ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆត្រ​នាង​ប្រ៊ី​ត​នី ស្ពៀ​រ​ វាយ​ជាង​ថត​ដាក់​ដេញថ្លៃ

7 ឆ្នាំ មុន

ចាត់​ទុក​ថា ​ជា​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំពោះ​ឆត្រ​ដែល​អ្នកជំនាញ​ថតរូប​បាន​រើស​ទុក​ក្រោយ​ពី​នាង​ប្រ៊ី​ត​នី ស្ពៀ​រ តារាចម្រៀង​ដ៏​ល្បី​យក​វា​ដេញ​វាយ​ខ្លួន​កាលពី​១០​ឆ្នាំ​មុន ខណៈ​ពេល​នាង​កំពុង​ខូចចិត្ត​ហើយ​កោរសក់

ចាត់​ទុក​ថា ​ជា​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំពោះ​ឆត្រ​ដែល​អ្នកជំនាញ​ថតរូប​បាន​រើស​ទុក​ក្រោយ​ពី​នាង​ប្រ៊ី​ត​នី ស្ពៀ​រ តារាចម្រៀង​ដ៏​ល្បី​យក​វា​ដេញ​វាយ​ខ្លួន​កាលពី​១០​ឆ្នាំ​មុន ខណៈ​ពេល​នាង​កំពុង​ខូចចិត្ត​ហើយ​កោរសក់ ក្រោយ​ពី​បែកបាក់​ប្តី ។

ហេតុការណ៍​នោះ​កើតឡើង​នៅ​ឆ្នាំ​២០០៧ ជា​អំឡុង​ពេល​ដែល​នាង​ប្រ៊ី​ត​នី ស្ពៀ​រ ស្ថិត​ក្នុង​សភាព​ក្រៀមក្រំ​ផ្លូវចិត្ត​បន្ទាប់​ពី​លែងលះ​ជាមួយ​លោក Kevin Federline និង​ត្រូវ​ស៊ូទ្រាំ​ចិញ្ចឹម​កូន​របស់​ខ្លួន ។ កាលនោះ​នាង​ប្រ៊ី​ត​នី ស្ពៀ​រ មាន​ភាព​តប់ប្រមល់​ដល់​ថ្នាក់​កោរសក់ ហើយ​ត្រូវ​អ្នក​ថតរូប​តាម​ថត​ព្យាយាម​រូប​នាង​នៅ​ហាង​ធ្វើ​សក់​មួយ ។

ទោះបីជា​បងប្អូន​របស់​នាង​ប្រ៊ី​ត​នី ស្ពៀ​រ សុំ​មិន​ឱ្យ​ថតរូប​នាង​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​មិន​គោរព​លើ​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​នាង​ទេ ។ ដូច្នោះ​ហើយ​នាង​ប្រ៊ី​ត​នី ស្ពៀ​រ ខឹង​ក៏​ទាញ​ឆត្រ​ពី​ក្នុង​រថយន្ត​យក​ទៅ​បំផ្លាញ​រថយន្ត​របស់​អ្នក​ថតរូប​បណ្តាល​ឱ្យ​ខូចខាត ។

លោក​ដេ​នៀល រ៉ា​ម៉ូ​ស អ្នកជំនាញ​ថតរូប​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​បញ្ជាក់​ថា «​កាលនោះ​ជា​អំឡុង​ពេល​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់​ប្រ៊ី​ត​នី ស្ពៀ​រ ហើយ​ក៏​ជា​សំណាង អាក្រក់​ដែល​ខ្ញុំ​ថតរូប​បាន » ។

ក្នុង​ឱកាស​គម្រប់​ខួប​១០​ឆ្នាំ​នៃ​ហេ​ត​តុ​ការណ៍​នោះ​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៧ លោក​ដា​នៀល រ៉ា​ម៉ូ​សបាន​យក​ឆត្រ​ដាក់​ដេញថ្លៃ និង​យក​ប្រាក់​ពាក់កណ្តាល​ដាក់​ចូល​អង្គការ​សប្បុរសធម៌ ៕