។

សន្និសីទ​សារព័ត៌មាន​នោះ​មាន​វត្តមាន​លោក​ឧកញ៉ា​ស្រី ចាន់​ថន លោក​ហួត សុខ​នី​ម ជា​ប្រតិបត្តិ​ករ​នៃ​កម្មវិធី លោក​ស៊ូ ផល្លា ប្រធាន​ការិយាល័យ​ទស្សនីយភាព​ខេត្តកណ្តាល លោក​លី វិសាល និង​លោក​ពៅ វ​ណ្ណា ប្រធាន​ការិយាល័យ​មន្ទីរ​អប់រំ​ខេត្តកណ្តាល ។

លោក​ឧកញ៉ា​ស្រី ចាន់​ថន ជា​អ្នក​រៀបចំ​កម្មវិធី​បុណ្យ​ឱ្យ​ដឹង​ថា បុណ្យ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១០;១១ និង​ទី​១២ ខែមីនា ឆ្នាំ​២០១៧ ដោយ​លោក​ឧកញ៉ា​ជា​អ្នក​ផ្តល់​ទីតាំង ប្រាក់ ព្រមទាំង​គំនិត​យោបល់​ក្នុង​ការ​រៀបចំ ។ កម្មវិធី​បុណ្យ​ធ្វើ​ឡើង​ក្នុង​តំបន់​ស្កា​យ​ឡេ​ន ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ដោយ​រៀបចំ​ផ្ទាំង ទស្សនីយភាព​ជា​ច្រើន​សម្រាប់​មហាជន​ទស្សនា ក្នុង​នោះ​មាន​ល្ខោនបាសាក់ ល្ខោន​យីកេ និង​ល្ខោននិយាយ ។

លោក​ឧកញ៉ា​ដែល​ជា​អ្នក​ផ្តើមគំនិត និង​ជា​អ្នក​ជួយ​ឧបត្ថម្ភ​រួម​ជាមួយ​សប្បុរសជន​មួយ​ចំនួន​ទៀត​បន្ត​ថា​មានការ​ប្រគំ​តន្ត្រី និង​កំប្លែង​ជាដើម​ដោយ​មាន​តារា ល្បី​ៗ​ចូលរួម​សម្តែង ។

ចំពោះ​ប្រភេទ​កីឡា​មានការ​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​ក្បាច់គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់​ដោយ​មានការ​គាំទ្រ​ពី​លោក​តែម ម៉ឺន​ប្រធាន​សហ​ព​ន្ឋ័​កីឡាប្រដាល់​គុន​ខ្មែរ ព្រមទាំង​មានការ​គាំទ្រ ចូលរួម​សម្របសម្រួល​រៀបចំ​ដោយ​លោកគ្រូ​មាស សុខ​គ្រី និង​មាន​កីឡាករ​ល្បី​ៗ​ចូលរួម​វាយ​ដណ្តើម​ខ្សែក្រវាត់ ។ បន្ថែម​ពីលើ​នេះ ក្រុមការងារ​កម្មវិធី​រៀបចំ​ប្រណាំង​ក្របី ដែល​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ទឹកដី​វិហារ​សួគ៌ ការ​ប្រណាំង​ក្របី​ជា​ប្រពៃណី និង​ការ​បោកចំបាប់​ដែល​ជា​ទំនៀមទម្លាប់​ប្រពៃណី​នៅ​តំបន់​វិហារ​សួគ៌ ។

ក្រៅពី​នេះ​មានការ​ប្រណាំងសេះ បង្ហោះ​ម៉ូតូ​ដើម្បី​យក​ពានរង្វាន់​ដែល​មាន​ប្រកួត​រយៈពេល​៣​ថ្ងៃ ក្នុង​ន័យ​ឱ្យ​មានកម្ម​វិធី​ច្រើន ។

កីឡា​យុវជន​មាន​ដូច​ជា​បាល់ទាត់ ការ​រត់ប្រណាំង ការ​លោត​កម្ពស់ និង​ការ​ហក់​ប្រវែង ។

មានការ​បោះ​តង់​ជំរំ​កំណត់​ពី​ចំនួន​១០០​តង់​ទៅ​២០០​តង់​ដោយ​បង្កើត​ជា​ក្រុម​យុវជន ។

យប់​ឡើង​បង្កើត​កម្មវិធី​ពាក់​ព័​ន្ឋ​នឹង​វិស័យ​ទេសចរណ៍ ការ​ឡើង​និយាយ ការ​ឡើង​សម្តែង និង​និយាយ​ពី​សុវត្ថិភាព​ចរាចរណ៍ និង​បរិស្ថាន​ជាដើម ព្រមទាំង​មានការ​តាំង ពិព័រណ៍។

លោក​កែវ សាស្ត្រា ជា​យុវជន​ស្រឡាញ់វប្បធម៌​ឱ្យ​ដឹង​ថា កម្មវិធី​ដែល​រៀបចំ​ឡើង​នោះ​រំពឹង​ថា​នឹង​ទទួល​បាន​ផ្លែផ្កា​សម្រាប់​សិល្បៈ​វប្បធម៌ ហើយ​យុវជន​ខ្មែរ​នឹង​នាំ​គ្នា​ជ្រោង​ឱ្យ​កាន់តែ​ច្រើន​ទៀត ងាក​មក​ស្រឡាញ់ មក​សិក្សា​ស្រាវជ្រាវ​អ្វី​ដែល​ទាក់ទង​ជាមួយ​វប្បធម៌​ជាតិ ។  

លោក​ហួត សុខ​នី​ម ប្រតិបត្តិ​ករ​នៃ​កម្មវិធី​ចាត់​ទុក​ថា ជា​មោទនភាព​មួយ​សម្រាប់​តំបន់​វិហារ​សួគ៌​ដែល​ជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ឧត្តមគតិ​ក្នុង​ការ​លើកកម្ពស់​វិស័យ​វប្បធម៌ បរិស្ថាន​របស់​ជាតិ ។ ជា​ពិសេស​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺ​បាន​ដុតដៃដុតជើង​គ្នា​ក្នុង​គោលបំណង​ដើម្បី​តែ​ទេសចរណ៍ វប្បធម៌​ខ្មែរ បរិស្ថាន​ខ្មែរ​និង​តំបន់​វិហារ​សួគ៌ ដោយ​មាន​វត្ត​វិហារ​សួគ៌ ជាប់​ប្រវត្តិ​ទាក់ទង​នឹង​រឿង​បក្សី​ចាំ​ក្រុង ។

ចំពោះ​ប្រភេទ​កីឡា​លោត​ចំងាយ បុរស​នារី​មាន​៨​ក្រុម កីឡា​លោត​បាវ បុរស​នារី​មាន​៨​ក្រុម កីឡា​រត់​ល្បឿន​បុរស​នារី​មាន​៨​ក្រុម កីឡា​រត់​ចំងាយ​ឆ្លងកាត់​ឧបសគ្គ​ដែល​មាន​ក្រុម​អត្តពលកម្ម​ទាំងអស់​ចូលរួម​ចំនួន​២៤​ក្រុម សរុប​ចំនួន​កីឡាករ​ចូលរួម​៣៣៦​នាក់ ក្នុង​នោះ​ស្រី​៤៨​នាក់ ៕