ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគច្រើនសិស្សសាលា ! ល្បែងអនឡាញជ្រកក្រោមស្លាកអុីនធើ ណេតត្រូវបង្រ្កាប ឃាត់ខ្លួនបាន១៦នាក់ក្នុងនោះសិស្ស១២នាក់

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ល្បែង​អន​ឡាញ​ជ្រក​ក្រោម​ស្លាក​អ៊ី​ន​ធើ​ណេ​ត​មួយ​កន្លែង​យីហោ​«​ស្កា​យ​អ៊ី​ន​ធើ​ណេ​ត​»​ស្ថិត​នៅ​ជិត​សាលារៀន ត្រូវ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ដោយ​មានការ​ចូលរួម​ដោយ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​ផង​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​។ ករណី​នេះ​អាជ្ញាធរ​បាន​រក​ឃើញ និង​ឃាត់ខ្លួន​សិស្សសាលា​ចំនួន​១២​នាក់ ដែល​បាន​គេច​សាលា​មិន​ចូល​រៀន ហើយ​កំពុង​តែ​លេងល្បែង​នៅ​ទីនោះ ព្រមទាំង​ដកហូត​យក​សម្ភារៈ​បម្រើ​ឲ្យ​ល្បែង​អន​ឡាញ​ដែរ​។​ចំណែកឯ​បុគ្គលិក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​ចំនួន​៣​នាក់…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ល្បែង​អន​ឡាញ​ជ្រក​ក្រោម​ស្លាក​អ៊ី​ន​ធើ​ណេ​ត​មួយ​កន្លែង​យីហោ​«​ស្កា​យ​អ៊ី​ន​ធើ​ណេ​ត​»​ស្ថិត​នៅ​ជិត​សាលារៀន ត្រូវ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ដោយ​មានការ​ចូលរួម​ដោយ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​ផង​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​។

Picture

ករណី​នេះ​អាជ្ញាធរ​បាន​រក​ឃើញ និង​ឃាត់ខ្លួន​សិស្សសាលា​ចំនួន​១២​នាក់ ដែល​បាន​គេច​សាលា​មិន​ចូល​រៀន ហើយ​កំពុង​តែ​លេងល្បែង​នៅ​ទីនោះ ព្រមទាំង​ដកហូត​យក​សម្ភារៈ​បម្រើ​ឲ្យ​ល្បែង​អន​ឡាញ​ដែរ​។​ចំណែកឯ​បុគ្គលិក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​ចំនួន​៣​នាក់ រួម​និង​ម្ចាស់​ទីតាំង​ផង​ក៏​ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​ផង​ដែរ​។ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ដោយ​ទីតាំង​ខាងលើ​នោះ​ស្ថិត​នៅ​ទល់មុខ​វិទ្យាល័យ​ហ៊ុន សែន​ជម្ពូ​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

Picture

មន្ត្រី​សាលាសង្កាត់​ចោម​ចៅ​ទី​៣ បាន​និយាយ​ថា ម្ចាស់​ទីតាំង​អ៊ី​ន​ធើ​ណេ​ត​មួយ​នេះ​ឈ្មោះ​សេង ប៊ុ​ន​ហៀ​ង ហើយ​បាន​បើក​ដំណើរការ​នៅ​ជិត​សាលារៀន ដោយ​បាន​លួច​បង្កប់​ល្បែងស៊ីសង​នៅ​ក្នុង​នោះ ហើយ​មាន​សិស្ស​គេច​សាលា​អត់​ចូល​រៀន​ចូល​ទៅ​សម្ងំ​លេង​រាល់ថ្ងៃ​។

ដោយ​កន្លង​មក​អាជ្ញាធរ​ពុំ​បានដឹង​ថា ទីនោះ​មាន​បង្កប់​ល្បែង​អន​ឡាញ ហើយ​មាន​សិស្ស​ចូល​លេង​នោះ​ទេ ដោយ​ដឹង​ត្រឹមតែ​ជា​ការ​បើក​អ៊ី​ន​ធើ​ណេ​ត​ធម្មតា​ៗ​ប៉ុណ្ណោះ​។ប៉ុន្តែ​ក្រោយ​ពី​ការ​ស្រាវជ្រាវ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ទើប​ដឹង​ថា ទី​នេះ​មាន​បង្កប់​ល្បែង​អន​ឡាញ​ជ្រក​ដោយ​ក្រោម​ស្លាក​អ៊ី​ន​ធើ​ណេ​ត ហើយ​បាន​ពង្វក់ស្មារតី​សិស្ស​ឲ្យ​ភ្លេច​ការ​សិក្សា​ទើប​ចុះ​បង្ក្រាប​តែ​ម្ដង​។

Picture

ប្រភព​ដដែល​បាន​ប្រាប់​បន្ថែម​ទៀត​ថា ជាក់ស្ដែង​ខណៈ​ពេល​ចុះ​ទៅ​ដល់ទី​តាំង​បាន​ប្រទះ​ឃើញ​សិស្សសាលា​ចំនួន​១២​នាក់​ កំពុង​តែ​នាំ​គ្នា​លែង​ល្បែង​អន​ឡាញ​នៅ​ទីនោះ​។​បន្ទាប់​មក​កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​សិស្សសាលា​ទាំងនោះ​នាំ​ទៅ​កាន់​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​អប់រំ និង​កិច្ចសន្យា​។ចំណែកឯ​បុគ្គលិក​មើល​ការ​ខុស​ត្រូវ​ចំនួន​៣​នាក់ រួម​ជាមួយ​ឈ្មោះ​សេង ប៊ុ​ន​ហៀ​ង ដែល​ជា​ម្ចាស់​ទីតាំង​ល្បែង​នេះ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​ផង​ដែរ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា ថ្នាក់លើ​មាន​ចំណាត់ការ​បែប​ណា​នៅឡើយ​ទេ​។

Picture

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ការ​ឃាត់ខ្លួន​មនុស្ស​ទាំង​១៦​នាក់​ខាងលើ​នោះ កម្លាំង​ក៏​បាន​ធ្វើ​ដកហូត​យក​នូវ​សម្ភារៈ​ដែល​បម្រើ​ឲ្យ​ល្បែងស៊ីសង​ក្នុង​នោះ​មាន​កុំព្យូទ័រ​ចំនួន​៣៦​គ្រឿង​ទៀត​។​បន្ទាប់​មក​បាន​ដឹក​តាម​រថយន្ត​នាំ​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ ចំណែក​ទីតាំង​ខាង​នេះ​ត្រូវ​បាន​បិទ​ឈប់​ឲ្យ​ដំណើរការ​តទៅ​ទៀត​ហើយ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture