ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​…! ដួល​ចូល​ក្រោម​រថយន្ត​អូស​ជាង​១០​ម៉ែត្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បើកបរ​ក្នុង​ល្បឿន​លឿន និង​បាន​ព្យាយាម​វ៉ា​ជែង​ជាមួយនឹង​រថយន្ត​ដឹក​ដែក

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បើកបរ​ក្នុង​ល្បឿន​លឿន និង​បាន​ព្យាយាម​វ៉ា​ជែង​ជាមួយនឹង​រថយន្ត​ដឹក​ដែក​តែ​វ៉ា​មិន​ផុត​ក៏​បណ្តាល​ឱ្យ​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត​អូស​ប្រហែល​១០​ម៉ែត្រ ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បាក់ជើង​ទាំង​២ ចំណែក​អ្នក​អង្គុយ​ខាង​ក្រោយ​​រង​របួសស្រាល  ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៧ ទុល​មុខ​នឹង​សាលា​សង្កាត់​​​ជើងឯក ផ្លូវ​២១៧ ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា អ្នក​បើករថយន្ត​បង្ក​មានឈ្មោះ ឡោ  ប៉ុន​ថា​ត អាយុ​៣៤ មុខរបរ​បើករថយន្ត មានស្រុក​កំណើត​នៅ ភូមិ​ព្រៃឈរ ឃុំ​សា​ងាវ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ចំណែក​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​មិន​បានឱ្យ​ដឹង​អត្តសញ្ញាណ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ទៀត​ថា គេ​បានឃើញ​យុវជន​២​នាក់ អាយុ​ប្រហែល​២៥​ឆ្នាំ​មិនដឹង​ថា គោលដៅ​ទៅ​ណា​នោះ​ទេ​គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-8522 បាន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​អ្នក​បើក​ម៉ូតូ​បាន​ខំប្រឹង​វ៉ា​ជែង​ជាមួយនឹង​រថយន្ត​ដឹក​ដែក​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-4940 ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា តែ​វ៉ា​មិន​ផុត ក៏​បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ជាមួយនឹង​រថយន្ត​ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ចូល​ទៅ​ក្រោម​រថយន្ត​អូស​ប្រហែល​១០​ម៉ែត្រ ធ្វើ​ឱ្យ​រថយន្ត​កិន​ពី​ម៉ូតូ​ព្រមទាំង​មនុស្ស និង​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ រង​របួស​បាក់ជើង​ទាំង​សង្ខាង ចំណែកឯ​អ្នក​អង្គុយ​ខាងក្រោយ​រង​របួសស្រាល​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។

ហើយ​ភ្លាម​ៗ​នោះ​ដែរ​អ្នកបើកបរ​រថយន្ត​បង្ក​មិន​បាន​ឈប់​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​ព្យាយាម​បើករថយន្ត​រត់គេច ខ្លួន​រហូត​ដល់​មុខ​សាលា​ខណ្ឌដង្កោ ទើប​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ​បាន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ​ព្រមទាំង​អ្នក​បើករថយន្ត​ត្រូវ​សមត្ថកិច្ច​វាស់វែង​រួច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដើម្បី​ធ្វើការ​ដោះស្រាយ ៕